ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះសម្របសម្រួល ពិនិត្យ និងវាយតម្លៃកសិផលកសិកម្ម...
Fri,29 July 2022 (Time 11:21 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 331នាក់)

ខេត្តពោធិ៍សាត់ ៖នៅថ្ងៃព្រហស្បត្តិ៍១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៖
១.ក្រុមការងារថា្នក់ខេត្តដឹកនាំដោយលោកហៃ ធូរ៉ា អនុប្រធានមន្ទីរ ទទួលបន្ទុកកម្មវិធី បានដឹកនាំការងារចុះត្រួតពិនិត្យការអនុវត្តគម្រោងរបស់អង្គការ EPDO លើគម្រោងគាំទ្រវារីវប្បកម្ម នៃភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន (PPP) ដោយមានការចូលរួមពីលោក ហ៊ន់ សុវណ្ណមន្រ្តីត្រួតពិនិត្យនិវាយតម្លៃ នៃកម្មវិធី លោកស៊ុន ផល្លាមន្រ្តីអង្គការEPDO និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីASPIREប្រចាំខេត្តបានចូលរួម។ តាមការសង្ខេតឃើញថា ការអនុវត្តគម្រោងវារីវប្បកម្ម ដែលអនុវត្តដោយអង្គការEPDO មានការរីកចម្រើនគួរឱ្យកត់សំគាល់ ក្នុងនោះកសិករជាសមាជិកបណ្តុំអាជីវកម្ម ត្រី/កង្កែប មានចំនួន ៦៥គ្រួសារ /ស្រ្តី ៤៧គ្រួសារ បានធ្វើការចិញ្ចឹមត្រីនិងកង្កែបជាបន្តបន្ទាប់ ក្នុងការផលិតលក់ក្នុងតំបន់។ យោងតាមការជួបជាមួួកសិករ អ៊ឺម សារ៉ន ប្រធានបណ្តុំអាជីវកម្ម បានឱ្យដឹងថា គាត់បានចូលរួមជាបណ្តុំអាជីវកម្មក្នុងកម្មវិធីក្នុងឆ្នាំ២០២១ ដែលគាត់បានធ្វើការចិញ្ចឹមត្រីអណ្តែងរឹង ចំនួន៣លើកដែលបានជោគជ័យ និងលក់រកប្រាក់ចំណូលជាមធ្យមបាន ៨០០ដុល្លារពីការចិញ្ចឹមត្រីចំនួន៤អាង ដែលមានទំហំ១អាង ៣មx២ម ហើយគាត់បន្តចិញ្ចឹមបន្តទៀត ។ ចំពោះសមាជិកក្រុមក៏បានពង្រីកការចិញ្ចឹមបន្ថែមទៀតក្នុងរដូវកាលនេះ។
២.លោក ផាត់ វុទ្ធី និងលោក ទេព សិទ្ធាន ភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយមានការណែនាំបច្ចេកទេសពីមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះសម្របសម្រួល ពិនិត្យ និងវាយតម្លៃកសិផលកសិកម្ម ដើម្បីបញ្ជាក់ពីផលិតផលសុវត្ថិភាពនៅភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ។ យោងតាមការកំណត់លក្ខណៈវិនិច្ឆ័យ និង ការចុះពិនិត្យជាក់ស្តែងដល់ចំការកសិករឃើញថា ការដាំដុះរបស់កសិករក្នុងនោះភាគច្រើនបានអនុវត្តតាមការណែនាំបច្ចេកទេស ។ ស្របជាមួយនេះផងដែរ ក្រុមហ៊ុនបណ្តាញកសិករ ក៏បានណែនាំសមាជិកបណ្តុំអាជីវកម្ម ឱ្យផលិតដំណាំដែលមានតម្រូវការទីផ្សារ រួមមាន ប៉េងបោះឈើរី ប៉េងបោះហាវៃ ខាត់ណាដើម(ពណ៍ស្វាយ និង បៃតង) ស្ពៃក្រញាញ់ សណ្តែកគួរ ត្រសក់ ដែលក្រុមហ៊ុននិងរៀបចំការបញ្ជាទិញតាមរយៈប្រធានបណ្តុំអាជីវកម្ម ដែលត្រូវចុះប្រមូលផលិតផល និងរៀបចំវេច
ខ្ចប់នៅកន្លែងប្រមូលផ្តុំដើម្បីក្រុមហ៊ុនចុះមកប្រមូលតាមកាលវិភាគកំណត់ដែលបានឯកភាពគ្នា។
៣.លោក ផាត់ សារុន និងលោក សំ ស៊ី មន្ត្រីការិ.ផប បានចុះត្រួតពិនិត្យសុខភាពនិងការចិញ្ចឹមជ្រូកសាច់នៅកសិដ្ឋានមួយកន្លែងម្ចាស់ ឈ្មោះ សាយ សំអុល មានទីតាំងភូមិ អង្គ្រង ឃុំ សំរោង ស្រុក ភ្មំក្រវាញ ខេត្ត ពោធិ៍សាត់ ។ ផលិកម្មជ្រូកសាច់របស់កសិដ្ឋាននេះមានរយ:ពេលចិញ្ចឹម៥,៥ខែ/វគ្គអាចបានជ្រូកសាច់ចំនួន៣៥០០ ក្បាល( មានទម្ងន់មធ្យម100-110 kg/ក្បាល) ហើយសត្វជ្រូកទាំងអស់មានសុភាពល្អ និងសាច់ល្អសម្រាប់ទីផ្សារ៕
៤.ផ្នែករដ្ឋបាលព្រៃឈើក្រវាញ ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមបឹក្សាស្រុកភ្នំក្រវាញ នៅសាលាឃុំសំរោង។ * បញ្ហាពាក់ព័ន្ធវិស័យព្រៃឈើ : លោកមេភូមិរវៀង លើកឡើងមាន ករណីកាប់រានព្រៃដៃគូរ ចំនួនប្រមាណ ៣០ហិចតា និងព្រៃសហគមន៍ ចំនួនប្រមាណ ១០ហិចតា ។ ឆ្លើយតបនិងបញ្ហាខាងលើ ផ្នែករដ្ឋបាលព្រៃឈើក្រវាញ និងសង្កាត់រដ្ឋបាលព្រៃឈើសំរោង និងចុះពិនិត្យ និងមានវិធានការណ៍តាមផ្លូវច្បាប់ ។
៥.លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មានការចូលរួមពីលោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង សហការ ជាមួយក្រុមការងារបង្ក្រាបបទល្មើសជលផលថ្នាក់ស្រុក
លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ រួមមាន
កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ បរិស្ថានប្រចាំស្រុកក្រគរ យោធាខេត្ដ ដែលមានកម្លាំងសរុបចំនួន ១៧នាក់ និងកាណូតចំនួន ០៣គ្រឿង បានចុះល្បាតព្រៃលិចទឹក ផ្សព្វផ្សាយ អប់រំណែនាំ និងបង្រ្កាបបទល្មើសនេសាទចាប់ពីឃុំ កំពង់លួងរហូត ដល់ចំនុចកំពង់ស្ទឹង ភូមិ កំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុក ក្រគរ ។វត្ថុតាងរុះរើបំផ្លាញចោលជាលទ្ធផលបាន០២ករណី:- របាំងស្បៃមុង ចំនួន ២ ខ្សែ ប្រវែង ៤០០ម៉ែត្រ- លូកងស្បៃមុង ចំនួន ២ មាត់
- របាំងសាច់អួន ក្រឡាល្អិត ចំនួន ០៦ខ្សែ
ប្រវែង១៥០០ម៉ែត្រ - ក្បាលបរ ចំនួន ០៦គ្រឿង
- បង្គោលចំនួន១៥០ដើម និងត្រីចំរុះទម្ងន់ ១០គីឡូក្រាម។
៦.លោក លឹម សុក្រឹត នាយសង្កាត់ សហការជាមួយ និងយោធាខេត្ត កម្លាំងសរុបចំនួន ០៥នាក់ និងកាណូតចំនួន ០១គ្រឿង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំនុចប្រឡាយខ្សាច់ និងរាំងទ្រេត ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធីសាត់ បាន០១ករណី បំផ្លាញចោលវត្ថុតាងរួមមាន:- របាំងសាច់អួនប្រវែង ១១០០ម៉ែត្រ (០២ខ្សែរ)-ក្បាលបរចំនួន ០៤គ្រឿង
- បង្គោលចំនួន ៥៥០ដើម និងត្រីល្អិតទំងន់ ៤៥ គីឡូក្រាម។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ