ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានអញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាត៥០១សង្កាត់អូរចារ
Tue,05 July 2022 (Time 09:51 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 190នាក់)

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងប្រាប់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកមកប្រឈមបញ្ហាជីវភាពខ្លាំង នៅក្នុងសង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង ចំនួន៥០១គ្រួសារ ដែលមកទទួលអំណោយមនុស្សធម៌ពីសាខា
កាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២២ថា៖រាល់ការប្រឈម រាល់ការលំបាកដែលបងប្អូនកំពុងជួបប្រទះពីបញ្ហាជីវភាពប្រចាំថ្ងៃខ្លាំង និងបញ្ហាតម្រូវការសេវាសាធារណៈផ្សេងៗចាំបាច់ចំពោះមុខ និងចង់ពឹងពាក់ឲ្យគេជួយ បងប្អូនត្រូវទៅរាយការណ៍ឲ្យអាជ្ញាធរមូលដ្ឋានខ្លួនផ្ទាល់ ដើម្បី
ឲ្យពួកគាត់ជួយដល់បងប្អូន។ជាពិសេស មេភូមិនិងចៅសង្កាត់របស់បងប្អូន...។ គឺពួកគាត់ទាំងនេះហើយ ដែលជាអ្នកជួយដោះស្រាយបញ្ហាប្រឈមនានាដែលបងប្អូនត្រូវការឲ្យគាត់ជួយ...។
ពេលខ្លះបើចាំបាច់បងប្អូនត្រូវស្កាត់ទៅជួបនិងប្រាប់ពួកគា
ត់ ឲ្យគាត់បានដឹងបានឮ ដើម្បីរកដំណោះស្រាយឆ្លើយតបនិងជួយដល់បងប្អូនបាន់ទាន់ពេលវេលាភ្លាមៗ ដែលចាំបាច់បំផុត...។
ឯកឧត្តម សុខ លូ បានបន្ថែមទៀតថា៖លោកមេភូមិ លោកមេឃុំ-ចៅសង្កាត់ និង អាជ្ញាធរស្រុកក្រុងនៅទីនេះ គឺពួកគាត់ទាំងនេះហើយ ដែលជាអ្នកបម្រើបងប្អូនយ៉ាងពិតប្រាកដដែលនាំមកនូវសុខសន្តិភាពធានាបាននូវសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម។ពួកគាត់ទាំងនេះហើយ គឺជាអ្នកពាំនាំសុខទុក្ខនិងបញ្ហាប្រឈមនានារបស់បងប្អូន ដើម្បីរាយការណ៍មកឲ្យអាជ្ញាធរស្រុក-ក្រុង និង រដ្ឋបាលខេត្ត ឬតាមរយៈក្រុមការងារដែលចុះជួយក្នុងមូលដ្ឋានផ្ទាល់របស់បងប្អូនដើម្បីឲ្យខេត្តជួយនិងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ជួយដោះស្រាយរាល់ការលំបាករបស់បងប្អូននៅគ្រប់កាលៈទេសៈ ទោះស្ថិតក្នុងស្ថានភាពបែបណាគឺ៖មេភូមិនិងលោកចៅសង្កាត់នេះហើយ ដែលបានពុះពារដើម្បីជួយបងប្អូនក្នុងមូលដ្ឋានផ្ទាល់ មិនថាការងារអាជ្ញាធរ ឬ ក៏កិច្ចការមនុស្សធម៌ នោះទេ? ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្តក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី - ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលអំណោ
យដោយក្តីនឹករឭក ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនដែលជួបការលំបាក អ្នកមានជំងឺ ជនចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ។
ពោលគឺ៖ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ចុះជួយគ្រប់កាលៈទេសៈ មិនថាទីជិត ឬទីឆ្ងាយនោះទេ...។ ជាមួយគ្នានេះផងដែរ ឯកឧត្តម សុខ លូ បានថ្លែងដោយសង្កត់ធ្ងន់ទៀតថា៖ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមនៅតែបន្តយកចិត្តទុកដាក់ក្នុងការជួយដល់បងប្អូនក្នុងសង្កាត់អូរចារ និងខិតខំជម្រុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋាននេះឲ្យបានកាន់តែប្រសើរថែមទៀត។
ព្រមជាមួយគ្នានេះឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យនាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងត្រូវខិតខំរួមគ្នាបន្តអនុវត្តន៍នូវវិធានការសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ នូវប្រការសំខាន់ ៣កុំ. ៣ការពារ.ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលឡើងវិញនៃជំងឺកូវីដ-19
។និងណែនាំជម្រុញឲ្យប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នាខណៈអ្នកមិនបានចាក់ដូសជំរុញកន្លងមកនេះ គឺជាមុខសញ្ញាប្រឈម និងគួរឱ្យព្រួយបារម្ភ ក្នុងករណីជំងឺកូវីដ-19បានចាប់ផ្តើមនៃការឆ្លងជាថ្មីឡើងវិញនោះ...។
ឯកឧត្តម សុខ លូ បានថ្លែងដោយសង្កត់ធ្ងន់បញ្ជាក់បន្ថែមថា៖ មកដល់ពេលនេះអាជ្ញាធរ បានជម្រុញក្រុមគ្រូពេទ្យនិងថែមទាំងបានដាក់ពង្រាយនូវទីតាំងចាក់វ៉ាក់សាំងចល័ត នៅតាមទីផ្សារ និងទីប្រជុំជន ក្នុងក្រុងបាត់ដំបង ដើម្បីបន្ថែមពីលើទីតាំងគោលដៅ ដែលមានស្រាប់ជាច្រើនកន្លែងនិងដើម្បីសំដៅបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងដើម្បីបង្កើននូវល្បឿនការចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យមកទទួលវ៉ាក់សាំងគ្រប់ដូសជម្រុញឲ្យបានគ្រប់ៗគ្នានិងមិនត្រូវខកខាននោះឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ