ខេត្តបាត់ដំបង៖ពលរដ្ឋខ្មែរ បានសម្រុក នាំគ្នាចូល លេងល្បែង សុីសង ប្រភេទ អាប៉ោង និង ល្បែងផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង នៅកាសុីណូ ទ្វេភាគី ស្រុកកំរៀង ដែលស្ថិត នៅក្នុងភូម ដូងឃុំបឹងរាំង ស្រុក កំរៀង ខេត្តបាត់ដំបង។ ដោយឡែក អាជ្ញាធរ និង សមត្ថកិច្ច ក្នុងមូលដ្ឋាន បានត្រឹម រក្សាភាព ស្ងៀមស្ងាត់ មិនទាន់ ឃើញ ចុះបង្រ្កាប ទោះបី សារព័ត៌មាន ក្នុងស្រុក ជាច្រើនអង្គភាព បាននាំគ្នា ចុះផ្សាយ ព្រោងព្រាត ក៏ដោយ ដោយសង្ស័យថា ខ្លាច បាត់បង់ ផលប្រយោជន៍ ទើបមិនហាន ទៅបង្រ្កាប ។តាមការជាក់ ស្តែង នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២២ ទីតាំង បនល្បែង សុីសង កាសុីណូ អីងហ្គូលឃីងមួយកន្លែង នៅច្រកព្រំដែន ទ្វេភាគី ស្រុកកំរៀងកម្ពុជា-ថៃស្ថិតនៅក្នុងភូមិដូងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នៅតែ បន្តបើក ដំណើរការ យ៉ាងរលូន ដដែល ដោយ បានបើកឱ្យ ប្រជាពលរដ្ឋខ្មែរ ចូលលេង យ៉ាង អណាធិបតេយ្យ ផ្ទុយពី ច្បាប់ ដែលបាន អនុញ្ញាត ។មហាជន បានដាក់ការ សង្ស័យថា ប្រាកដជាមានការ រួមគំនិត ឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមើលទៅ ទើបកាស៊ីណូនៅ ច្រកព្រំដែនទ្វេភាគី កំរៀងដែលបើកដំណើការ ឲ្យពលរដ្ឋខ្មែរ ចូលលេង យ៉ាងគ្រឹកគ្រេង ដោយ រលូន គ្មាន ការទប់ស្កាត់ ពីសំណាក់ អាជ្ញាធរមាន សមត្ថកិច្ច ក្នុងខេត្ត បាត់ដំបង បែបនេះ ។ ក្នុងនោះ ទៀតសោត មហាជន បានលើក ឡើងថា ប្រសិន មិនមានការ ឃុបឃិតគ្នា ជាប្រព័ន្ធ ទេ នោះ ហេតុអ្វី មិនចេះទប់ស្កាត់ ឬ បង្រ្កាប កាស៊ីណូ អីងហ្គូលហ្វីន ដែលកំពុង ថ្លើមធំ ហ៊ានផ្គើនជាមួយ ច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និង ផ្គើនជាមួយ បទបញ្ជាររបស់ ប្រមុខថ្នាក់ដឹកនាំ យ៉ាងដូច្នេះ ។ក្នុងនោះ តាមប្រភព ច្បាស់ការ បានឲ្យដឹងថា ទីតាំង កាស៊ីណូ មួយនេះ អាចដំណើរការ ទៅបានដោយ រលូនរហូត មកដល់ សព្វថ្ងៃនេះ ព្រោះតែ មាននាក់រតការរួចជាស្រាចទៅហេីយនោះមេីលទៅ។ជុំវិញ នឹងបញ្ហា ខាងលើនេះ មហាជន សូមសំណូមពរ ដល់ឯកឧត្ដម សុខលូ អភិបាល នៃគណៈអភិបាល បាត់ដំបងមេត្តាចាត់មន្ត្រីជំនាញ ឱ្យចុះពិនិត្យ ទីតាំងកាស៊ីណូ ខាងលើនេះផងទាន ពីព្រោះគាត់កំពុង ធ្វើសកម្មភាព ផ្ទុយ នឹងច្បាប់ នៃ ព្រះរាជាណាចក្រ កម្ពុជា និងកំពុង ផ្គើន ជាមួយ បទបញ្ជារ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា យ៉ាង ច្បាស់ ណាស់ គឺសម្តេចតេជោ ហាមដាច់ខាត មិនឲ្យ ពលរដ្ឋខ្មែរ ចូលលេង ល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងកាសុីណូមួយនេះទៅវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ