ត្បូងឃ្មុំ÷ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាកុដិ និងសមិទ្ធផលនានា នៅទីអារាមវត្តឧទុម្ពរ ហៅវត្តល្វា ក្នុងឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅក្នុងឱកាសនោះដែរមានការចូលរួមពីសំណាក់ សមាជិករដ្ឋសភា ព្រឹទ្ធសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ស្ថាប័នតុលាការ កងកម្លាំងទាំង៣ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក-ឃុំ សមាគមន៍នានា គ្រូបង្រៀន គ្រូពេទ្យ ស.ស.យ.ក សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដែលនៅទីនោះយ៉ាងច្រើនកុះករផងដែរ។ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើរបាយការណ៍បង្ហាញប្រាប់ពីភូមិសាស្ត្រ ការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ពិសេសវិស័យពុទ្ធចក្រក្នុងខេត្តត្បូងឃ្មុំ ដោយឡែកក្នុងស្រុកត្បូងឃ្មុំ ក៏ដូចជាប្រវត្តិនៃការផ្តួចផ្តើមរៀបចំកសាងសមិទ្ធិផលនានា ដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះ ដោយមានការចូលរួមប្រគេនទាំងថវិកា និងសម្ភារៈ ពីសំណាក់ថ្នាក់ដឹកនាំ និងសប្បុរសជនជិតឆ្ងាយ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍សំណេះសំណាលនិងផ្តាំផ្ញើការចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះការសម្ពោធឆ្លងសមិទ្ធផលថ្មី ក្នុងទីរាមដ៏ចំណាស់ជាង១០០ ឆ្នាំមួយនេះ ហើយក៏ជាស្រុកភូមិដែល សម្តេចទាំងពីរ មានប្រវត្តិតស៊ូលំបាកជូរចត់ជាច្រើនក្នុងដំណាក់កាលដែលប្រទេសជាតិ ស្ថិតក្នុងវិបត្តិសង្គ្រាម។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ពិតណាស់ ឱកាសនៃពិធីនាពេលនេះ គឺជាភ័ព្វសំណាងមួយខុសពីសម័យកាលសង្គ្រាម ដោយប្រជាពលរដ្ឋចាស់ក្មេង ទាំងអ្នកជំនាន់មុន និងជំនាន់ក្រោយ បានជួបជុំគ្នានៅទីកន្លែងតែមួយក្នុងជំនាន់សុខសន្តិភាពដូចពេលនេះ ជាមួយនឹងបរិយាកាសស្និទ្ធស្នាលសប្បាយរីករាយអបអរសាទរ ចំពោះការទទួលបានសមិទ្ធផលថ្មីៗផ្នែកសាសនា ក៏ដូចជាការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ស្រុកត្បូងឃ្មុំ ជាពិសេសដំណើរការកសាងផ្លូវជាតិលេខ៧១C ឆ្លងកាត់បណ្តាឃុំ ហើយដែលនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដោយនឹងនាំមកនូវសក្តានុពលថ្មីៗ សម្រាប់មូលដ្ឋាននេះ ដូចអ្វីដែលសម្តេចតេជោ បានប្តេជ្ញាចិត្តតាំងពីឆ្នាំ១៩៧៩មក គឺធ្វើយ៉ាងណាកសាងប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍរីកចម្រើននៅគ្រប់ទីកន្លែង។ឯកឧត្តមបណ្ឌិតបន្ដថា រហូតមកដល់ដំណាក់កាលអភិវឌ្ឍដូចបច្ចុប្បន្ននេះ គឺគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏នៅបន្តផ្តោតលើការជំរុញនាវាកម្ពុជាឲ្យធ្វើដំណើរទៅមុខ ហើយបើទោះជាជួបបញ្ហាប្រឈមច្រើនដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង០២ឆ្នាំកន្លងមកនេះ ក៏រាជរដ្ឋាភិបាលបានខិតខំតស៊ូយកឈ្នះគ្រោះវិបត្តិនេះ រហូតជោគជ័យគួរជាទីមោទនៈ ជាពិសេសទិភាពសំខាន់ចាំបាច់បំផុត គឺការការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការស្រោចស្រពវ៉ាក់សាំង៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ