ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី៣ អាណត្តិទី៣ ដើម្បីពិនិត្យ អនុម័តលើសេចក្ដីព្រាងកំណត់ហេតុ និងរបាយការណ៍រីកចម្រើនរបស់ខេត្ត
Tue,14 June 2022 (Time 06:56 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 200នាក់)

ខេត្តពោធិ៍សាត់៖ថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចេង ឡៃ អភិបាលរង តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជា
អធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ និងរបាយការណ៍រីកចម្រើនរបស់ខេត្ត ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករង រដ្ឋបាលសាលាខេត្ត នាយក-នាយករង ទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងអភិបាលក្រុងស្រុកទាំង០៧។ថ្លែងនាឱកាសនោះ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា ៖កិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី៣ អាណត្តិទី៣ នាពេលនេះ ពិតជាមានសារ:សំខាន់ណាស់ចំពោះការពិនិត្យ អនុម័តលើសេចក្ដីព្រាងកំណត់ហេតុ និងរបាយការណ៍រីកចម្រើនរបស់ខេត្ត ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកក្រុមប្រឹក្សាខេត្ត បានចូលរួមកែតម្រូវក្នុងអង្គប្រជុំនេះ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង ទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្តន័យផងដែរ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសម្តែងនូវការកោតសរសើរចំពោះគណះអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួបរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្តមានការីកចម្រើនលើគ្រប់វិស័យ ធ្វើអោយប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងគាំទ្រគ្រប់សកម្មភាពរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តមបានលើកឡើងនូវសមិទ្ធផលធំៗជាច្រើនដែលរាជរដ្ឋភិបាលផ្ដល់ជូនខេត្តពោធិ៍សាត់ ពិសេសប្រព័ន្ធធារាសាស្ត្រ ផ្លូវជាតិលេខ៥៥ពីទីរួមខេត្តទៅដល់ព្រំប្រទល់ថៃ ផ្លូវជាតិលេខ១០ពីស្រុកសំឡូតខេត្តបាត់ដំបងឆ្លងកាត់ស្រុកវាលវែងខេត្តពោធិ៍សាតទៅដល់ខេត្តកៅកុង, ស្ពានថ្ម និងស្ពានអាកាសឆ្លងស្ទឹងពោធិ៍សាត់នៅផ្លូវវាងក្រុងដែលកំពុងសាងសង់សព្វថ្ងៃនេះជាដើម។ ជាមួយគ្នានេះឯកឧត្តម ម៉ក់ រ៉ា ក៍បានលើកឡើងអំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បានប្រព្រឹត្តទៅដោយរលូន ទាំងពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោតហើយលទ្ធផលខេត្តពោធិ៍សាត់របស់យើងទទួលបានជ័យជំនះលេខ១ទូទាំងប្រទេស ។
របៀបវារៈក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ នាឱកាសនោះ រួមមាន៖
១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភាឆ្នាំ២០២២របស់រដ្ឋបាលខេត្ត
៣-ពិនិត្យនិងអនុម័តសេចក្ដីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេល១២ខែ
៤.ពិនិត្យនិងអនុម័តសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនថ្នាក់ដឹកនាំនិងមន្ត្រីសម្រាប់ខែមករា កុម្ភះ មីនា ឆ្នាំ២០២២
៥.របាយការណ៍គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និង៦.បញ្ហាផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ