ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
អភិបាលខេត្តកំពង់ធំបញ្ចេញស្នារដៃហើយពេលនេះក្រុមទុច្ចរិតមួយក្រុមមកលួចកាប់បំផ្លាញកូនឈើ ក្រញូង ធ្នង់ បេង អស់ជាង២០០ដើម, អភិបាលខេត្តកំពង់ធំការកាប់បំផ្លាញព្រៃឈើសម្បត្តិសាធារណៈរបស់រដ្ឋ គឺមានទោសធ្ងន់ណាស់ និងមិនអោយរួចខ្លួនទេ
Tue,28 June 2022 (Time 01:47 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 299នាក់)

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ លោកតិប ញាតា នាយអធិការខាងជើងបឹងទន្លេសាប លោកឡង់ គីសឹង អភិបាលស្រុកសន្ទុក បានដឹកនាំកម្លាំងចម្រុះដើម្បីបង្ក្រាបជនទុច្ចរិត១ក្រុម កំពុងធ្វើសកម្មភាពកាប់បំផ្លាញកូនឈើ ដើម្បីយកដីចំនួន២៣ហិចតា នៅចំណុច ឡូត៍អចិន្ត្រៃយ៍ វិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និងសត្វព្រៃ កម្ពុជា ជប៉ុន។
លោកតិប ញាតា នាយអធិការខាងជើងបឹងទន្លេសាបបានអោយដឹងថា ក្រុមទុច្ចរិតទាំងអស់នេះបានធ្វើសកម្មភាពលួចលាក់បន្តិចម្តង ចន្លោះថ្ងៃទី០៤ ដល់០៥ ខែមិថុនា ពេលសមត្ថកិច្ចជំនាញមកដល់បានរត់គេចតែម្តង រហូតដល់ថ្ងៃទី២៥ ដល់២៦ ខែមិថុនា ក្រុមទុច្ចរិតបានធ្វើសកម្មភាពខ្លាំង រហូតខាងជំនាញយើងចូលទៅឃាត់ ក្រុមទុច្ចរិតទាំងអស់នោះបានគម្រាមសមត្ថកិច្ច ដោយពួកគាត់មានកាបិត កាំភ្លើងខ្យល់ជាដើម ហើយ១ក្រុមនោះមានគ្នីគ្នាប្រហែលជា២០នាក់ឯណោះ ។
លោកតិប ញាតា នាយអធិការខាងជើងបឹងទន្លេសាបបានបន្តថា ជាក់ស្តែងព្រឹកនេះបានដឹកនាំកម្លាំងចុះមកបង្ក្រាប និងបានបំផ្លាញទីតាំងក្រុមទុច្ចរិត មានដូចជារោងតូចជាច្រើន និងសំភារៈ១ចំនួនផងដែរ។ ហើយក្រុមទុច្ចរិតទាំងអស់នោះបានបំផ្លាញកូនឈើ ដូចជា៖ កូនឈើធ្នង់ កូនឈើបេង កូនឈើក្រញូង ជាង២០០ដើម ។
លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានប្រាប់អោយដឹង បញ្ហាខាងលើនេះមន្ត្រីជំនាញបានធ្វើការឃាត់ខ្លួនជនល្មើសបានម្នាក់ និងកំពុងតែរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត និងធ្វើការសាកសួរព័ត៌មានបន្ថែមទៀត ដើម្បីប្រមាញ់រកជនល្មើសផ្សេងៗទៀត ។
លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានអំពាវនាដល់ប្រជាពលរដ្ឋគ្រប់រូប បញ្ឈប់ការកាប់និទ្ទ្រាន្ទព្រៃឈើទៀតអី យើងត្រូវរួមគ្នាថែរក្សារបរិស្ថានទាំងអស់ និងរក្សាកូនឈើចម្រុះក៏ដូចជាជីវចម្រុះដែលមានស្រាប់។ ហើយក្រុមទុច្ចរិតទាំងអស់ខាងលើ សមត្ថកិច្ចយើងបានស្រាវជ្រាវចាប់យកផ្តន្ទាទោសតាមនិតិវិធីច្បាប់ជាធរមាន ទន្ទឹមនោះដែរ លោកងួន រតនៈ អភិបាលខេត្តកំពង់ធំបានអោយដឹងថា ការកាប់បំផ្លាញព្រៃឈើសម្បត្តិសាធារណៈរបស់រដ្ឋ គឺមានទោសធ្ងន់ណាស់ និងមិនអោយរួចខ្លួនទេ ។
យោងតាមប្រភពព័ត៌មានបានអោយដឹងថា មានបុគ្គលឈ្មោះ សោម សុវណ្ណរិទ្ធ ជាមេខ្លោងបានយកឈ្មោះថ្នាក់ដឹកនាំកំពូល នឹងអួតមានតួនាទីជាជំនួយការថ្នាក់ដឹកនាំកំពូលផងដែរ ។
ក្នុងប្រតិបត្តិការណ៍បង្ក្រាបនោះ សមត្ថកិច្ចជំនាញធ្វើការបំផ្លាញទីតាំងជាក់ស្តែង និងកាំបិត កាំភ្លើងខ្យល់ និងឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះអែម ជ្រុយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ