ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
សត្វផ្សោតមួយក្បាលនៅអន្លង់ផ្សោតកោះឈើទាលបានស្លាប់ ផ្តាច់ពូជហើយ បន្ទាប់ពីប្រឹងហែលទាំងកន្ទុយជាប់មងអស់រយៈពេលជាងមួយខែ
Thu,17 February 2022 (Time 08:05 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 319នាក់)

សត្វផ្សោតនៅអន្លង់កោះឈើទាលមួយក្បាល មានប្រវែង ២ម៉ែត្រ៣០ ទម្ងន់ជាង១០០គីឡូក្រាមបានស្លាប់នៅថ្ងៃទី១៥កុម្ភៈ បន្ទាប់កន្ទុយជាប់មងដេញចាប់ត្រីធ្វើជាអាហារមិនបានអស់រយៈពេលជាងមួយខែកន្លងមក ចំណែកការជួយសង្គ្រោះមន្ត្រីជំនាញក៍ធ្វើមិនបាន។
ក្នុងសកម្មភាពនាំយកសាកសព្វសត្វផ្សោតដែលបានស្លាប់នៅអន្លង់កោះឈើទាលក្នុងឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងលោកផយវណ្ណាសមាជិកសហគមន៍អេកូទេសចរណ៍ផ្សោតព្រះរំកិលបានសំដែងទាំងការសោគស្តាយថា៖ សត្វផ្សោតដ៍កម្រនៅអន្លង់ អន្តរប្រទេស កម្ពុជាឡាវ ត្រូវបានស្លាប់ផុតពូជ តែម្តងនៅថ្ងៃទី១៥កុម្ភៈឆ្នាំ២០២២។
លោកបញ្ជាក់ថា៖នេះក៍ដោយសារតែកន្ទុយវាជាប់មងជាង៦ម៉ែត្រហែលចាប់ចំណីមិនបានអស់រយៈពេលជាងមួយខែកន្លងមក និងធ្វើឱ្យខ្លួនវាដំបៅ រស់ក្នុងស្ថានភាពស្គមស្គាំងតែម្តង។
លោកផាន់ឃឿន ភ្ញៀវទេសចរមកពីខេត្តព្រះវិហារ និងភ្ញៀវជាច្រើនទៀត បាននាំគ្នារិះគន់ទៅលើមន្ត្រីជំនាញ និងអង្គការ wws ថាមិនបាននាំគ្នាជួយរកមធ្យោបាយសង្គ្រោះជីវិតសត្វផ្សោតមួយនេះទេ គឺបណ្តោយទុកឱ្យវាស្លាប់ទាំងវេទនា និងទាំងការឈឹចាប់រកអ្វីប្រៀបផ្ទឹមពុំបាន ទោះបីថា វាជាសត្វ ក៍ដោយ ក៍វាត្រូវការជីវិតរស់នៅដូចមនុស្សយើងដែរ។
លោកទំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ករណីនេះ ដោយសារតែខាងភាគីឡាវ នៅជិតតំបន់អន្លង់អភិរក្សផ្សោតមិនបានចូលរួមអភិរក្សទេ ព្រោះមានអ្នកនេសាទចេះតែមកដាក់មង ដោយមិនគិតពីផលប៉ះពាល់មកដល់សត្វផ្សោតដែលបានផ្តល់ផលប្រយោជន៍ទាំងសង់ខាងគ្នានោះ ។
លោកបន្តថា ៖ ការបាត់បង់សត្វផ្សោតនេះ និងធ្វើឱ្យរមណីយដ្ឋានទេសចរណ៍របស់កម្ពុជាយើងឈានទៅបាត់បង់ភ្ញៀវទេសចរនៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ៖ ទន្ទឹមនិងការសោកស្ដាយចំពោះសត្វផ្សោតដ៍កម្រនេះប្រជាសហគមន៍រមណីយដ្ឋានអេកូទេសចរណ៍ព្រះរំកិល និងនាំគ្នា និមន្តព្រះសង្ឃមកធ្វើពិធីបុណ្យបង្សុកូលនៅថ្ងៃទី១៦កុម្ភៈ ដើម្បីឧទ្ទិសដល់សត្វផ្សោតចុងក្រោយ បង្ហាញពីការអាណិតអាសូរនិងស្រឡាញ់ធនធានសម្បតិ្តធម្មជាតិដ៍កម្រដែលត្រូវបាត់បង់ជារៀងរហូតចេញពីតំបន់នេះ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ