ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
សម្ដេចក្រឡាហោម ស ខេង ដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ អញ្ជើញ ចុះបំពេញទស្សនកិច្ច លើការអនុវត្តការងារគណនេយ្យភាពសង្គម នៅខេត្តបាត់ដំបង
Thu,17 February 2022 (Time 08:04 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 296នាក់)

ព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ ជ អ ប ) បានអញ្ជើញចុះបំពេញទស្សនកិច្ច លើការអនុវត្តការងារគណនេយ្យភាពសង្គម នៅខេត្តបាត់ដំបង និងដឹកនាំគណៈប្រតិភូអន្តរជាតិ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ អគ្គរដ្ឋទូតអូស្ត្រាលី និងនាយកការិយាល័យសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស អមដំណើរដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង អភិបាលរងខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធ មន្រ្ដីរាជការ ដើម្បីពិនិត្យលើការអនុវត្តកម្មវិធីគណនេយ្យភាពសង្គម ក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយផ្ដោតទៅលើសេវាសាលាបឋមសិក្សា មណ្ឌលសុខភាព និងសេវារដ្ឋបាល នៅរដ្ឋបាលឃុំ-សង្កាត់ និងថ្នាក់ក្រុង-ស្រុក ។
ក្នុងដំណើរទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពការងារនេះ សម្ដេចក្រឡាហោម និងគណៈប្រតិភូ បានអញ្ជើញទៅពិនិត្យដំណើរការគ្រប់គ្រង បង្រៀន និងរៀននៅសាលាបឋមសិក្សាបត់សាលា រួចបន្តជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងបរិវេណវត្តបត់សាលា។ សម្ដេច និងប្រតិភូបានមានប្រសាសន៍លើកទឹកចិត្តប្រជាពលរដ្ឋមានយោបល់ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាអាជ្ញាធរឃុំ ឬក្រុមប្រឹក្សាឃុំ មានតួនាទីជួយដោះស្រាយទុក្ខកង្វល់ ឬបញ្ហាប្រឈម និងការលំបាកផ្សេងៗ ព្រមទាំងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ រួមទាំងកិច្ចការផ្សេងៗទៀត។ សម្ដេចក្រឡាហោមបានបន្តថាសម្រាប់ការសាងសង់ផ្លូវ គឺឃុំនីមួយៗសុទ្ធតែទទួលបានថវិកាដើម្បីអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ។ សម្ដេចបន្តថាឃុំក៏មានតួនាផ្ដល់ការងារសេវាអត្តសញ្ញាណកម្មផ្សេងៗជូនប្រជាពលរដ្ឋផងដែរ។
តាមយៈការឡើងថ្លែងបញ្ចេញមតិយោបល់ នាឱកាសនោះ សម្ដេចក្រឡាហោម បានទទួលនូវសំណើរ និងសំណូមសំពរមួយចំនួនពីតំណាងប្រជាពលរដ្ឋ ក្នុងនោះរួមមានពាក់ព័ន្ធនឹងបញ្ហាផ្លូវថ្នល់ ការដឹកជញ្ជូនដី ការថែទាំបរិស្ថាន និងការលើកម្ពស់តំបន់ទេសចរណ៍ក្នុងស្រុកបាណន់។ សម្ដេចបានសម្ដែងការគាំទ្រចំពោះមតិយោបល់ទាំងនោះ និងបានណែនាំភ្លាមៗឱ្យរដ្ឋបាល ខេត្ត និងអាជ្ញាធរស្រុកសិក្សាដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ។
បញ្ចប់ពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅបរិវេណវត្តបត់សាលារួចមក សម្ដេចក្រឡាហោម រួមទាំងគណៈប្រតិភូ បានបន្តអញ្ជើញទស្សនកិច្ចមណ្ឌលសុខភាពឈើទាល និងសាលាឃុំឈើទាល ស្ថិតក្នុងស្រុកបាណន់។ នាឱកាសនោះ សម្ដេច និងគណៈប្រតិភូ ក៏បានបន្តកិច្ចសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងក្រុមប្រឹក្សាឃុំឈើទាល ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។
បន្ទាប់មក សម្ដេចក្រឡាហោម រួមទាំងគណៈជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតអូស្ត្រាលី និងតំណាងទីស្នាក់ការអភិវឌ្ឍន៍ស្វីស ប្រចាំកម្ពុជា ក៏បានបន្តដំណើរទៅកាន់សាលាលខេត្តបាត់ដំបង ដើម្បីពិនិត្យដំណើរការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅអង្គភាពច្រកចេញ ចូលតែមួយសាលាខេត្តបាត់ដំបង។ សម្ដេច និងគណៈប្រតិភូបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់វិស័យចំណុះអង្គភាពច្រកចេញចូលតែមួយសម្រាប់ការខិតខំបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ៕ឈុនខែម

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ