ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
បនល្បែងសុីសងជល់មាន់ អនឡាញ.ប្រចាំស្រុកសង្កែជាច្រើនកន្លែង.ខេត្តបាត់ដំបង. តែគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប
Wed,10 August 2022 (Time 11:36 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 417នាក់)

ប្រភពច្បាស់ការពីប្រជាពលរដ្ឋបានរាយការណ៍មកសាព័ត៌មានយើងខ្ញុំឱ្យបានអោយដឹងថា÷ បើកទីតាំងល្បែងសុីសងជល់មាន់ តាមអនឡាញខុសច្បាប់ មានទីតាំងលេង មាន .នៅចំណុច ស្ថិតនៅភូមិស្វាយជំនីក.ឃុំអន្លង់វិល.ស្រុកសង្កែ. ពីកន្លែង.នៅកន្លែងខុសគ្នាទី.1.ភូមិស្វាយជំនីក.ឃុំអន្លង់វិល.នឹងទីតាំងទី2. មួយកន្លែងទៀតស្ថិតនៅភូមិ.អន្លង់វិល.ឃុំអន្លង់វិល.ស្រុកសង្កែខេត្តបាត់ដំបង ក្នុងទឹកដី ឃុំអន្លង់វិល.ស្រុកសង្កែ ខេត្តបាត់ដំបង នៅតែបន្តបើកលេងបានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនចុះទប់ស្កាត់នឹងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់.ពីកន្លែងនេះសោះឡើយ។
ប្រភពដដែលបន្តទៀតថា÷ ម្ចាស់ទីតាំងខាងលើនេះ កំពុងគៀងគរប្រមូលផ្ដុំបក្សពួកមកជួបជុំ!លេងល្បែងសុីសងជល់មាន់ តាមអនឡាញខុសច្បាប់នៅក្នុងទឹកដី ឃុំអន្លង់វិល.ស្រុកសង្កែ.បានយ៉ាងរំភើយ! ប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ចថា បើកភ្លើងខៀវអោយម្ចាស់ទីតាំង.2.កន្លែងនេះប្រហែលបានលាភសក្ការៈ ពីម្ចាស់ទីតាំង.2.នេះហើយមើលទៅ ទើបទីតាំងនេះហ៊ានបើកលេងស្រែកហ៊ោកញ្ជ្រាវយ៉ាងត្រហឹង ធ្វើឲ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា គ្រឿងញៀន និង ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានធ្វើការអំពាវនាវទៅដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោក.សុខ.លូ.និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ជាពិសេស លោកស្នងការនគរបាលខេត្តបាត់ដំបង. សូមមេត្តាចាត់កម្លាំងជំនាញ ចុះធ្វើការត្រួតពិនិត្យនិងសាវជ្រាវដើម្បីបង្រ្កាប!ទីតាំងល្បែងសុីសងជល់មាន់ តាមអនឡាញ.ខុសច្បាប់ខាងលើ កំពុងតែបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ ឲ្យខានតែបានផងទាន ដើម្បីឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕(ករុណា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ