ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
បងស្រីតិរច្ឆានរួមគំនិតនិងសង្សារសម្លាប់ប្អូនប្រុសឯងបំបិតមាត់ ព្រោះខ្លាចដឹងដល់ឪពុកម្តាយរឿងប្អូនឃើញខ្លួនរួមរក្សគ្នា
Thu,10 February 2022 (Time 02:33 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 271នាក់)

ខេត្តសៀមរាប៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីឃាតកម្ម។ ការឃាត់ខ្លួននៅម៉ោង១១និង៤០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិរំរោងកញ្ជោច ឃុំឬស្សីលក ស្រុកជីក្រែង។
ជនសង្ស័យឈ្មោះ ចិត្ត ភន ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់រស់នៅភូមិរំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ចំណែកម្នាក់ទៀតឈ្មោះ ឡាយ សាលី ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាសហចារី ត្រូវបានឃាត់ខ្លួននៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប នៅថ្ងៃនេះដែរ។
នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ លោកវរសេនី យ៍ ឆាន់ វុទ្ធី បានអោយអ្នកសារព័ត៌មានដឹងថា ករណីឃាតកម្ម បានកើតកាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបរិវេណ ផ្ទះជនរងគ្រោះស្ថិតនៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
យោងតាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡាយ ប៉ុនលេង ភេទប្រុស អាយុ ១១ឆ្នាំ ៤ខែ មុខរបរសិស្ស រស់នៅភូមិបឹងវៀន ឃុំតា យ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាបបានស្លាប់នៅក្នុងអង្រឹង។
របាយការណ៍បន្តថាស្លាកស្នាមនៅលើសាកសពមាន ស្នាមរឹតត្រង់ក ទំហំប៉ុនពីរធ្នាប់ដៃ ឆ្អឹងកងករបស់ជនរងគ្រោះត្រូវបានបាក់ រីឯដងខ្លួន និងដៃជើងសពពុំមានស្លាកស្នាមអ្វីនោះទេ។
ករណីនេះដកហូតវត្ថុរួមមាន៖ ខ្សែក្រវ៉ាត់ ពណ៌ខ្មៅ១ និងខ្សែចងអង្រឹងពណ៌ខ្មៅ ១កំណាត់ ប្រវែង ៩២Cm និងអង្រឹងប៉ារ៉ា១។
របាយការបញ្ជាក់ថា កំលាំងជំនាញនៃការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បាននាំខ្លួនឈ្មោះ ឡាយ សាលី ភេទស្រី ត្រូវជាបងស្រីបង្កើតរបស់សពមកធ្វើការសាកសួរ ។ តាមការស្តាប់ចម្លើយឈ្មោះ ឡាយ សាលី បានសារភាពថា៖ នៅថ្ងៃកើតហេតុគឺខ្លួន និងប្អូនប្រុសជាជនរងគ្រោះ នៅផ្ទះតែ២នាក់។ ចំណែកឪពុកម្តាយ ទៅស្នាក់នៅនិងធ្វើចំការនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប លុះដល់១៩:០០នាទី សង្សាខ្លួនឈ្មោះ ចិត្ត ភន បានផ្ញើតាមគណីហេ្វសប៊ុក មកខ្លួនថាគេសុំមកលេងផ្ទះ នាងក៏យល់ព្រម លុះដល់វេលាម៉ោង២១:០០នាទី ឈ្មោះ ចិត្ត ភន ក៏បានទៅដល់ ហើយគេបានអោបថើប និងសុំនាងរួមភេទ នាងក៏យល់ព្រម ហើយនាំគ្នាទៅរួមភេទនៅចំណុងរោងដាក់ឈើ ក្រោយផ្ទះ ខណៈពេលកំពុងរួមភេទស្រាប់តែ ប្អូនប្រុសខ្លួនឈ្មោះ ឡាយ ប៉ុនលេង បានទៅទាន់ហើយនិយាយថា គេនិងយករឿងពួកខ្លួនខាងលើប្រាប់ទៅឪពុកម្តាយទាំងអស់ ពេលនោះខ្លួន និងសង្សាក៏រួមគំនិតសម្លាប់ជនរងគ្រោះ បំបិតមាត់តែម្តង។
ដោយឈ្មោះ ចិតុ្ត ភន បានវាយទៅលើជនរងគ្រោះ ចំត្រង់ដងក ផ្នែកខាងក្រោយមួយដៃ បណ្តាលឲ្យដួលសន្លប់ផ្កាប់មុខទៅលើដី ហើយខ្លួនស្ទុះចាប់ជើងជនរងគ្រោះទាំងសងខាង ហើយឈ្មោះ ចិត្ត ភន បានចាប់ផ្ងាសព ហើយយកដៃទំាងពីរមួលបំបាក់.កសពតែម្តង ក្រោយធ្វើសកម្មភាពនេះហើយឈ្មោះ ចិត្ត ភន ក៏បានឡើងជិះម៉ូតូគេចខ្លួនបាត់។
តាមការស្តាប់ចម្លើយរបស់ឈ្មោះ ចិត្ត ភន បានសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាពខាងលើ ពិតប្រាកដមែន ដោយខ្លួនជាអ្នកវាយ និងមួលបំបាក់កជនរងគ្រោះ។ ចំណែកឈ្មោះ ឡាយ សាលី បានយកខ្សែក្រវ៉ាត់ ទៅរឹត.កសពបន្ថែម និងបានលើកសពទៅដាក់ក្នុងអង្រឹងលើផ្ទះ បន្ទាប់មកយកខ្សែក្រវ៉ាតខាងលើ ទៅចងភ្ភាប់និងខ្សែអង្រឹង បង្វែថាជាករណីអត្តឃាត ដោយចងកសម្លាប់ខ្លួន។
សុំជម្រាបថាប្រតិបត្តិការបង្ក្រាបជនដៃដល់ទាំងពីរនាក់នេះ ធ្វើឡើងតាមការណែនាំរបស់ស្នងការនគរបាលខេត្ត លោក តេង ច័ន្ទណាត នឹងក្រោមការបង្ហាញរបស់លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ ដោយលោក ឆាន់ វុទ្ធី នាយរងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ