ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២៥គ្រួសារនៅស្រុកភ្នំក្រវាញ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគពី ឯកឧត្តម បណ្ឌិត ទីនរិន្ទ
Sat,09 July 2022 (Time 08:11 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 166នាក់)

នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ លោក តាន់ គារិទ្ធអធិការនគរបាលស្រុកភ្នំក្រវាញបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគជាអំណោយឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២៥គ្រួសារ រស់នៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ក្នុងពិធីនេះ លោក តាន់ គារិទ្ធ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ទីនរិន្ទជូនចំពោះដែលជួបការលំបាកទាំង២៥គ្រួសារដែលជានិច្ចកាលឯកឧត្តម បានជំរុញដល់អាជ្ញាធរក្រុងស្រុកទាំងអស់ សូមខិតខំចុះសាកសួរសុខទុក្ខជួបបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលកំពុងតែមានជីវភាពខ្វះខាត ដើម្បីជួយឧបត្ថម្ភជាគ្រឿងឧបភោគ
បរិភោគដោយមិនទុកឱ្យបងប្អូនណាម្នាក់ ខ្វះខាតស្បៀងដោយមិនមានអាជ្ញាធរមិនបាននបានដឹងនោះទេ។
ទន្ទឹមនឹងនោះដែរលោក តាន់ គារិទ្ធបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំង២៥គ្រួសារ សូមខិតខំប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត ដូចជា ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំជុំវិញផ្ទះ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
ប្រជាពលរដ្ឋទាំង២៥គ្រសារសូមថ្លែងអំណរគុណដល់លោកអធិការនិងក្រុមការងារដែលចំណាយពេលដ៏មានតម្លៃខិតខំនាំយកអំណោយរបស់ឯកឧត្ដមបណ្ឌិត ទី នរិន្ទ មកចែកជូនពួកគាត់នាពេលនេះនិងជូនពលោកអធិការ និងឯកឧត្ដម ព្រមទាំងក្រុមការងារទាំងអស់ឲ្យជួបតែសិរីសួស្ដី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា៖ អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋទាំង២៥គ្រួសារនាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ១០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ១កញ្ចប់តូច៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ