ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង
Wed,27 November 2019 (Time 05:33 PM)
ដោយ ៖ ខ្មែរថ្ងៃនេះ (ចំនួនអ្នកអាន: 1653នាក់)

ខេត្តកណ្តាល៖​ដើម្បីចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ខូចគុណភាព និងហួសកាល​បរិច្ឆេទ​ ដែលដាក់លក់នៅលើទីផ្សារ ដែលធ្វើឲ្យប៉ះពាលដល់សុខភាពប្រជាពលរដ្ឋនោះ នៅព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មន្រ្ដីកាំកុងត្រូលសាខាខេត្តកណ្តាល បានសហការជាមួយ និង​អាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទំនិញនៅផ្សាររ​កាកោង ស្រុកមុខកំពូល ជាលទ្ធផល​បានរកឃើញ​ផលិតផលហួសកាលបរិច្ឆេទ និងខូចគុណភាពមួយចំនួន យកទៅកំទិច​ចោល។

លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះ​ពិនិត្យទំនិញ នៅផ្សាររការកោងខាងលើនេះ ក្រុមការងារបានរ​កឃើញទំនិញ ហួសកាលបរិច្ឆេទ និង​ខូចគុណភាពរួមមាន​៖
១-ប្រហិតសាច់មាន់និងhot dog ចំនួន៦កញ្ចប់ ហួសកាលបរិច្ឆេទប្រើប្រាស់។
២-ទឹកក្រូចcoca cola ដបជ័រចំណុះ៣៥០ml ចំនួន១២ដប,ភេសជ្ជៈសាំម៉ូរៃ (sumurai) ដប​ជ័រចំណុះ​៣៥០ml ចំនួន១២ដប និងភេសជ្ជៈ M150 ចំនួន២កេស ស្មើនិង៤៨កំប៉ុង ខូចគុណភាព និងផុតកា​លបរិច្ឆេទ​ប្រើប្រាស់។
៣-ប៊័រចំនួន៣១កំប៉ុងតូច ហួសកាលបរិច្ឆេទប្រើប្រាស់ ។
លោកបន្តថា ក្រោយពីរកឃើញទំនិញខូចគុណភាពទាំងអស់នោះ ក្រុមការងារបានធ្វើកំណត់ហេតុ ដក​ហូត ដើម្បីធ្វើការដុតកម្ទេចចោលតេម្តង។

ឆ្លៀតឱកាសនោះដែរបានធ្វើការអប់រំណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបាន​យល់​ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ការប្រើប្រាស់ និងការដា​ក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ក្នុងនោះលោកក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងត្រូវយ​កចិ​ត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ ទំនិញ និងម្ហូបអាហារទទួលទាន គឺចាំបា​ច់ត្រូវរកទំនិញ​ណាដែលមានសុវត្ថិភាព និងគុណភាព ដែលមិនប៉ះពាល់សុខភាព ដល់អ្នក​ប្រើប្រាស់ មុននិងទិញ ឬចែកចាយបន្តត្រូវពិនិត្យមើលការបរិច្ឆេទឲ្យបានច្បាស់លាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ