មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នៅថ្ងៃពុធ៤រោច ខែ ភទ្របទ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ខែ កញ្ញា ឆ្នាំ ២០២២:១.លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំ សាមញ្ញលើកទី៣ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមាន ការ ចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះ សាលាខេត្តជាច្រើននាក់ទៀត។២.លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយផែនការបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដល់សមាជិកក្រុមប្រឹក្សាឃុំ /សង្កាត់ នៅតាមបណ្តាស្រុក / ក្រុង ទូទាំងខេត្ត រាជធានី តាមប្រព័ន្ធ Onlone ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឃន៍វិស័យកសិកម្ម និងជនបទ នៅសាលាខេត្តពោធិ៍សាត់ដែលដឹកនាំការប្រជុំដោយ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណ:អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណ: អភិបាលខេត្តពោធិ៍សាត់ ។កិច្ចប្រជុំមានគោលបំណង : -ផ្សព្វផ្សាយពីផែនការ ចុះបណ្តុះបណ្តាល ស្តីពី ការបញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងដំណើរការកសាងផែនការអភិវឌ្ឃន៍ និងកម្មវិធីវិនិយោគឃុំ/ សង្កាត់ ប្រកបដោយបរិយាបន្នសង្គមដល់គណ:អភិបាលខេត្ត រាជធានី និងក្រុមការងារសម្របសម្រួល វិស័យសន្តិសុខស្បៀង និងអារហារូបត្ថម្ភ ខេត្តដើម្បីជ្រាប និងសហការអនុវត្ត ។៣.លោក ទោម ទីន មន្រ្តីអនុវត្តអនុកម្មវិធីថ្នាក់ស្រុកបាកាន និង លោក ឯក សម្បត្តិ ភ្នាក់ងារផ្សព្វផ្សាយឃុំរំលេច បានចុះរៀបចំការប្រជុំផ្សព្វផ្សាយ និងឆ្លុះបញ្ជាំងផលិតផល និងផលិតស្លាកសញ្ញាទទួលស្គាល់ពីមន្ទីរកសិកម្មលើផលិតផល សុវត្ថិភាពដល់បណ្ដុំអាជីវកម្មបន្លែ នៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ។ ក្រុមការងារបានចុះពិនិត្យនិងតាមដានលើការដាំដុះដំណាំបន្លែ និងប្រមូលផលលក់កសិផល របស់កសិករឈ្មោះ ទួន ណារី មានបន្លែត្រសក់ បានចំនួន ១៧០គ.ក្រ លក់បានថ្លៃ ២,០០០រៀល/១គ.ក្រ សរុបចំនួន ៣៤០,០០០រៀល ។ សូមបញ្ជាក់ថាសមាជិកបណ្តុំអាជីវកម្ម បានប្រមូលផលដំណាំសរុប ចំនួន ៥៨៧០គ.ក្រ លក់បានថ្លៃ២,០០០រៀល/១គ.ក្រ សរុបថវិកា ១១,៧៤០,០០០រៀល ពីការប្រមូលផលបន្លែលក់ជាប្រចាំដល់ឈ្មួញប្រមូលទិញតាមកិច្ចសន្យា និងមួយចំនួនទៀតលក់ក្នុងសហគមន៍។៤.លោក ស៊ុ ពក នាយសង្កាត់រដ្ឋបាលព្រៃឈើ បឹងកន្ទួតបានចូលរួមសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងគណ:កម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើនិងកសាងផែនការ គាំទ្រដោយអង្គការ ករុណានៅសហគមន៍ស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និង គណ:កម្មាការសហគមន៍ព្រៃឈើសរុបចំនួន ១១នាក់។ដោយសេចក្តីគោរពដ៍ខ្ពង់ខ្ពស់
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ