ខេត្តព្រះវិហា ៖ ជនជាតិខ្មែរចំនួន១នាក់ត្រូវបានឃាត់ខ្លួន ព្រមទាំងថ្នាំញៀនឆ្លងដែនពីឡាវមកកម្ពុជា កាលពីវេលាម៉ោង១១ នឹង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ដែលស្ថិតនៅភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីឯកឆៅ ហន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងរងខេត្តព្រះវិហារ និងជាមេបញ្ជាការទិសកំពង់ស្រឡៅ ដោយមានការសង្ស័យថាមានជនជាតិខ្មែរ១នាក់លួចឆ្លងដែនគ្រឿងញៀនខុសច្បាប់ពីរឡាវចូលមកកម្ពុជា បានដាក់បទបញ្ជាឲ្យកម្លាំងផ្នែកសឹករងឆែបដឹកនាំដោយលោកអនុសេនីទោ រស់ សារុន មេបញ្ជាការស្រុកឆែបលោកអនុសេនីយ៍ឯក ប៊ុនថា លោកវរៈសេនីយ៍ត្រី ថោងស៊ីថា មេបញ្ជាការរងស្រុក បានចុះធ្វើសកម្មភាពល្បាតក្នុងភូមិសាស្រ្តភូមិកំពង់ព្រះឥន្ទ បានបញ្ជាអោយកម្លាំងយោធាយើងដែលឈរជើងនៅលើកោះដឹកនាំដោយលោកជូ សំ និងលោកវរៈសេនីយ៍ត្រី យ៉ែន វ៉ានឌី នាយរងការិយាល័យ(ក២)បានធ្វើការឃាត់ខ្លួនជនល្មើសឈ្មោះ ប៊ុនស៊ីធាង អាយុ៣៥ឆ្នាំរស់នៅភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ នៅចំណុច(កោះចំល្ហ)ដោយបើកបរតាមទូកដោយបានកម្លាំងយើងនៅកោះចំល្ហចាប់បានភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងនោះជនជាតិខ្មែរ១នាក់ព្រមទាំងថ្នាំញៀនក្នុងប្រតិបត្តិការឃាត់ខាងលើផងដែល៖ ១ ទូក ១ គ្រឿង២ ថ្នាំញៀន៤៥គ្រាប់៣ លុយឡាវចំនួន១៩៤០០០០គឺប៤ ទូរស័ទ្ទចំនួន១គ្រឿងកំណត់ហេតុត្រូវបានបញ្ជប់នៅវេលាម៉ោង១២និង៤០នាទីបច្ចុប្បន្នជនជាតិខ្មែរទ១នាក់ នឹង រួមនឹងវត្ថុតាំងត្រូវបានប្រគល់ឲ្យជំនាញចាត់ការបន្តតាមនិតិវិធីច្បាប់។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ