-កាលពីថ្ងៃ ចន្ទ១១កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ០១និង៣០ នាទី នៅ ចំណុច ភូមិ រំចេក ៤ សង្កាត់ រតនះ ក្រុងបាត់ដំបង ខេត្ត បាត់ ដំបង អនុវត្ត តាម ការណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្តម ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ក៏ដូចជាយោបល់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោក វរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរង ជំនួយ ការ ដឹកនាំ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល និងដោយមានការ សម្របសម្រួល ទៅ លេី នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តបាត់ដំបងផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ធ្វេី អោយ ខូច ខាត ដោយ ចេតនា ( កាប់ និង គប់ ម៉ូតូ ) ០១ ករណី និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ចំនួន ០១ នាក់ ឈ្មោះគាវ គឹម ហៃ ភេទប្រុស អាយុ ២០ ឆ្នាំ មានទី លំនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង មក កាន់ ស្នងការដ្ឋាន ដេីម្បី ធ្វេីការ សាកសួរ ។ ក្រោយសមត្ថកិច្ចធ្វើ ការ សាក សួរ រួច ក៏ ឈាន ដល់ការ នាំខ្លួន ជនសង្ស័យ ០៤ នាក់ ទៀត នៅ ចំណុច ភូមិ កម្មករ សង្កាត់ ស្វាយ ប៉ោ ក្រុង បាត់ ដំបង ខេត្ត បាត់ ដំបង នៅ ថ្ងៃ ខែ ឆ្នាំ ដដែល វេលាម៉ោង ១២និង៣០ នាទី នោះគឺ៖១-ឈ្មោះ ឡាយ ខិត ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ អូរដំបង ឃុំ អូរដំបង ២ ស្រុក សង្កែ ខេត្ត បាត់ ដំបង ។ ២-ឈ្មោះ វង្ស វឌ្ឍ វត្ថា ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ វត្តរំដួល សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ ៣-ឈ្មោះ ទី មុន្នី ដាវុធ ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ ៤-ឈ្មោះ សយ វិស័យ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ បោះពោធិ៍ ឃុំ អូរដំបង ១ ស្រុកសង្កែ ខេត្ត បាត់ ដំបង ។ សូមជម្រាបជូនថាមូលហេតុដែលឃាត់ខ្លួននេះគឺកាលពី ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ប្រមាណ ០២និង០០ នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ជនសង្ស័យ ទាំង ០៥ នាក់ ខាងលើ បាន ធ្វេីសកម្មភាព កាប់ម៉ូតូ របស់ ជនរងគ្រោះ ឈ្មោះ រ៉ូន គឹម ហ៊ ភេទប្រុស អាយុ ២៣ ឆ្នាំ នៅ ចំណុច មុខ ពេទ្យ យាជី ស្ថិតក្នុងភូមិ រំចេក ១ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង បណ្តាលឱ្យខូចខាតដោ យអន្លើ ហើយនៅក្រោយពេលកើត ហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល និងឆ្លងតាមរយះការស្រា វជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់មុខស ញ្ញាបាន និងឈានដល់ការឃាត់ខ្លួនតែ ម្តង។បច្ចុប្បន្នការិយាល័យជំនាញបានធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕(ករុណា)
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ