ថ្ងៃច័ន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
កិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងតាមដានលើការងារបង្កបង្កើនផលរដូវវស្សា ឆ្នាំ២០២២ និង ពិនិត្យ ផ្តល់យោបល់លើ ពង្រាងរបាយការណ៍បូកសរុបលទ្ធផលការងារកសិកម្ម ប្រចាំខែសីហា
Wed,24 August 2022 (Time 11:24 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 691នាក់)

សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ថ្ងៃច័ន្ទ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មេត្តាជ្រាប:
១.ខ្ញុំបាទបានដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងតាមដានលើការងារបង្កបង្កើនផលរដូវវស្សា ឆ្នាំ២០២២ និង ពិនិត្យ ផ្តល់យោបល់លើ ពង្រាងរបាយការណ៍បូកសរុបលទ្ធផលការងារកសិកម្ម ប្រចាំខែសីហា និងទឹសដៅអនុវត្ត បន្ត ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធានមន្ទីរ លោកប្រធានការិយាល័យជំនាញ និងមន្ត្រី សរុបចំនួន ១១រូប ។
២.លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ ចូលរួម កិច្ចប្រជុំផ្សព្វផ្សាយស្តីពីប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ដែលរៀបចំដោយ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តពោធិ៍សាត់ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចកាត់ចេញផ្ទៃដីតំបន់៣ បញ្ជូលមកតំបន់២ នៃបឹងទន្លេសាបជូនប្រជាពលរដ្ឋបានគ្រប់គ្រងមុនឆ្នាំ២០១២ ដើម្បីមានសិទ្ធិប្រើប្រាស់និងអាស្រ័យផល ដែលបានប្រារព្ធធ្វើនៅអគារទីទួលសុវត្ថិភាពភូមិឬស្សីតាម៉ាន់ ដោយមានការចូលរួមពីលោកអភិបាលស្រុកបាកាន ប្រធានមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអាជ្ញាធរមូលដ្ឋាន។
៣.លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាល បានចូលរួមពិធីផ្សព្វផ្សាយការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ នៅសណ្ឋាគាររីវឺសាយ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកបេឡានជាតិសន្តិសុខសង្គម និង ឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្ដីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត និងម្ចាស់សហគ្រាស ក្រុមហ៊ុន ភោជនីដ្ឋាន យ៉ាងច្រើនកុះករ។ ខ្លឹមសារសំខាន់ផ្តោតលើកម្មករ និយោជិកសំខាន់រួមមាន:-អត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ បសស -កាតព្វកិច្ចក្នុងការចុះបញ្ជី បសស និងលក្ខខណ្ឌចាំបាច់នានានិង ការទូទាត់សំណងគ្រោះថ្នាក់ការងារ ការថែទាំសុខភាព និងប្រាកសោធននិវត្តន៍ ។
៣.លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី អត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាសូឡាបូមទឹក ដំណើរការដោយថាមពលព្រះអាទិត្យក្នុងវិស័យកសិកម្ម ទៅកាន់អាជ្ញាធរស្រុក ឃុំ សហគមន៍កសិកម្ម និងកសិករដែលមានសក្តានុពលធំៗនៅក្នុងស្រុកវាលវែងដែលរៀបចំដោយ អង្គការPIN ក្នុងគោលបំណង:ដើម្បីឲ្យភាគីអ្នកពាក់ព័ន្ធបានដឹងពីសេវាកម្មរបស់ក្រុមហ៊ុននិងការអនុវត្តក្នុងតំបន់-ផ្សព្វផ្សាយពីការលក់បច្ចេកវិទ្យាថាមពលព្រះអាទិត្យ និង បង្កើនកិច្ចសហការរវាងភាគីអ្នកពាក់ព័ន្ធ។
៤.នៅការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកបាកានមានការរៀបចំប្រជុំផ្សព្វផ្សាយ ដោយមានការចូលរួមពី លោក មួន វុឌ្ឍី និង កញ្ញា ឡាយ ដាវីន មន្ត្រីការិយាល័យផលិតកម្ម និង បសុព្យាបាល មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុក និងតំណាង ភ្នាក់ងារសុខភាពសត្វឃុំទូទាំងស្រុកសរុបចំនួន ១២ នាក់ ស្រី ១ នាក់ ក្នុងគោលបំណង៖ ជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក គោ ក្របីនិង តាមដានស្ថានភាពជំងឺឆ្លងសត្វ ដល់ភ្នាក់ងារសុខភាពសត្វឃុំ។
៥.លោក ស៊ុ ពក សង្កាត់រដ្ឋបាលព្រៃឈើ បឹងកន្ទួតបានចូលរួមកិច្ចប្រជុំសម្របសម្រួលស្តីពីការុគ្រប់គ្រងផលអនុផលព្រៃឈើសំរាប់បំពេញ
សេចក្តីត្រូវការរបស់សមាជិកនៅសហគមន៏បង្គងឃ្មំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ អ្នកចូលរួមសរុប១៥នាក់/ស្ត្រី៦នាក់។
៦.កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរនៃខណ្ឌរដ្ឋបាលជលផលពោធិសាត់ ដឹកនាំដោយលោកភុនសុវណ្ណា សហការជាមួយកម្លាំងរាជអាវុធហត្ថខេត្តពោធិសាត់ និងសហគមន៍នេសាទ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទពីចំណុចភូមិអាកល់ឃុំអូរសណ្ដាន់ ដល់ចំណុចបឹងស្ទឹងប្រវែង ភូមិកំពង់ឡរ ឃុំកំពង់ពោធិ ស្រុកក្រគរ ជាលទ្ធផលបាន០១ករណី វត្ថុតាងរុះរើបំផ្លាញចោលមាន:- របាំងសាច់អួនក្រឡាល្អិត០៨ខ្សែ ប្រវែង១៧០០ម៉ែត្រ,បរចំនួន០៩គ្រឿង
លូកងសាច់អួន០៥គ្រឿង,បង្គោល១៥០ដើម និង ចាក់លែងកូនត្រីទម្ងន់២៥គ.ក្រ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ