ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋសាទរចំពោះចំណាត់ការរបស់មន្ត្រីជំនាញនៅក្នុងខេត្តកំពង់ចាម ដែលមានជនឈ្លៀតឪកាស២ទៅ៣នាក់ជួលត្រាក់ទ័រទៅឈួសឆាយដីព្រៃលិចទឹកធារាសាស្ត្រទំនប់ដង្ខៅ៤ ដែលស្ថិតនៅភូមិមេមង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ក្រុមការងារទូរទស្សន៍ ស្លឹករឹត បានចុះយកព័ត៌មាន និងបានរាយការណ៍ទៅអភិបាលស្រុក និងមន្ត្រីជំនាញនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ពេលនេះកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងបរិស្ថានស្រុក បានចូលរួមសហការជាមួយ កម្លាំងព្រហ្មទណ្ឌ ស្រុកព្រៃឈរ កម្លាំងប៉េអឹម បានចុះមកឃាត់ម្ចាស់ត្រាក់ទ័រចំនួន៣នាក់ ដែលមានឈ្មោះដូចខាងក្រោមនេះ៖ទី១ ឈ្មោះ ជាង វណ្ណៈទី២ ឈ្មោះ ស្រង់ មិនទី៣ ឈ្មោះ ជ្រេស មុំទី៤មេការ ឈ្មោះ ឃឹម ឈុនកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងយកត្រាក់ទ័រ និងម្ចាស់រួមទាំងមេការយកទៅអធិការស្រុកព្រៃឈរ ដើម្បីធ្វើនិតិវិធីបញ្ជូនសំណុំរឿងតាមច្បាប់។ព័ត៌មានបឋម (រាយការណ៍ដោយ លោក សិត សុផល)
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ