ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ឈើលេខ1ចំនួន93សន្លឹកស្មើជិត3ម៉ែត្រគុប ត្រូវបានលោក សេង លាង ដឹកនាំកម្លាំចម្រុះ ចុះបង្ក្រាប
Wed,27 July 2022 (Time 08:24 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 225នាក់)

ព្រះវិហារ៖ ឈើលេខ1ប្រភេទឈើកកោះនឹងឈើព ពេលសន្និឆិទុកចោលក្នុងព្រៃ ក្រោយផ្ទះប្រជាជន នៅភូមិពោធិទៀប ឃុំម្លូព្រៃ1 ស្រុកឆែប ខេត្តព្រះវិហារ ចំនួន93សន្លឹក ស្មើ2ម៉ែត្រគុប 622 ត្រូវបានលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ចុះបង្ក្រាបប្រតិបត្តិការនេះបានធ្វើលើងកាលពីព្រឹកថ្ងៃទី26 ខែកក្តដា ឆ្នាំ2022 ដោយមានការចូលរួមពីកម្លាំងអាវុធហត្ថស្រុក លោកអនុភូមិ ពោធិទៀប លោកជំទប់ទី1 ឃុំ ម្លូព្រៃ1 កម្លាំងនគរបាលប៉ុស្តិម្លូព្រៃ1 នឹងមានការសម្របសម្រួលពីលោក ថុល គឹមហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ផងដែរ ។
លោក សេង លាង បានអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនៅភូមិពោធិ៍ទៀប នឹងដោយមានការចង្អុលបង្ហាញពីសំណាក់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តព្រះវិហារ នឹង បទបញ្ជារបស់លោកនួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ លោកបានដឹកនាំកម្លាំងចម្រុះចុះទៅដល់ទីតាំងស្តុកឈើ បានធ្វើការរឹបអូសឈើទាំងនោះយកមករក្សាទុកបណ្តោះអាសន្ននៅថ្នាលបណ្តុះកូនឈើឆែប ដើម្បីចាត់ការទៅតាមច្បាប់លោក សេង លាង បានបន្តអោយដឹងថា កន្លងទៅផ្នែករដ្ឋបាលព្រៃឈើឆែប បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារនឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទោះបីក្រុមឈ្មួញលួចបន្លំគ្រប់រូបភាព ក៍នៅតែសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្ក្រាបបានជាហូរហែ ដូចពាក្យចាស់ពោលថា កុកអាចភ្លេចជុងតែជុងមិនអាចភ្លេចកុកលើយ ។
សូមបញ្ជាក់ជូនផងដែរថា ខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តព្រៈវិហារ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក នួនសុខុម នឹងផ្នែកទាំង4 បានយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ច តាមប្រសាសន៍ណែនាំរបស់លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្ត ពិសេសបទបញ្ជារបស់ឯកឧត្តម ប្រាក់ សុវណ្ពអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អោយកម្លាំងជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ពន្ឋ័ ធ្វើការទប់ស្កាត់នឹងបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តព្រះវិហារ អោយមានប្រសិទ្ឋភាព ។ដោយ ខៀវ ផល្លា

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ