ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
នាយសង្កាត់រដ្ឋបាលព្រៃឈើ លាច បានចូលរួមវេទិការសាធារណ: នៅសាលាឃុំរកាត ស្រុកភ្នំក្រវាញ។ ប្រជាជនបានលើកបញ្ហាសំខាន់ៗ...!
Wed,27 July 2022 (Time 08:26 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 267នាក់)

សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ៍១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២មេត្តាជ្រាប:
១.នាយសង្កាត់រដ្ឋបាលព្រៃឈើ លាច បានចូលរួមវេទិការសាធារណ: នៅសាលាឃុំរកាត ស្រុកភ្នំក្រវាញ។ ប្រជាជនបានលើកបញ្ហាសំខាន់ដូចជាៈ
-ទីសត្វឃាតពុំទាន់មានលក្ខណៈស្តង់ដានៅឡើយ
-បញ្ហាចាក់សំរាម មិនចំកន្លែងឬគ្មានទីតាំងត្រឹមត្រូវ។
-សុំជួសជុលផ្លូទៅទំនប់ទី៥១ខ្សែរ។
-សុំធ្វើស្ពាន១ឆ្លងទៅពាមតាលា។ ស្រុកភ្នំក្រវាញ
នឹងបង្កើតការិយាល័យប្រជាពលរដ្ឋ ដើម្បីបំរើប្រជាជនគ្រប់បញ្ហាផ្សេងៗនាពេលខាងមុខ។
២.កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់ រដ្ឋបាលជលផលកំពង់លួង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា សហការជាមួយក្រុមបង្ក្រាបបទល្មើសជលផលថ្នាក់ស្រុកដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ និងកម្លាំងរាជអាវុធហត្ថ ខេត្ត យោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិ៍សាត់ មានកម្លាំងសរុបចំនួន ១០នាក់ មធ្យោបាយកាណូត០២គ្រឿង បានចេញបង្ក្រាបបទល្មើសនេសាទ ពីចំណុចកំពង់ប្រាក់ ដល់អន្លង់រាំង ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ បាន០១ករណី នេសាទដោយឧបករណ៍ របាំងសាច់អួនក្រឡាល្អិត វត្ថុតាងរុះរើបំផ្លាញចោលមាន : របាំងសាច់អួនក្រឡាល្អិត០២ខ្សែប្រវែង៤២០ម៉ែត្រ-បរចំនួន០៥គ្រឿង-បង្គោលចំរ៉ឹង ៦៥ដើម និង ចាក់លែងកូនត្រីចំរុះចំនួន១៥គ.ក្រ ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ