ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
បុគ្គល វ៉ារិទ្ធី ប្រធា នមន្ទីរពាណិជ្ជកម្ម ខេត្តព្រៃវែងផឹកស្រាស្រវឹងជោកជាំ បើករថយន្តរដ្ឋបុកគេហើយបន្តរត់គេចខ្លួនដោយព្យាយាមបិតព័ត៌មានដោយប្រើលុយ២០០ ០០០រៀល!
Mon,30 May 2022 (Time 11:15 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 191នាក់)

(ព្រៃវែង)៖ ពិតជាមិនធម្មតាមែនលោក វ៉ា រីទ្ធី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ស្រវឹងស្រាជោកជាំ បើករថយន្តបុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង។
ហើយព្យាយាមបើករត់គេច ទាំងរថយន្តបែកកង់ លុះបានប្រហែល៤គីឡូម៉ែត្រ ទើបសមត្ថកិច្ចឃាត់ជាប់។
ហេតុការណ៍នេះបានកើតឡើង នៅលើបណ្ដោយផ្លូវជា តិលេខ៨ ចំណុចភូមិជ្រៃសីម៉ា ឃុំជាខ្លាង ស្រុក ស្វាយ អន្ទរខេត្តព្រៃវែង កាលពីយប់ទី២៤ ខែឧសភា ឆ្នាំ២០២២ ។
ខណៈរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៤គីឡូម៉ែត្រ។
ប្រភពបានឱ្យដឹងទៀតថាៈ រថយន្តបង្កម៉ាកTOYOTA ភីកអាប់ ពណ៌ស ពាក់ស្លាកលេខ”រដ្ឋ15″2.0060 បើកបរដោយលោក វ៉ា រីទ្ធី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង។
រីឯម៉ូតូរងគ្រោះម៉ាកឌ្រីមសង់C100ពណ៌ក្រហម បើកបរដោយឈ្មោះ ប៊ុត ប៊ុណា ភេទប្រុសអាយុ៦២ឆ្នាំ នៅ ភូមិ ជ្រៃសីម៉ា ឃុំជាខ្លាង ស្រុក ស្វាយ អន្ទរ ខេត្តព្រៃវែង។
តាមការបញ្ជាក់ពីជនរងគ្រោះ នៅមុនពេលកើតហេតុ រូបគាត់ជិៈម៉ូតូមកពីស្រែក្នុងបំណងមកផ្ទះ ដែលមានទិសដៅ ពីកើតមកលិច ដោយជិៈយឺតៗអែបចិញ្ចើមផ្លូវខាងស្ដាំដៃ។
លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបង្ក បើកក្នុងល្បឿនយ៉ាងលឿន
ទិសដៅស្របគ្នា ជ្រុលមកបុកម៉ូតូគាត់ពីក្រោយទាំងកម្រោលតែម្ដង បណ្ដាលឱ្យគាត់ធ្លាក់ពីលើម៉ូតូដួលបោកក្បាលនិងថ្នល់ សន្លប់លែងដឹងខ្លួន។
ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះនៅជិតរង្វង់មូលស្វាយអន្ទរ ដោយដេរក្បាលជិត២០ថ្នេរ។
ខណៈដែលរថយន្តបង្ក ត្រូវបានផ្លាស់ប្ដូរកង់ ដើម្បីបើកទៅរក្សាទុក ជាមួយម៉ូតូ នៅប៉ុស្តិ៍នគរបាលជាខ្លាង ដោយឡែកលោក វ៉ា រីទ្ធី ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
ករណីនេះនៅថ្ងៃទី២៧.០៥.២០២២«អ្នកកាសែត»បានព្យាយាមសុំការបកស្រាយពីលោក វ៉ា រីទ្ធី ប្រធាន មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ។
ដោយលោកមិនអត្ថាធិប្បាយលម្អិតទេ គ្រាន់តែនិយាយយ៉ាងខ្លីថាៈ ខ្ញុំដោះស្រាយរួចហើយ ក៏ចុចបិទទូរស័ព្ទតែម្ដង។
បើទោះបីជាលោក វ៉ា រីទ្ធី ថាដោះស្រាយរួចហើយក្ដី ប៉ុន្តែជនរងគ្រោះបានអះអាងថាៈចាប់តាំងពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃទី២៧.០៥.២០២២នេះ ពុំទាន់មានដំណោះស្រាយ ឬទទួលបានសំណងពីលោក វ៉ា រីទ្ធី សូម្បី១រៀលលុយខ្មែរនោះទេ។
ជុំវិញរឿងរ៉ាវមួយនេះ សមត្ថកិច្ចបានបញ្ជាក់ថាៈលោក វ៉ា រីទ្ធី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ពិតជាស្រវឹងស្រា បើករថយន្តវង្វេងផ្លូវ រហូតបុកម៉ូតូខាងស្ដាំដៃគេប្រាកដមែន។
សមត្ថកិច្ចបន្តថាៈ ពេលបុកនោះគឺរថយន្តបែកកង់ខាងមុខ ហើយអូសម៉ូតូជាង១០ម៉ែត្រទម្រាំរបូតចេញពីគ្នា។
ទន្ទឹមនិងនោះរថយន្តមិនបានឈប់ទេ ដោយព្យាយាមបើករត់ទៅមុខប្រហែល៤គីឡូម៉ែត្រ ទើបសមត្ថកិច្ចស្ទាក់ជាប់។
បើតាមសមត្ថកិច្ច នៅមុនពេលកើតហេតុ នៅព្រឹកទី២៤.០៥.២០២២ លោក វ៉ា រីទ្ធី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង
បានទៅចូលរួមកម្មវិធី សម្ពោធដាក់ឱ្យប្រើប្រាស់”ផ្សារកំពង់ពពិល”លុះថ្ងៃបន្តិចចេញមកវិញ ក៏ផឹកស៊ីនៅឃុំព្រៃព្នៅ ។
ដល់ពេលព្រលប់ថ្ងៃដដែល ស្របពេលស្រវឹងជោកជាំលោក វ៉ា រីទ្ធី បានបើករថយន្តទៅផ្ទះរបស់ខ្លួន នៅឯទីរួមខេត្តព្រៃវែង។
ប៉ុន្តែដោយស្រវឹងខ្លាំងពេក គ្រប់គ្រងស្មារតីខ្លួនឯងមិនបាន ក៏បើករថយន្តតាមបណ្ដោយផ្លូវជាតិលេខ៨ ហួសជិតដល់ស្រុកកំចាយមារ
ទើបភ្ញាក់ខ្លួនព្រឺតថាៈ អញបើកហួសផ្លូវ ទៅផ្ទះហើយ ក៏បត់រថយន្តត្រឡប់មកវិញ លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតទៅបុកម៉ូតូតែម្ដងទៅពិតជាមិនធម្មតាមែនបុគ្គល វ៉ារិទ្ធី ប្រធានមន្ទីរពាណិជ្ជកម្មដ៏មហិមានៅខេត្តព្រៃវេងម្នាក់នេះសូមលោក ស្នងការខេត្តអភិបាលព្រៃវេង សូមមេត្តាតាមចាប់បុគ្គលរូបនេះមកចាត់ការតាមផ្លូវច្បាប់ផងដើម្បីឲ្យជនរងគ្រោះបានទទួលនៅភាពយុត្តិធម៌ផងទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ