ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ជនសង្ស័យក្នុងហាងម៉ាស្សាកោសជប់ប្រុស ស្រីចំនួន០៤នាក់ពាក់ព័ន្ធករណីលួចលុយ ១៧០០$ ពីកាបូបភ្ញៀវ ហើយប្ដូរ ដាក់លុយដុល្លារសែនត្រួវបានសមត្ថកិច្ចឃាត់ខ្លួន !!!
Wed,03 August 2022 (Time 09:01 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 457នាក់)

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន០៤ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនក្រោយពីការស្រាវជ្រាវករណីអំពើលួចលុយ ១៧០០$ ពីកាបូបភ្ញៀវ ហើយប្ដូរ ដាក់លុយដុល្លារសែនចូលក្នុងកាបូបវិញ នៅហាងម៉ាស្សាកោសជប់ យីហោឈ្មោះ (777) ស្ថិតនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២រំលងអាធ្រាត តាមពាក្យប្ដឹង ជនរងគ្រោះ ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់រួមមាន ៖
១.ឆេន ធិន ភេទប្រុស អាយុ ២៣ឆ្នាំ (អ្នកលួចលុយដុល្លារពិត ហើយប្ដូរដាក់លុយដុល្លារសែន) ។
២.ឆេន សារីន ភេទស្រី អាយុ ២៩ឆ្នាំ (អ្នកសមគំនិតលួច) ។
៣.ស៊ឹម នៀង ភេទស្រី អាយុ ២៤ឆ្នាំ (អ្នកសមគំនិតលួច) ។
៤.ទឹម ស្រីរ៉ីម ភេទស្រី អាយុ ២៤ឆ្នាំ (អ្នកសមគំនិតលួច) ។
ជនសង្ស័យទាំង ០៤នាក់ មានទីលំនៅភូមិពានី ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
វត្ថុតាងរួមមានលុយដុល្លារពិត ២០០$ លុយខ្មែរ ៦.១០០.០០០រៀល លុយដុល្លារសែនខ្មោចក្រដាស ១០០$ (ចំនួន ១៧សន្លឹក)។
បច្ចុប្បន្ន ៖ជនសង្ស័យទាំង០៤នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ