ខេត្តកោះកុង៖ មិនមែនជារឿងចម្លែក រឿងប្លែកអ្វីនោះទេសម្រាប់ខេត្តកោះកុង មហាជន ព្រមទាំងប្រជាពលរដ្ឋបានលើកឡើងថា ខេត្តកោះកុងជាខេត្តដែលក្រុមអ្នកមានលុយ មានអំណាច និងក្រុមឈ្មួញទុច្ចរិតព្រមទាំងមន្ត្រីគ្រាប់ល្ពៅមួយចំនួនតូច ធ្វើការឃុបឃិតគ្នារុករានកាប់ទន្ទ្រានដីព្រៃលិចទឹកសាធារណៈរបស់រដ្ឋ លុបព្រៃកោងកាង លុបបឹង លុបទន្លេ កាយភ្នំ រំលោភឆ្នេរ ពុះហែកចែកគ្នាធ្វើមាន ធ្វើបាន ដោយមិនខ្វាយខ្វល់ពីទ្រព្យសម្បត្តិរបស់រដ្ឋ មិននាំគ្នាជួយទប់ស្កាត់ការពារថែរក្សាទ្រព្យសម្បត្តិជាតិនោះឡើយ។បើយោងទៅតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ នៃខេត្តកោះកុងបានអោយដឹងថា៖ ស្រុកទាំងបីក្នុងខេត្តនេះពោពេញទៅដោយបទល្មើសជាច្រើន ប៉ុន្តែអាជ្ញាធរនៅក្នុងមូលដ្ឋានហាក់បីដូចជាសំងំដូចជាត្រូវថ្នាំសន្តំអ្វីមួយបានជាមិនសូវឃើញមានការទប់ស្កាត់បទល្មើសរបស់ក្រុមបំផ្លាញ់ទ្រព្យសម្បត្តិជាតិទាំងនេះទាល់តែសោះ។យើងងាកទៅមើលក្នុងស្រុកគិរីសាគរ នៃខេត្តកោះកុងសេចក្តីរាយការណ៍យ៉ាងលំអិតមួយពីប្រជាពលរដ្ឋនឹងអ្នកសារព័ត៌មាន មានការងើយឆ្ងល់ចំពោះរីសតមួយកន្លែងដែលសាង់សង់នៅផ្ទៃសមុទ្រនៅចំណុចកោះស្តេច ភូមិកោះស្តេច ឃុំកោះ ស្តេចស្រុកគីរីសាគរ ខេត្តកោះកុង ហើយពួកគាត់បានដាក់ជាសំនួរសួថា តើការសាងសង់ផ្ទះឬក៏រីសត នៅក្នុងផ្ទៃទឹកសមុទ្រនេះ តើត្រឹមត្រូវទៅតាមច្បាប់ដែរឬទេ?បើត្រឹមត្រូវទៅច្បាប់នៃព្រះរាជាណាចក្រកម្ពុជាមែន...តើពួកគាត់អាចសាងសង់ផ្ទះនៅលើផ្ទៃសមុទ្រដូចដែលបុគ្គលមានលុយ មានអំណាចនេះបានដែរឬទេ?បទល្មើសទន្ទ្រានអចលនទ្រព្យដូចជាការរំលោភយកដីមាត់ព្រែក មាត់សមុទ្រ ដីសាធារណៈ ឬផ្ទៃសមុទ្រ យកសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ច្រើនតែកើតចេញពីអ្នកមានលុយមានអំណាចនិងមានបក្ខពួកអ្នកធំធ្វើជាខ្នងបង្អែកតែប៉ុណ្ណោះ ។ ទង្វើល្មើសច្បាប់ទាំងនេះ ពួកគេហាក់ផ្គើនទៅនឹងអនុសាសន៍របស់់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា ដែលកន្លងមកបានផ្តល់អនុសាសន៍យ៉ាងក្តៅគគុកថា " បុគ្គលណាដែលហ៊ានរំលោភលើដីសាធារណៈដីព្រៃលិចទឹក ដីព្រែក ដីមាត់សមុទ្រ ផ្ទៃសមុទ្រ ដីតាមតំបន់បឹងទន្លេសាបឬដីមាត់បឹងទន្លេសាបជាជម្រកមច្ឆជាតិត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត ។ តែសម្រាប់នៅខេត្តកោះកុងវិញ អ្នកមានលុយ មានអំណាចនិងបក្ខពួកមួយចំនួនហាក់ដូចជាមិនខ្វល់នឹងអនុសាសន៍ដ៏មានតម្លៃរបស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ ។ ជាក់ស្តែងដូចបុគ្គលដែលកំពុងទន្ទ្រានយកឆ្នេរសមុទ្រ សាងសង់សំណងរឹងមាំរីសត នៅលើផ្ទៃសមុទ្រ នៅចំណុចកោះស្តេច ភូមិកោះស្តេច ឃុំកោះ ស្តេចស្រុកគីរីសាគរ ខេត្តកោះកុង នេះជាដើមនោះគឺជាអ្នកមានលុយ មានអំណាចនៅទីក្រុងភ្នំពេញ ។ បើទោះបីមិនទាន់បង្ហាញឈ្មោះ បង្ហាញមុខ នូវទង្វើរំលោភសម្បត្តិរដ្ឋយ៉ាងណាក៏ដោយ ក្រុមអ្នកសារព័ត៌មានរបស់យើង នឹងបន្តស្រាវជ្រាវរកឈ្មោះបុគ្គលនេះមកបង្ហាញសាធារណជនឲ្យស្គាល់និងធ្វើការវាយតម្លៃឲ្យទាល់តែបាន ។ សូមបញ្ជាក់ផងដែរថាពាក់ព័ន្ធសំណង់សាងសងលើផ្ទៃសមុទ្រនេះគឺធ្លាប់បានរដ្ឋបាលខេត្តកោះកុងចុះធ្វើការផ្អាកមិនអោយសាងសង់ម្តងរួចមកហើយ តែមិនដឹងជាយ៉ាងមិចបានជាបន្តសាងសង់តទៅទៀតយ៉ាងដូច្នេះ។សហគ្រាស ស្លឹករឹត បានធ្វើការសួនាំតាមទូរស័ព្ទទៅកាន់មេការដែលកាន់កាប់នៅទីនោះថាមានច្បាប់សាងសង់ដែរឬអត់... តែមេការនោះបានបញ្ជាក់ប្រាប់ថា គឺគេបានរត់ការសុំច្បាប់យូមកហើយតែមិនទាន់មកដល់។ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះសារព័ត៌មានរបស់យើងបានទំនាក់ទំនងសួនាំទៅលោកមេឃុំកោះស្តេចដែរ ប៉ុន្តែលោកបានឆ្លើយយ៉ាងខ្លីថារវល់ប្រជុំមិនបកស្រាយអ្វីច្រើននោះទេ។ ជាមួយគ្នានេះសារព័ត៌មានបានខលទៅលោកអភិបាលស្រុកគិរីសាគរដែរ តែមិនមានអ្នកទទួលឡើយ។ បច្ចុប្បន្នប្រជាពលរដ្ឋនៅស្រុកគិរីសាគរកំពុងមានក្តីបារម្ភខ្លាំង ចំពោះការបាត់បង់សម្បត្តិធម្មជាតិរបស់រដ្ឋដោយសារស្នាដៃរបស់បុគ្គលមានអំណាច មានលុយ មានបក្ខពួកមួយចំនួនតូច ហើយក៏សំណូមពរដល់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក្រសួងពាក់ព័ន្ធនិងប្រមុខរាជរដ្ឋាភិបាលមេត្តាចាត់វិធានការណ៍តឹងរឹង ឬចាត់កម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងការដ្ឋាន១កន្លែងនេះផងថា តើបុគ្គលមានអំណាច មានលុយ មានបក្ខពួក មកពីរាជធានីភ្នំពេញម្នាក់ណាទៅ ដែលកំពុងធ្វើព្យុះភ្លៀងលើទឹកដីស្រុកគិរីសាគរ នេះ ? តើគួរដាក់ទោសទណ្ឌចំពោះបុគ្គលម្នាក់នេះទុកជាគំរូដល់អ្នកដទៃទៀតបានដែរឬទេ ? ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ