ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
សូមគោរពអរគុណចំពោះទឹកចិត្តដ៍ថ្លៃថ្លារបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត
Tue,22 February 2022 (Time 12:10 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 363នាក់)

កំពត៖ នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លោកសូ រតន: ប្រធានប្រតិបត្តិក្រុមយុវជនការពារសន្តិភាព និងលោកស្រី ប៊ី ហ្សែននី អមដំណេីរដោយលោកឈាង ឆុំ អនុប្រធានប្រតិបត្តិទី១ក្រុមយុវជនការពារសន្តិភាព លោក ថន ថុល អគ្គលេខាធិការក្រុមយុវជនការពារសន្តិភាព លោក ផន សុភីរ: អគ្គលេខាធិការរងក្រុមយុវជនការពារសន្តិភាព លោកអឿន សុភ័ក្រ អគ្គហេរញ្ញឹកក្រុមយុវជនការពារសន្តិភាព លោកស្រី កាន ផល្លា អគ្គហេរញ្ញឹករងក្រុមយុវជនការពារសន្តិភាព សមាជិកសមាជិកាក្រុមយុវជនការពារសន្តិភាពថ្នាក់កណ្តាល រួមនឹងលោក ម៉ៅ ឆាន ប្រធានក្រុមយុវជនការពារសន្តិភាពខេត្តកំពត និងក្រុមការងារ លោក សុខ សំណាង ប្រធានក្រុមយុវជនការពារសន្តិភាពអនុសាខាត្រាំកក់ នៃខេត្តតាកែវ និងក្រុមការងារ បានសហការជាមួយនឹង ខឹម ហ៊ាង ក្រុមប្រឹក្សារស្រុកដងទង់ លោក ទិត្យ សារ៉ន មេឃុំខ្ជាយខាងត្បូង លោក ប៉ាង សៀក នាយប៉ុស្តិ៍រដ្ឋបាលឃុំខ្ជាយខាងត្បូង និងមន្ត្រីអជ្ញាធរភូមិឃុំ អជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងអំណោយរបស់ក្រុមយុវជនការពារសន្តិភាពខេត្តកំពត និងអំណោយលោកស្រីឡឹក សាតចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២០គ្រួសារ ស្ថិតក្នុងភូមិឈ្លីកលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត។
ប្រជាពលរដ្ឋទាំង២០គ្រួសារខាងលើ៖
• ១០គ្រួសារ ទទួលបានអំណោយ ជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា ណែត និងលោកជំទាវ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖
- អង្ករចំនួន១បេ
- មី១កេះ
- ទឹកត្រី១យួរ
- ទឹកស៊ីអ៉ីវ១យួរ
- សៀងផ្អែម២ដប
- ថវិកាចំនួន២ម៉ឺនរៀល
- ប្រេងខ្យល់ស្ដេចព្រៃ ១ដប(ខ្មែរម៉េងទ្រី ៩៩៩)
• ១០គ្រួសារ ទទួលបានអំណោយ ជាអំណោយរបស់ក្រុមយុវជនការពារសន្តិភាព ខេត្តកំពត និងអំណោយលោកស្រីឡឹក សាតដោយក្នុងមួយគ្រួសារៗទទួលបាន៖
- សារ៉ុងចំនួន១
- ថវិកាចំនួន២ម៉ឺនរៀល។
ក្នុងពិធីចែកអំណោយនោះផងដែរ ប្រជាពលរដ្ឋបានបានសម្តែងនូវក្តីរំភេីបរីករាយ និងបានគោរជូនពរចំពោះឯកឧត្តមបណ្ឌិត និងលោកជំទាវ និងក្រុមយុវជនការពារសន្តិភាព លោកស្រីឡឹក សាត លោក /លោកស្រីដែលជាមន្រ្តីមូលដ្ឋានក្នុងភូមិ/ឃុំ/ ស្រុកដងទង់ លោកនាយប៉ុស្តិ៍អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ៖ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ