ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ពលរដ្ឋខ្មែរប្រុសស្រី៥នាក់មេខ្យល២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបំរ៉ុងលួចឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់
Thu,30 June 2022 (Time 12:40 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 230នាក់)

(បាត់ដំបងស្រុកសំពៅលូន) ៖ សមត្ថកិច្ចឃាត់ខ្លួនពលរដ្ឋខ្មែរប្រុសស្រី៥នាក់នឹងមេខ្យល២នាក់បំរ៉ុងលួចឆ្លងដែន ទៅប្រទេសថៃដោយខុសច្បាប់ទាំងកណ្តាលយប់វេលាម៉ោង២និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចរបៀងចំនោជាយដែនមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំសាស្ត ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពពីនគរបាលការពារព្រំដែនគោក៨១៧ បានឲ្យដឹងថា ដោយអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក ម៉ុង ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងប៉ុស្តិ៍កូនភ្នំដឹកនាំដោយ លោកវរសេនីយ៍ត្រី ខៀវ ផាត នាយប៉ុស្តិ៍ស្ដីទីនគរបាលការពារព្រំដែនគោកនៃវរសេនាតូចលេខ៨១៧ សហការជាមួយ កម្លាំងយោធាកងពល៥៣៣ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ០៥នាក់ នឹងមេខ្យល់២នាក់ក្នុងនោះមាន(ស្រី០៣នាក់ កុមារ០១នាក់)។
បន្ទាប់ពីសួរនាំពួកគាត់បានប្រាប់ថា ពួកគាត់មានបំណងចង់លួចឆ្លងដែនចូលទៅកាន់ទឹកដីថៃដោយខុសច្បាប់ពិតប្រាកដមែន ដោយពួកគាត់ទៅរកការងារធ្វើ។ ពួកគាត់បានបញ្ជាក់ផងដែរថា ពួកគាត់ជារស់នៅខេត្តបាត់ដំបងផងដែរ។
សមត្ថកិច្ចដដែលបញ្ជាក់ថា ក្រោយពីសួរនាំរួច ត្រូវអប់រំឲ្យពួកគាត់ធ្វើកិច្ចសន្យា បញ្ឈប់ការចាញ់បោកមេខ្យល់ និងកុំឲ្យលួចឆ្លងដែនដោយខុសច្បាប់ទៀត រួចបានប្រគល់ពួកគាត់ទៅផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំពៅលូននៅម៉ោង៧នឹង៣០នាទីព្រឹកដើម្បីចាត់ការតាមវិធានការបន្ត៕(ដោយករុណា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ