ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បើកវគ្គបំប៉នមុខជំនាញបញ្ជាការ សេនាធិការ វរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក និងអន្តរាគមន៍
Fri,25 November 2022 (Time 09:30 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 445នាក់)

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានរៀបចំបើកវគ្គបំប៉នលើមុខជំនាញបញ្ជាការ សេនាធិការ វរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក និងអន្តរាគមន៍ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
បើតាមលោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានបញ្ជាក់ថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្មវិធីការងារប្រចាំឆ្នាំ២០២២ របស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានដំណើរការបើកវគ្គបណ្តុះបណ្តាលជំនាញ ចំនួន ២វគ្គ ក្នុងឆ្នាំ២០២២ នេះរួចមកហើយ រួមមាន ៖ វគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងផែនទី និងវគ្គបណ្តុះបណ្តាលនីតិសម្បទាមន្ត្រីនគរបាលយុត្តិធម៌ ប្រកបដោយជោគជ័យ ។
លោកឧត្តមសេនីយ៍ឯក វូ ហាក់ បន្តទៀតថា ថ្ងៃនេះនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានបើកវគ្គថ្មីមួយទៀតគឺ វគ្គបំប៉នបញ្ជាការដឹកនាំ និងសេនាធិការ ដើម្បីលើកកម្ពស់សមត្ថភាពរបស់មេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការរបស់វរសេនាតូច ទាំង ៣៦វរៈ ជាសិក្ខាកាមដែលមិនធ្លាប់ត្រូវបានបំពាក់បំប៉នជូនបញ្ជាការ សេនាធិការ មុខជំនាញបញ្ជាការដឹកនាំអង្គភាពនៅឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ