ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
សមត្ថកិច្ចថៃ ឃាត់ខ្លួនបុរសជនជាតិថៃ០២នាក់និងខ្មែរ០១នាក់ រឹបអូសបារីបរទេសជាច្រើនម៉ាកចំនួន"៣,៨៩៥សុង នឹងរថយន្ត១គ្រឿង
Fri,29 July 2022 (Time 11:23 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 379នាក់)

ខេត្តស្រះកែវ,ស្រុកខ្លងហាត កម្លាំងទាហានឆុតប៉ារ៉ា ថៃធ្វើការបង្រាបនិងឃាត់ខ្លួនបុរសជនជាតិថៃចំនួន០២នាក់រួមទាំង ខ្មែរ០១នាក់ផងដែរ ក្នុងនោះកម្លាំងទាហានថៃ រឹបអូសបានបារីបរទេសជាច្រើនម៉ាកចំនួន"៣,៨៩៥សុង នឹងរថយន្តម៉ាក toyota០១គ្រឿង នៅព្រំប្រទល់ស្រុកខ្លងហាត+ស្រុកអារញ្ញ (ព័ត៌មានថៃ)បានចុះផ្សាយ ការឃាត់ខ្លួនខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨,ខែកក្កដា,ឆ្នាំ ២០២២ ខណះពេលដែលកម្លាំងផ្នែកស៊ើបអង្កេតទាហានថៃសហការជាមួយ មេភូមិសាប់ភ្លូខាងជើង ឃុំបេនចះខន ស្រុកខ្លងហាត ខេត្តស្រះកែវ នឹងមេភូមិ១០ ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ បានចុះត្រួតពិនិត្យកាលពីរសៀលថ្ងៃមុន ប្រទះឃើញរថយន្តបើកចូលមក នៅក្នុងទឹកដីភូមិផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ទើបហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ។ សូមជំរាបថា ខណះសមត្ថកិច្ចបើកទ្វារឃ្លុបក្រោយរថយន្ត ម៉ាកតូយ៉ូតា រីវ៉ូ ព៌ណខ្មៅ ព្រមជាមួយបុរស០៣នាក់ ថៃ០២នាក់ នឹងខ្មែរ០១នាក់ ព្រមទាំងវត្ថុតាងមានបារីបរទេសគេចពន្ធ ជាច្រើនទើបកម្លាំងទាហានថៃចាប់ឃាត់ខ្លួនជនទាំង០៣នាក់ មកសួរចម្លើយ ក្នុងនោះរួមមាន០១ឈ្មោះ:បុណ្យ ប្រាដាប់ ចៃភក្ដី អាយុ៣៥ឆ្នាំ ជនជាតិថៃនឹងជាអ្នកបើករថយន្ត,០២,ចាន់មិន បុណ្យសុភា អាយុ២៥ឆ្នាំ ជនជាតិថៃ ០៣,ដូង រា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។នៅពេលដែលកម្លាំងទាហានថៃត្រួតពិនិត្យក្នុងរថយន្តខាងលើ ប្រទះឃើញបារីបរទេសម៉ាកផ្សេងៗជាច្រើន រួមមានម៉ាក:LUXURYចំនួន១,១៣២សុង ស្មើនឹង១,១៣២០កញ្ចប់,ម៉ាកGOLDចំនួន១,៨៦៣សុង ស្មើនឹង១៨,៦៣០កញ្ចប់,ម៉ាកIZAចំនួន៣៥០សុង ស្មើនឹង៣,៥០០កញ្ចប់,FINEចំនួន១០០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកLAPINចំនួន៣០០សុង ស្មើនឹង៣,០០០កញ្ចបើ,ម៉ាកARAចំនួន១០០សុង ស្មើនឹង១,០០០កញ្ចប់,ម៉ាកCOWBOYចំនួន៥០សុង ស្មើនឹង៥០០កញ្ចប់ សរុបទាំងអស់៣,៨៩៥សុង ស្មើនឹង៣៨,៩៥០កញ្ចប់ ក្រោយពីកម្លាំងទាហានថៃធ្វើកំណត់ហេតុរួចរាល់ បានបញ្ជូនខ្លួនជនត្រូវចោទទាំង០៣នាក់ រួមទាំងវត្ថុតាងទាំងអស់ ទៅឲ្យមន្រ្តីជំនាញស្រុកអារញ្ញ ដើម្បីចាត់ការតាមច្បាប់បន្ត៕(ករុណា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ