ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
លោកម៉ៅ ផល្លា ប្រធានប្រតិបត្តិស្នាក់ការកណ្ដាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាល ចែកជូនសេចក្តីប្រកាសមុខងារ និងប័ណ្ណសំគាល់ខ្លួនដល់សមាជិកសមាជិកា.សយក.ខេត្ត
Sat,09 July 2022 (Time 08:18 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 187នាក់)

ខេត្តស្ទឹងត្រែង: ពិធីសំណេះសំណាល និងប្រកាសមុខងារតែងតាំង ប្រគល់ជូនប័ណ្ណសំគាល់ខ្លួន សមាជិក សមាជិកា ដល់ក្រុមការងារ សមាគមថ្នាលយុវជនកម្ពុជា.សយក.ខេត្ត ថ្មី ដែលបានស្ម័គ្រចិត្ត ចូលបម្រើការងារជាយុវជនកម្ពុជា.សយក. ក្នុងនាមមនុស្សធម៌ រួមគ្នាជួយសង្គមរស់ក្រោមតំបូលតែមួយ. អគុណសន្តិភាព។ក្រោមអធិបតីភាពលោកម៉ៅ ផល្លា ប្រធានប្រតិបត្តិស្នាក់ការកណ្តាល រាជធានីភ្នំពេញ.សមាគមថ្នាលយុវជនកម្ពុជា.សយក.។
លោកហេង ផែវ ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា.សយក.ខេត្តស្ទឹងត្រែង. លោក វង្ស សុភី ជា ប្រធានទីប្រឹក្សាសមាគមថ្នាលយុវជនកម្ពុជសសយកខេត្តស្ទឹងត្រែងលោកលី ចេង អនុប្រធានទី២យុវជនកម្ពុជា.សយក.ខេត្តលោកមាស សុផាត ប្រធានទីប្រឹក្សាសមាគមថ្នាលយុវជនកម្ពុជា.សយក.ខេត្តលោកគង់ វុទ្ទ្ធី ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា.សយក.ស្រុកបុរីអូរស្វាយសែនជ័យ.
លោកនិន វណ្ណី ប្រធានទីប្រឹក្សាសមាគមយុវជនកម្ពុជា.សយក.ស្រុកបុរីអូរស្វាយសែនជ័យលោកឡេវ លេជី ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា.សយក.ស្រុកសៀមប៉ាងលោកសៀង អូន អនុប្រធានប្រតិបត្តិសមាគមយុវជនកម្ពុជា.សយក.ស្រុកសៀមប៉ាង.
រួមនិងសមាជិកសមាជិការ សមាគមថ្នាលយុវជនកម្ពុជា.សយក.សរុបជាង៤០នាក់ អញ្ចើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្តល់ជូននៅលិខិតតែងតាំងមុខងារ និងប័ណ្ណសម្គាល់ខ្លួនដល់សមាជិក សមាជិកា សមាគមថ្នាលយុវជនកម្ពុជា.សយក.ខេត្តស្ទឹងត្រែង ដែលទើបនឹងចូលថ្មី។
ក្នុងអង្គពិធីនេះផងដែរ.លោកហេង ផែវ ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា.សយក.ខេត្តស្ទឹងត្រែង បានរាយការណ៍ជូនលោកប្រធានប្រតិបត្តិ ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ នូវសកម្មភាពមនុស្សធម៍ របស់សមាគមថ្នាលយុវជនកម្ពុជា.សយក. ខេត្តស្ទឹងត្រែង. ក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្ត របស់សមាគមថ្នាលយុវជនកម្ពុជា.សយក. ក្នុងនាមមនុស្សធម៍ជួយសង្គម រស់ក្រោមដំបូលតែមួយ អគុណសន្តិភាព។ លោកហេង ផែវ និងប្តេជ្ញាចិត្តខិតខំបំពេញកាតព្វកិច្ច តួនាទីជាថ្នាក់ដឹកនាំក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា.សយក. និងអនុវត្តបំពេញបន្ថែម នូវចន្លោះប្រហោង និងបំពេញឲ្យបាន១០០% ទៅតាមតម្រូវការរបស់ថ្នាក់ដឹកនាំ លោកប្រធានប្រតិបត្តិស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដែលបានដាក់ជូន ដើម្បីជួយសង្គមជាតិរបស់យើង ដោយមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស នាំមកនូវសុខសន្តិភាព ដែលជាឪពុកម្តាយទីពីរ រហូតមកដល់សព្វថ្ងៃ.និងបន្តគាំទ្រ.ឯកឧត្តមហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។
ក្នុងឱកាសនេះផងដែរលោកម៉ៅ ផល្លា ប្រធានប្រតិបត្តិស្នាក់ការកណ្ដាល រាជធានីភ្នំពេញ បានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខដល់សមាគមថ្នាលយុវជនកម្ពុជា.សយក. មកពីបណ្តាក្រុង ស្រុកចំនួន៣ គឺក្រុងស្ទឹងត្រែង ស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង។ ហើយលោកប្រធានស្នាក់ការកណ្តាល ក៏បានលើកឡើងនូវបទបញ្ចាផ្ទៃក្នុងលក្ខន្តិកៈ របស់សមាគមថ្នាលយុវជនកម្ពុជា.សយក. ដើម្បីពន្យល់នែនាំដល់ក្រុមយុជន.សយក.យើងបានជ្រាបច្បាស់ ក្រោយពីបានសេចក្តីប្រកាស មុខងារតួនាទី និងប័ណ្ណសម្គាល់ខ្លួនជាយុវជន.សយក.រួចហើយ មិនឲ្យយកទៅប្រើប្រាស់ ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈ ក្រៅពីគៀងគរ សមាជិកសមាជិកាថ្មី ដែលមានបំណង ស្មក្រចិត្តចូលជាសមាជិក ក្រុមយុជនកម្ពុជា.សយក.យើង និងគៀងគរ រកមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់ជន ក្រីក្រ ចាស់ជរា ជនពិការភាព ស្ត្រីម៉េម៉ាយ កូនច្រើន ទីទាល់ងាយរងគ្រោះ។ ជាកិច្ចចុងក្រោយលោកម៉ៅ ផល្លា ប្រធានប្រតិបត្តិស្នាក់ការកណ្ដាល ក៏បានប្រគល់សេចក្តីប្រកាសនិងបំពាក់ប័ណ្ណជូនសមាជិក សមាជិកា សមាគមថ្នាលយុវជនកម្ពុជា.សយក. និងថតរូបអនុស្សាវរីយ៍ ជាមួយក្រុមការងារយុវជន សយក. ដោយក្តីសប្បាយរីករាយ រកអ្វីព្រាបផ្ទឹមពុំបានឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ