ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃំុជ្រោយបន្ទាយអាណត្តិទី៥ឆ្នាំ២០២២ ស្រុកព្រែកប្រសព្វ.!
Sat,09 July 2022 (Time 08:14 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 193នាក់)

ជ្រោយបន្ទាយ៖ នាព្រឹកថ្ងៃសុក្រ ១០កេីត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ប៉ែន លីណាត អភិបាលខេត្តស្ដីទី តំណាងឯកឧត្ដម វ៉ា ថន អភិបាលខេត្ត បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃំុជ្រោយបន្ទាយ អាណត្តិទី៥ ឆ្នាំ២០២២ លោក បុិច ងន់ស្រុឺ អតីតមេឃំុជ្រោយបន្ទាយអាណត្តិទី៤ ត្រូវបានប្រជាពលរដ្ឋផ្ដល់សេចក្ដីទុកចិត្តបានបោះឆ្នោតគាំទ្រជាមេឃំុអាណត្តិទី៥ឆ្នាំ២០២២បន្តទៀតដេីម្បីដឹកនាំអភិវឌ្ឍន៍ភូមិ ឃំុ ឱ្យមានការរីកចម្រេីនរុងរឿងនិងធានាបាននូវភូមិ ឃំុ មានសុវត្ថិភាពនិងធ្វេីការបម្រេីពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយឡេីយ។
ដោយមានការអញ្ជេីញចូលរួម លោកប្រធានក្រុមប្រឹក្សាស្រុកនិងសមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃំុជាប់ឆ្នោតអាណត្តិទី៥ លោកនាយប៉ុស្ដិ៍ មេស្នាក់ការអាវុធហត្ថ៧០៦ លោកមេភូមិអនុភូមិទាំង១២ ប្រធានមណ្ឌលសុខភាពជ្រោយបន្ទាយ លោកគ្រូ អ្នកគ្រូនិងប្រជាការពារផងដែរ។
នាឱកាសនេះដែរ ឯកឧត្ដម អភិបាលខេត្តស្ដីទី ក៏បានពាំនាំការសួរសុខទុក្ខសមាិកក្រុមប្រឹក្សាឃំុជាប់ឆ្នោតអាណត្តិទី៥ឆ្នាំ២០២២ ពីសំណាក់ ឯកឧត្ដម អភិបាលខេត្តនិងបានក្រេីនរម្លឹកដល់លោក មេឃំុ ក្រុមប្រឹក្សាឃំុ ដែលបានជាប់ឆ្នោតអាណត្តិទី៥ឆ្នាំ២០២២ សូមយកចិត្តទុកដាក់ធ្វេីការបម្រេីប្រជាពលរដ្ឋដោះស្រាយរាល់បញ្ហាដោយស្មោះត្រង់មានតម្លាភាព យុត្តិធម៌ប្រកបដោយគុណធម៌និងព្រហ្មវិហារធម៌។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ