ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២
Wed,15 June 2022 (Time 12:36 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 268នាក់)

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមអធិបតីភាព ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានប្រធានបទ TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់ ដែលទិវានេះ រៀបចំឡើង នៅបវេណសួននាគបាញ់ទឹក ក្រុងបាត់ដំបង ។
បន្ទាប់ពីនោះ ឯកឧត្តម សុខ លូ បានឡើងថ្លែងសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២នេះ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធទិវានេះ មានគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងថ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន ឱ្យយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស ។
ឯកឧត្តម បានធ្វើការលើកទឹកចិត្តដល់ ដល់មាតាបិតា អណាព្យាបាល និងសិស្ស និស្សិត ឱ្យងាកមកមើលពីគុណតម្លៃនៃការសិក្សាជំនាញ នៅឯវិទ្យាស្ថានជំនាញ ព្រោះថាការសិក្សាជំនាញ នៅឯវិទ្យាស្ថាននានាដែលមានឯកទេស មានជំនាញត្រឹមត្រូវ ក៏ប្រៀបបានទៅនឹងការសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតជាដើម ហើយតួយ៉ាងវាមានសារៈសំខាន់ទៀត សម្រាប់សិស្ស និស្សិត ដែលមិនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបឋមភូមិ ក៏អាចសិក្សាជំនាញនេះ ឱ្យក្លាយជាមនុស្សដែលមានជំនាញពិតប្រាកដ អាចប្រកបរបរអាជីវកម្មផ្សេងៗ ឬអាចបម្រើឱ្យអង្គភាពអាជីវកម្មមួយចំនួនដែលរកបានប្រាក់ចំណូលបានគួរសមផងដែរ ។ ឯកឧត្តម បានបន្តទៀតថា ជំនាញឯកទេស គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដែលសិស្សានុសិស្ស និស្សិតទាំងអស់ត្រូវតែមានជំនាញពិតប្រាកដ ដើម្បីដើរឱ្យទាន់យុគសម័យនៃការរីកចម្រើន ដែលពិភពលោកត្រូវការធនធានមនុស្សដែលមានជំនាញពិតប្រាកដ ដូចនេះក្នុងនាមជានិស្សិតកំពុងសិក្សា និងសិស្សទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានរួចជាស្រេច ក្នុងការចាប់យកជំនាញពិតប្រាកដដើម្បីប្រកួតប្រជែងជាមួយទីផ្សារការងារ បើពុំនោះទេមិនថាមុខរបរ ឬការងារតូចក្ដីធំក្ដី ក៏នឹងមានអ្នកដទៃដណ្ដើមការងារពីយើងធ្វើជំនួសផងដែរ ដែលធ្វើឱ្យអត្រាភាពអត់ការងារធ្វើកាន់តែឡើងៗ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ