ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ជាកម្ចីហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទំហំទឹកប្រាក់ប្រមាណ ៣២លានដុលា្លរ
Sun,20 February 2022 (Time 09:49 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 309នាក់)

នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរ អង្គភាពជំនាញ មន្ត្រីបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ៍ នៃគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដែលជាកម្ចីហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានក្រសួងធនធានទឹក និងឧតុនិយម ជាម្ចាស់គម្រោង ក្នុងទំហំទឹកប្រាក់ ៣២
លានដុលា្លរ ដែលមានស្រុកចំនួនពីរទទួលផល រួមមាន៖ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មាន ៦ឃុំ ស្មើនឹង ២១ភូមិ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មាន ២ឃុំ ស្មើនឹង ៥ភូមិ។
គួរបញ្ជាក់ថា៖ ទំហំការងារ នៃគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ រួមមាន ៖
-ប្រឡាយមេ ចំនួន ១២ ខ្សែ និងប្រឡាយរង ៤៦ ខ្សែ មានប្រវែងសរុប ១០៥.៣៧ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង ២៧.១៩ គីឡូម៉ែត្រ និងប្រឡាយដី ៧៨.១៧ គីឡូម៉ែត្រ
-សំណង់សិប្បៈការតូចធំ ចំនួន ១៩៥កន្លែង
-ស្ថានីយបូមទឹកទំនើប ពីទន្លេមេគង្គរង មកប្រឡាយមេ ដេីដោយចរន្តអគ្គីសនី បំពាក់ម៉ូទ័រ ០៧គ្រឿង ចំនួន ០១ កន្លែង និងអាចស្រោចស្រពលើផ្ទៃដីរដូវវស្សា ប្រមាណ ៨.០០០ហិចតា និងរដូវប្រាំង ប្រមាណ ៨.០០០ហិចតា។
បច្ចុប្បន្ន សកម្មភាពនៃការងារអនុវត្តគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ នៃគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម កំពុងអនុវត្តនៅក្នុងភូមិសាស្រ្តឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើតាមផែនការគឺត្រូវបានសាងសង់រួចរាល់ហើយ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវដល់ការអនុវត្តគម្រោងដែលរហូតមកដល់ពេលនេះទើបសម្រេចបានប្រមាណតែ ៧៥% ប៉ុណ្ណោះ៕ប៊ុនថេង

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ