ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ជនជាតិព្នងនៅភូមិឃុំក្បាលរមាស រំលឹកប្រពៃណីដូនតា
Thu,17 February 2022 (Time 08:02 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 287នាក់)

ប្រជាពលរដ្ឋ ជនជាតិព្នង នៅឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង រក្សាយ៉ាងខ្ចាប់ខ្ជួននូវប្រពៃណីពីបុរាណ ដោយនាំគ្នារៀបចំសែនព្រេន ដល់អារក្សអ្នកតា ម្ចាស់ថែរក្សាទឹកដីភូមិករ ដែលបាន ផ្តល់សេចក្តីសុខចំរើនក្នុងការរស់នៅ និងធ្វើឱ្យ ដាំដំណាំលូតលាស់បានផ្លែផ្កាល្អចិញ្ចឹមកូនចៅ។
ក្នុងពិធីសែនព្រេនរបស់បងប្អូនជនជាតិព្នងថ្ងៃទី១៥កុម្ភៈលោកសែសាមីជនជាតិព្នង នៅភូមិក្បាលរមាសចាស់ ឃុំ ក្បាលរមាសបានបញ្ជាក់ថា៖ពិធីសែនព្រេនដូនតានេះបងប្អូនជនជាតិបានប្រកាន់ភ្ជាប់និងនាំគ្នាធ្វើជារៀងរាល់ឆ្នាំដើម្បីបួសសួងទៅដូនតាជាអ្នកមានគុណ និងបារមីវត្ថុសក្តិសិទ្ធថែរក្សាទឹកដី សុំសេចក្តីសុខចម្រើនដល់ការរស់នៅរបស់ជនជាតិដើមភាគតិច និងរក្សាបានប្រពៃណីដើមមិនឲ្យបាត់បង់ផង។
លោកថា៖ពិធីនេះកាលពីជំនាន់ដើមបងប្អូនជនជាតិព្នង -ព្រៅ-គួយ- ចារាយ- ការវែត.ស្ទៀង.ខិ -លន់-កញ្ជាក់-ស្មូន-។ល។ គឺសែនព្រេនម្តងត្រូវកាប់ក្របី -ខ្មៅ -ក្របីស- មាន់-ជ្រូក- ផ្លែឈើ -ស្រាពាង-នំ- ចំណី- អាហារ ផ្សេងៗធ្វើនៅតាមទីតាំងព្រៃអារក្សអ្នកតាភ្នំ រៀងៗខ្លួនទៅតាមទំលាប់។
លោកបន្តថា៖បច្ចុប្បន្នពិធីនេះបានកាត់បន្ថយខ្លះៗហើយ គឺមិនបានកាប់សម្លាប់ក្របី-ជ្រូកទេ គឺគ្រួសារនីមួយៗ មកចូលរួមសែនយកតែអាហារ នំ ចំណី ស្រាដប ស្រាពាង រៀងៗខ្លួនមកសែនព្រេនប្រាប់ដល់ដូនតាជាដំណឹង សូមឱ្យកូនចៅរស់នៅក្នុងភូមិ សុំឲ្យមានសេចក្តីសុខចំរើន និងជូយថែរក្សាភូមិករ អ្នកភូមិដែលធ្លាប់តែ អាស្រ័យផលពីធនធានធម្មជាតិ ទៅតាមប្រពៃណីដើម ហើយពេលធ្វើដំណាំដាំដុះ ដាក់ចុះដុះឡើង ឲ្យបានភោគផលច្រើនសម្រាប់ចិញ្ចឹមជីវិត។
លោក.តាញ៉យសារ៉ូ អាយុ១០៥ឆ្នាំ ជាមេកន្ទ្រាញជនជាតិព្នងដឹកនាំពិធីសែនព្រាននេះបានបញ្ជាក់បន្ថែមថា៖ជនជាតិព្នងមានជំនឿនទៅលើដូនតា ព្រោះចាស់ទុំធ្លាប់ធ្វើបង្ហាញកន្លងមក ហើយពេលធ្វើនេះក៍មានបំណងឱ្យកូនចៅជំនាន់ក្រោយបន្តធ្វើតាម ដើម្បីតែសេចក្តីសុខសប្បាយក្នុងភូមិតែប៉ុណ្ណោះ។
លោកតា បន្តថា៖ពិធីនេះធ្វើឡើងនៅក្នុងខែកុម្ភៈចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៥បងប្អូនរើសយកថ្ងៃណាមួយក៍បាននៅពេលជិតបុណ្យចូលឆ្នាំ ព្រោះមានសមាជិកថ្មីចេញចូលមកមកលេងក្នុងភូមិ ហើយជាទំលាប់មួយទៀតធ្វើនៅខែមិថុនា ជិតដល់ពេលចេញទៅធ្វើស្រែចំការ ដើម្បីសុំឲ្យអ្នកតាព្រៃភ្នំជួយថែរក្សាភោគផលឲ្យគង់វង្សកុំឲ្យសត្វព្រៃស៊ីចំផ្លាញ ជាពិសេសនៅពេលដែល ។
លោកសុវណ្ណពិសេដ្ខ អភិបាលស្រុកសេសាន បានលើកឡើងថា៖ពិធីសែនព្រេននេះអាជ្ញាធររីករាយណាស់ ព្រោះបានឃើញសកម្មភាពស្រុះស្រួលគ្នារបស់បងប្អូនជនជាតិ បានមកជួបជុំសប្បាយហើយក្រុមការងារថ្នាក់ស្រុកក៍នៅតែបបន្តគាំទ្របងប្អូនជានិច្ច។
លោកថា៖ នេះជាការបង្ហាញឲ្យឃើញពីទឹកចិត្តបងប្អូនជនជាតិ ចេះរួមសាមគ្គីគ្នាថែរក្សាប្រពៃណីជនជាតិដើម-ទំនៀមទំលាប់ និងបង្ហាញឱ្យកូនចៅជំនាន់ក្រោយនិងប្រជាពលរដ្ឋ ភ្ញៀវទេចរ បានឃើញនិងបានស្គាល់បន្ថែមទៀត។
លោក ប៉ែនវិបុលតមណាងឲ្យមេឃុំក្បាលរមាសបានកត់សំគាល់ថា៖បងប្អូនជនជាតិដើមភាគតិច ថ្វីត្បិតតែទំលាប់មួយចំនួនត្រូវបានផ្លាស់ប្តូរ ដូចជាសម្លៀកបំពាក់-សម្ភារៈប្រើប្រាស់-ការប្រកបរបររកស៊ី តែប្រពៃណីពូជសាសន៍ មិនបានបោះបង់ចោលទេ ដូចជាការសែនព្រេន ការគោរពអ្នកតាភ្នំក្រមថ្ម គឺនៅតែថែរក្សាជាប្រចាំ។
សូមបញ្ជាក់ថា៖នេះជាប្រពៃណីជនជាតិដើមភាគតិចដែលពួកគាត់បានប្រារព្វធ្វើជារៀងរាល់ឆ្នាំដើម្បីឱ្យកូនចៅជំនាន់ក្រោយជួយថែរក្សានិងធ្វើការប្រតិបត្តិទៅតាមតែប៉ុណ្ណោះ ព្រោះទំនៀមទំលាប់មួយចំនួនត្រូវបានធ្វើកាត់បន្ថយហើយ ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ