ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
រដ្ឋបាលខេត្តពោធិ៍សាត់បើកកិច្ចប្រជុំ ការបូកសរុប ការពិនិត្យ កែសម្រួលគម្រោងសកម្មភាពអាទិភាពរបស់មន្ទីរអង្គភាព
Wed,20 July 2022 (Time 03:03 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 204នាក់)

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការបូកសរុប ការពិនិត្យ កែសម្រួលគម្រោងសកម្មភាពអាទិភាពរបស់មន្ទីរអង្គភាព ដើម្បីរៀបចំការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ សម្រាប់ខេត្តពោធិ៍សាត់ ។
កិច្ចប្រជុំនេះធ្វើឡើង ៖
-បង្ហាញអំពីតម្រូវការ អភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត
-សម្របសម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍អង្គការសង្គមសុីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធ ដើម្បីឈានទៅដល់ការឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព ។
-ដើម្បីជាប្រយោជន៍ដល់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយតម្លាភាព សង្គតិភាព និងមានការចូលរួមពិសេស គឺពង្រឹងការអនុវត្តនូវគោលការទាំង៩ចំណុចនៃការងារកសាងផែនការកម្មវិធីវិនយោគ និងវប្បធម៌ប្រជាធិបតេយ្យក្នុងដំណើរប្រព្រឹត្តិទៅ នៃការរៀបចំ និងកសាងកម្មវិធីបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ