ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ពិធីសម្ពោធដាក់អោយប្រើប្រាសជាផ្លូវការ វេទិការ អ៊ុទូកនឹងសំណង់សិល្បការផ្សេងៗ ដែលជាអំណោ យរបស់សម្តេចក្រឡាហោម
Wed,18 May 2022 (Time 09:43 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 191នាក់)

ខេត្តព្រះវិហារ៖ ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទិការអ៊ុទូកនឹងសំណង់សិប្បការផ្សេង ក្រោមអធឹបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលពីសំណាក់ឯកឧត្តម លោកជំទាវនឹងអគ្គកុងស៊ុលប្រទេសឡាវប្រចាំខេត្តស្ទឹងត្រែងផងដែរ ។
ពីធីនេះបានប្រព្រិតទៅកាលពីព្រឹកថ្ងៃទី17ខែឧសភាឆ្នាំ2022 នៅឃុំកំពង់ស្រឡៅ1ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រុំដែន កម្ពុជា ឡាវ ។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអីបាលខេត្តព្រះវិហារ បានអោយដឹងថា ក្រោយការអនុវត្តន៍ គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ សង្គ្រាមត្រូវបានបញ្ជប់ទាំងស្រុង ស្ថិតក្រោមម្លប់សន្តិភាពនឹងការដឹកនាំប្រកបដោយគតិបណ្ឌិត ធ្វើអោយសង្គមជាតិយើងរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ឯកឧត្តម បានបន្តអោយដឹងថា វេទិការអ៊ុទូកមានទំហំ27ម៉ែត្រ ទទឹង15ម៉ែត្រ ប្រក់ក្បឿងចំណាយថវិការសាងសង់អស់ចំនួន600លានរៀល ច្រាំងទន្លេសង្ខាងវេទិការមានប្រវែង110មែត្រ ចំណាយថវិការសាងសង់អស់ចំនួន874លានរៀល របងជុំវិញ ខ្លោងទ្វា មានប្រវែង135មែត្រ នឹងសួនច្បាមានទំហំ1142ម៉ែត្រការរេ ចំណាយថវិការសាសង់អស់ចំនួន520លានរៀល អគារស្នាក់នៅមានទំហំ19មែត្រ ទទឹង6ម៉ែត្រ ប្រក់ក្បឿង ឃ្លាំងដាក់សម្ភារះ បន្ទប់ទឹក បុរស ស្ត្រី ចំណាយថវិការសាសង់អស់ចំនួន206លានរៀល រួមទាំងសមត្ថផលផ្សេងៗជាច្រើនទៀត ចំណាយថវិការសរុបចំនួន65មុឺនដុល្លាសហរដ្ឋអាមេរិច ថវិការនេះជាអំណោយរបស់សម្តេចក្រឡាហោម នឹងលោកជំទាវ ញ៉ែម សាខន ស ខេង សូមបញ្ជាត់ជូនថា ក្រៅពីសមត្ថផលដូចដែលបានរៀបរាប់ជូនខាងលើនៅមានអំណោយផ្លូវក្រាលកៅស៊ូ ឌីប៊ីអេសធី 1ខ្សែទៀត ប្រវែង2500ម៉ែត្រ សង់តាមបណ្តោយមាត់ទន្លេ ចំណាយថវិការសាសង់អស់ចំនួន5ពាន់លានរៀល ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងអោយដឹងថាប្រទេសជាតិយើងមានសុខសន្តិភាព ជាឱកាសមាសឱកាសពេជ្រក្នុងការអភិវឌ្ឍន៍ក៍សាង សង្គមជាតិអោយមានការរីកចម្រើនបន្ថែមទៀត សម្តេចក្រឡាហោម បានថ្លែងអំណរគុណ ជូនចំពោះសាធារណៈរដ្ឋប្រជាមានិតឡាវ ពិសេសអជ្ញាធរខេត្តចំប៉ាសាក់ប្រទេសឡាវ ដែលបានបន្តកិច្ចសហការបានយ៉ាងល្អក្នុងការបង្ក្រាបគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ សម្តេចក្រឡាហោម សង្ឃឹមយ៉ាមុតមាំថា ការទំនាក់ទំនងកិច្ចសហប្រតិបត្តការល្អរវៀងប្រទេសទាំងពី កម្ពុជា ឡាវស្ថិតស្ថេគង់វង់យូអង្វែង ក្នុងនាមជាមិត្តជិតខាងល្អ ។ខៀវ ផល្លា

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ