ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ទីតាំងបង្កប់ល្បែងភ្នាល់បាល់ និងបញ្ជល់មាន់តាមអនឡាញនៅជាប់ក្លោងទ្វារវត្តសន្សំកុសល អធិការខណ្ឌមានជ័យមិនទាន់បង្រ្កាបតើហេតុអ្វី?
Tue,22 March 2022 (Time 04:43 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 277នាក់)

ភ្នំពេញ ៖ មួយរយៈកន្លងមកនេះគេសង្កេតឃេីញថា មានបទល្មេីសលួច ឆក់ ប្លន់ កេីតឡេីងជាញឹកញាប់ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងមូលដ្ឋានខណ្ឌមានជ័យតែម្ដង ដែលបទល្មេីស
ទាំងនេះគឺកេីតចេញពីបនល្បែងសុីសង បង្កប់នៅក្នុងទីតាំងអុីនធើរណេត និងហ្គេមបាញ់ត្រី ហេីយឥឡូវនេះក៏មានទីតាំងណេតយីហោ DB188 មួយកន្លែងនៅជាប់ក្លោងទ្វារវត្តសន្សំកុសល តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺស្ថិតនៅច្រកចូលទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពន់ទី១តែម្តង កំពុងបេីកដំណេីរការបានទាំងយប់ទាំងថ្ងៃ 24h ដោយបង្កប់ល្បែងភ្នាល់បាល់តាមអនឡាញយ៉ាងរលូន ។
ដូច្នេះហេីយទើបពលរដ្ឋមានការព្រួយបារម្ភ និងទទូចស្នេីឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ដែលមានលោក វរសេនីយ៍ទោ អ៊ុក បូនីន អធិការខណ្ឌទេីបឡេីងកាន់តំណែងថ្មីៗ ជួយបេីកការស្រាវជ្រាវឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង ដេីម្បីចូលរួមបង្ការ ទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩បម្លែងថ្មីអូមីក្រុង និងដេីម្បីភូមិ សង្កាត់ ខណ្ឌ គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ។
ពាក់ព័ន្ធនឹងទីតាំងដែលបង្កប់ល្បែងសុីសងខុសច្បាប់ខាងលេីនេះកាលពីរសៀល ថ្ងៃទី២២ ខែមិនា វេលាម៉ោង២និង២៧ នាទីអ្នកសារព័ត៌មានយើងបានទូរស័ព្ទទៅមេប៉ុស្តិ៍សង្កាត់បឹងទំពន់ទី១ ដើម្បីសាកសួរបញ្ហាល្បែងសុីសងមួយកន្លែងនេះ លោកមេប៉ុស្តិ៍រូបឆ្លើយថាគាត់អត់ដឹងអីផងការនិយាយឲ្យរួចពីដៃរបៀបនេះប្រជាពលរដ្ឋឆ្ងល់ថាបនល្បែងសុីសងបើកលេងនៅច្រកចូលទៅប៉ុស្តិ៍បឹងទំពន់ទី១ ប្រហែល៥០០ម៉ែត្របែរជាមេប៉ុស្តិ៍ម្នាក់នេះធ្វើគធ្វើថ្លង់និយាយថាអត់ដឹងទៅវិញឆ្កុយ! តើវាទំនងទេលោក នាយប៉ុស្តិ៍រដ្ឋបាលបឹងទំពន់ទី១ដ៏មហិមាអើយបើលោក ធ្វើមិនកើតទេចុះចេញទៅទង្វើមិនទទួលខុសត្រូវរបៀបនេះតើឲ្យប្រជាពលរដ្ឋទៅសង្ឃឹមអ្វីទៅ។
ចំណែកលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យកាលពីរសៀលថ្ងៃដដែល បាននិយាយតាមទូរស័ព្ទយ៉ាងខ្លីហាក់ដូចមិនដឹងថាមានអ្វីកើតឡើងដែរលោកបានទទួលហើយសួរថាមានការទៀតក៏បិតទូរស័ព្ទទៅ។
គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿង ញៀន។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារតែការលេងល្បែងសុីសង។
ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»គឺមានតែអាជ្ញាធរនិងសមត្ថកិច្ចបង្ក្រាបឱ្យអស់នូវល្បែងសុីសងខុសច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ