ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥
Tue,05 July 2022 (Time 08:48 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 163នាក់)

នៅរសៀលថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលកិច្ចប្រជុំនេះរៀបចំឡើង នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
ដោយយោងតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងការចាប់ផ្ដើមបំពេញការងារបន្ទាប់ពីការប្រជុំលើកដំបូង ដោយអនុលោមមាត្រា១៩នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការណែនាំដល់មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីបំពេញតម្រូវការ បំពេញការពេញចិត្តជូនប្រជាពលរដ្ឋ ហើយត្រូវចេះរាយការណ៍ដល់អភិបាលស្រុក ដើម្បីរាយការណ៍អំពីបញ្ហារបស់ខ្លួនដែលកំពុងជួបប្រទះនៅក្នុងភូមិសាស្រ្ដភូមិឃុំរបស់ខ្លួន ដូចជារាយការណ៍ អំពីសកម្មភាពភាពមិនប្រក្រតីចំពោះបុគ្គលណាមួយ ដែលកំពុងប្រព្រឹទ្ធផ្ទុយពីច្បាប់ ដោយមិនអាចទុកឱ្យបុគ្គលមួយចំនួនបង្កជាបញ្ហាផ្សេងៗនៅទីនោះបានទេ ធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្តចំពោះទង្វើទាំងនោះ ហើយបើមេឃុំ ចៅសង្កាត់មានតម្រូវការអី ត្រូវចេះរាយការណ៍មករដ្ឋបាលស្រុក ដោយមានអភិបាលស្រុក ពិនិត្យមើលលទ្ធភាពដើម្បីជួយជ្រោមជ្រែងតាមតម្រូវការរបស់មេឃុំ ចៅសង្កាត់ដែលគាត់កំពុងជួបប្រទះ ដើម្បីផ្ដល់ជូនដំណោះស្រាយជូនមេឃុំ ចៅសង្កាត់ដែលខិតខំបម្រើប្រជាពលរដ្ឋ ។
ឯកឧត្តម ក៏បានធ្វើការណែនាំដល់អាជ្ញាធរភូមិឃុំ ស្រុក ត្រូវបន្តធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋដើម្បីឱ្យប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុស ដូសទី៣ ដល់ដូសទី៥ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់អំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញមួយនេះ បន្ទាប់ពីទទួលចាក់វ៉ាក់សាំងបានរយៈពេល៤ខែបន្ទាប់ ព្រោះថាអង់ទីក័រកូវីដ-១៩នឹងចុះខ្សោយបន្ទាប់ពីចាក់បាន៤ខែ ដូចនេះត្រូវការចាក់ជំរុញបន្ថែមទៀត ដើម្បីដាស់អង់ទីក័រកូវីដ-១៩ដែលមាននៅក្នុងខ្លួន ឱ្យងើបមកវិញដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជាសហគមន៍នូវជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វើការភ្លេចខ្លួនឡើយ ហើយក្នុងនោះសូមកុំឱ្យមានការព្រួយបារម្ភថាវ៉ាក់សាំងកូវីដ-១៩អស់ពីស្ដុក ព្រោះរាជរដ្ឋាភិបាលបានធ្វើការកម្មង់ទិញជាបន្តបន្ទាប់ ដើម្បីចាក់ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋមិនថាដូសទីប៉ុន្មានឡើយ ៕(ដោយករុណា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ