ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចអភិបាលរង នៃគណៈអភិបាលរងស្រុក សៀមប៉ាង
Tue,22 February 2022 (Time 12:08 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 325នាក់)

ស្ទឹងត្រែង ៖ នៅសាលាស្រុកសៀមប៉ាង នៅថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២២ នេះ មានប្រារព្ធធ្វើពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចអភិបាលរង នៃគណៈអភិបាលរងស្រុក។
ពិធីនេះត្រូវបាន ធ្វើឡើងក្រោមអធិបតីភាពឯលោក ស៊ី សួន អភិបាលរងខេត្ត ស្ទឹងត្រែង ។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ.៣២៣ ប្រ.ក ត្រូវ បានតែងតាំង លោកស្រី ឯក ដាលីស ឋានន្តរស័ក្ដិនាយក្រុមការ ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
មានប្រសាសន៍នាស្វាគមន៍ឱកាសនោះ លោក ព្រំ ដន អភិបាលស្រុកស្តីទី បានអោយដឹងថាបច្ចុប្បន្នក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលនិងក្រោមការដឹកនាំផ្ទាល់របស់ អភិបាលខេត្តស្ទឹងត្រែង ស្រុកសៀមប៉ាង មានការអភិវឌ្ឍ កសាងនូវសមិទ្ធផលជាច្រើនបានធ្វើអោយប្រជាពលរដ្ឋមាន ជីវភាពធូធារផងដែរ។ សមទ្ធិផលដែលស្រុកសម្រេចបាន កន្លងមកនេះដោយបានអនុវត្តនូវ កម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និង វិ សហ មជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមទ្ធិផលជា ច្រើគួជាទីមោទនៈ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា÷ ការប្រកាស តែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបាន កំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធ រដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាល កាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅ មូលដ្ឋាន ។
លោក ស៊ី សួន បានបន្ថែមថា÷ ការប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុក នាពេលនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោម ជាតិ ដែលជាការលើកទឹកចិត្តដល់មន្រ្តី ឲ្យបន្តខិតខំ បំពេញភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ។ ត្រូវតែបន្ត និរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្ដុំកម្លាំងសរុបសំដៅ ជម្រុញ បង្កើននូវប្រសិទ្ធភាពការងារ ដឹកនាំគ្រប់គ្រង រដ្ឋបាល ស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវា សាធារណៈជូនដល់ប្រជាពលរដ្ឋ ។
លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើ ដល់អភិបាលរងស្រុកថ្មី ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បី បំពេញការងារជូនតម្រូវការរបស់ប្រជាជនឲ្យកាន់តែសកម្ម ខ្លាំងក្លាថែមទៀតពិសេសចូលរួម អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និង រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ