ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលា បួងសួងសុំសេចក្ដីសុខ ដើម្បីសាងសង់វេទិកាអុំទូកបាត់ដំបងថ្មី
Thu,02 June 2022 (Time 01:45 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 258នាក់)

នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលា បួងសួងសុំសេចក្ដីសុខ ដើម្បីសាងសង់វេទិកាអុំទូកបាត់ដំបងថ្មី ដែលមានទីតាំង នៅទល់មុខវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោសែន បាត់ដំបង សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅក្បែរវេទិកាអុំទូកបាត់ដំបងចាស់ ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនផងដែរ ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយមានការអនុញ្ញាតពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីសាងសង់វេទិកាអុំទូកបាត់ដំបងថ្មីមួយ ឱ្យសាកសមទៅនឹងការអភិវឌ្ឍជឿនលឿនរីកចម្រើនរបស់ប្រទេសជាតិ ពិសេសខេត្តបាត់ដំបង ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។
ឯកឧត្តម បានបន្តទៀតថា ដោយសារទីតាំងវេទិកាអុំទូកចាស់ មានសភាពតូចចង្អៀតផង ផ្ទុកគណ:អធិបតី និងភ្ញៀវកិត្តិយសបានតិច ដូច្នេះទើបរដ្ឋបាលខេត្តបានឯកភាពពីថ្នាក់ដឹកនាំ ក៏សម្រេចសាងសង់វេទិកាថ្មីនេះឡើង ដែលមានទំហំធំ ស្អាតជាងមុន និងមានរៀបចំសោភ័ណភាពទីក្រុងឲ្យបានស្អាតបន្ថែមទៀត ដើម្បីឲ្យសមទៅនឹងទីក្រុងស្អាតថ្នាក់ជាតិ និងថ្នាក់តំបន់ផង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលឆ្លងកាត់ មកលេងកម្សាន្តនៅខេត្តយើងមានការកើនឡើង ធ្វើឲ្យប្រជាពលរដ្ឋបានបម្រើសេវាទេសចរណ៍ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ មានមុខរបរប្រចាំថ្ងៃផងដែរ ។
វេទិកាអុំទូកបាត់ដំបងថ្មីនេះ មានបណ្ដោយ៣៧ម៉ែត្រ ទទឹង១៨ម៉ែត្រ និងកម្ពស់១៨,៣៥ម៉ែត្រ ដែលរចនាឡើងតាមទម្រង់បែបបទបែបខ្មែរ ហើយតាមផែនការនឹងសម្រេចការសាងសង់ឱ្យបានមុនពិធីបុណ្យអុំទូកបាត់ដំបងនាពេលខាងមុខនេះ ។ ចំណែកវេទិកាអុំទូកបាត់ដំបងថ្មីនេះផងដែរ មានសមត្ថភាពអាចផ្ទុកមនុស្សបានប្រហែល៤០០នាក់ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ