ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
យោធិននារីលំហែមាតុភាព បានទទួលថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល
Thu,24 February 2022 (Time 08:42 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 270នាក់)

ខេត្តបាត់ដំបង៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ភើយ លំអង មេបញ្ជាការរង នាយសេនាធិការ និងលោកស្រីវរសេនីយ៍ឯក អៀង ច័ន្ទធី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបាត់ដំបង អញ្ជើញប្រគល់ថវិកាលំហែមាតុភាពយុទ្ធនារី (សម្រាលកូន) ចំនួន ២នាក់ ដែលកំពុងបំរើការនៅ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ១.លោកស្រីអនុសេនីយ៍ឯក ភី សម្ផស្ស មុខងារ ជំនួយការ លេខាធិការដ្ឋាន ២.លោកស្រីព្រិន្ទបាលឯក សុន រតនាវត្តី មុខងារ បុគ្គលិក ការិយាល័យទី១ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៨០០.០០០រៀល ដែលជាថវិកាគោលនយោបាយគាំពារ ស្ត្រីមានផ្ទៃពោះរបស់រាជរដ្ឋាភិបាល។ ពិធីនេះបានប្រារព្ធធ្វើនៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។
លោកមេបញ្ជាការរង នាយសេនាធិការ បានមានប្រសាសន៍ ពាំនាំការសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ ជូនចំពោះយោធិននារីទាំងអស់ និងបានអបអរសាទរចំពោះការទទួលបានសមាជិកថ្មីក្នុងគ្រួសារបន្ថែមទៀត និងបានផ្ដាំផ្ញើ យោធិននារីទាំងអស់ឲ្យរក្សាអនាម័យក៏ដូចជាអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីឲ្យឆ្លងផុតពីការចម្លងជំងឺកូវីដ-១៩។
ស្ថិតក្នុងឱកាសនោះ យោធិននារីទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានយកចិត្តទុក្ខដាក់ និងគិតគូរពីការសុខទុក្ខរបស់យោធិន និងលោកមេបញ្ជាការ ដែលបានឆ្លៀតឱកាសអញ្ជើញជួបសួរសុខទុក្ខ និងនាំយកថវិការបស់រាជរដ្ឋាភិបាល មកផ្ដល់ជូនពួកគាត់សម្រាប់ដោះស្រាយការលំបាកនាពេលនេះ៕(ដោយករុណា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ