ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ករណីមានមនុស្សដួលស្លាប់នៅកន្លែងកិនស្រូវ នៅចំណុចលេីផ្លូវកៅស៊ូ....
Mon,01 August 2022 (Time 08:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 604នាក់)

អធិការនគរបាលស្រុកតាលោសែនជយ័ សូមគោរពអនុញ្ញាតរាយការណ៍ជូនឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់(ដ៏ខ្ពង់ខ្ពស់)នៅថ្ងៃទី 31 ខែ កក្ដដាឆ្នាំ2022វេលាម៉ោង 10និង 15នាទី ព្រឹក បាន ទទួល ពត៌មាន តាមរយៈ ទូរស័ព្ទ ពីលោក មេភូមិ ព្រៃកន្លង់ ឈ្មោះ ណុប តុន បាន រាយការណ៍ មកសមត្ថកិច្ច យេីងថាមានមនុស្សដួលស្លាប់នៅកន្លែងកិនស្រូវ នៅចំណុចលេីផ្លូវកៅស៊ូមុខផ្ទះឈ្មោះ ឆាំងសារឿន ភេទប្រុស (មានចង្ងាយប្រហែល០៨ម៉ែត្រ)រស់នៅ ភូមិ ព្រៃកន្លង់ឃុំផ្ទះរុង ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ ។ ក្រោយពីបានទទួលពត៌មានរួច សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល រដ្ឋបាល ផ្ទះ រុង ចំនួន០៤នាក់ សហការ ជាមួយ កកម្លាំងជំនាញស្រុកចំនួន០២នាក់ ដឹកនាំ ដោយ លោក អនុសេនីយ៍ឯកសំ គ្រៀន ឋានៈនាយប៉ុស្តិ៍ស្តីទីបានចុះទៅដល់កន្លែងកើតហេតុហើយបានធ្វើការហ៊ុព័ទ្ធកន្លែងកើតហេតុ ។
និងបានស្នើសុំគោលការទៅឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់តាមរយៈលេខទូរសព្ទ០៨៨៩៦៩៧១៦៨វេលាម៉ោង១០.៤៨នាទីស្នើសុំជំនាញ ក្រុមគ្រូពេទ្យកោសល្យវិច័យវិទ្យាសាស្រ្តខេត្តមកធ្វើការត្រួតពិនិត្យ។
លើសាកសព ឈ្មោះ វៀង សារ៉ាយ ភេទប្រុស អាយុ ៦១ឆ្នាំមុខរបរដើរកិនស្រូវតាមភូមិបច្ចុប្បន្នរស់នៅ ភូមិ ចាន់សេរីឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចយើង ចុះបំភ្លឺសាច់ញ្ញាតិក្រុមគ្រួសារ និងជុំវិញកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងថា (សាកសព)ខាងលើនេះ មានជំងឺប្រចាំកាយ(ជំងឺលើសឈាម) រយៈពេលប្រហែល ៤ទៅ៥ ខែមកហើយ ដោយគាត់ពុំដែលចេញដើរកិនស្រូវទៀតនោះទេ។
ជាលទ្ធផល ករណីខាងលើនេះ សាកសព ស្លាប់ដោយសារ គាំងបេះដូង (ខ្យល់គ)។
អាស្រ័យដូចបានគោរពអនុញ្ញាតរាយការណ៍ជូនខាងលើ សូមឯកឧត្តមព្រះរាជអាជ្ញាមេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទដោយក្ដីគោរព។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ