ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
លោកម៉ៅ ផល្លា ប្រធានប្រតិបត្តិស្នាក់ការកណ្ដាល រាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាលនិងចែកជូនសេចក្តីប្រកាសមុខងារ និងប័ណ្ណសំគាល់ខ្លួនដល់សមាជិកសមាជិកា.សយក.ខេត្ត
Fri,25 November 2022 (Time 01:36 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 441នាក់)

ខេត្តស្ទឹងត្រែង: ពិធីសំណេះសំណាល និងប្រកាសមុខងារតែងតាំង ប្រគល់ជូនប័ណ្ណសំគាល់ខ្លួន សមាជិក សមាជិកា ដល់ក្រុមការងារ សមាគមថ្នាលយុវជនកម្ពុជា.សយក.ខេត្តស្ទឹងត្រែង ដែលបានស្ម័គ្រចិត្ត ចូលបម្រើការងារ ក្នុងនាមមនុស្សធម៌ រួមគ្នាជួយសង្គម រស់ក្រោមតំបូលតែមួយ អគុណសន្តិភាព។
ថ្ងៃអាទិត្យ ១២រោចខែកត្តិកឆ្នាំខាលចត្វាស័ក ព ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមន៍ថ្នាលយុវជនកម្ពុជា ស យ ក ស្នាក់ការកណ្តាល រាជធានីភ្នំពេញ។
ឯកឧត្តមសុខ សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តមបណ្ឌិត ហាំង សៀងហុង ប្រធានក្រុមហ៊ុនព្រះច័ន្ទពេញវង់ លោកហេង ផែវ ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា.សយកខេត្តស្ទឹងត្រែង.
លោក វង្ស សុភី ជា ប្រធានទីប្រឹក្សាសមាគមថ្នាលយុវជនកម្ពុជសសយកខេត្តស្ទឹងត្រែង
លោកស្រស់ សារិន ប្រធានទីប្រឹក្សាសមាគមថ្នាលយុវជនកម្ពុជា.សយក.ខេត្ត
លោកគង់ វុទ្ធី ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា.សយក.ស្រុកបុរីអូរស្វាយសែនជ័យ.
លោកមាស ជាតិ អនុប្រធានប្រតិបត្តិសមាគមយុវជនកម្ពុជា.សយក.ស្រុកបុរីអូរស្វាយសែនជ័យ
លោកអ៊ី ឡេជី ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា.សយក.ស្រុកសៀមប៉ាង
លោកសៀង អូន អនុប្រធានប្រតិបត្តិសមាគមយុវជនកម្ពុជា.សយក.ស្រុកសៀមប៉ាង.
រួមនិងសមាជិកសមាជិការ សរុប១៥៤នាក់ អញ្ចើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្តល់ជូននៅលិខិតតែងតាំងមុខងារ និងប័ណ្ណសម្គាល់ខ្លួនដល់សមាជិក សមាជិកា ខេត្តស្ទឹងត្រែង ដែលទើបនឹងចូលថ្មីនៅសណ្ឋាគាររស្មីពេជ្រ ក្នុងអង្គពិធីនេះផងដែរ.លោកវង្ស សុភី ប្រធានក្រុមប្រឹក្សាភិបាលសមាគមថ្នាលយុវជនកម្ពុជាសយករសាខាខេត្ត លោករាយការណ៍ដែលបានចុះប្រតិបត្តិចាប់ពីខែកុម្ភៈ រហូតមកដល់ ខែវិច្ឆិកា ឆ្នាំ2022 បានពង្រឹងនិងពង្រីកកម្លាំង សមាជិក១៥៤នាក់ លោកក៏បានធ្វើការប្ដេជ្ញាចិត្តក្នុងឆ្នាំ 2023 និងពង្រឹងនិងពង្រីកកម្លាំងតាមបណ្ដាលឃុំនីមួយៗឲ្យបាន 100% ជូនឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល និងលោកប្រធានប្រតិបត្តិស្នាក់ការកណ្ដាលរាជធានីភ្នំពេញ អរគុណសន្តិភាព ជយោសន្តិភាព។
លោកហេង ផែវ ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា.សយក.ខេត្តស្ទឹងត្រែង បានរាយការណ៍ជូនលោកប្រធានប្រតិបត្តិ ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ នូវសកម្មភាពមនុស្សធម៍ របស់សមាគមថ្នាលយុវជនកម្ពុជា.សយក. ខេត្តស្ទឹងត្រែង. ក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្ត របស់សមាគមថ្នាលយុវជនកម្ពុជា.សយក. ក្នុងនាមមនុស្សធម៍ជួយសង្គម រស់ក្រោមដំបូលតែមួយ អគុណសន្តិភាព។
លោកហេង ផែវ និងប្តេជ្ញាចិត្តខិតខំបំពេញកាតព្វកិច្ច តួនាទីជាថ្នាក់ដឹកនាំក្រុមការងារសមាគមថ្នាលយុវជនកម្ពុជា.សយក. និងអនុវត្តបំពេញបន្ថែម នូវចន្លោះប្រហោង និងបំពេញឲ្យបាន១០០% ទៅតាមតម្រូវការរបស់ថ្នាក់ដឹកនាំ លោកប្រធានប្រតិបត្តិស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដែលបានដាក់ជូន ដើម្បីជួយសង្គមជាតិរបស់យើង ដោយមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស នាំមកនូវសុខសន្តិភាព ដែលជាឪពុកម្តាយទីពីរ រហូតមកដល់សព្វថ្ងៃ.និងបន្តគាំទ្រ.ឯកឧត្តមហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។
ព្រះតេជគុណអ៊ែន វណ្ណារិទ្ធី មានសង្សដីកាថាប្រជាជនខ្មែយើងតែងតែឲ្យតម្លៃទៅសកម្មភាពមនុស្សធម៌សាមគ្គីភាពរួបរួមគ្នាជាធ្លុងមួយដោយសារយើងទាំងអស់គ្នាមានថ្ងៃនេះដោយសារតែប្រទេសយើងមានសន្តិភាពសេរីភាពក្នុងសង្គមព្រមទាំងមានការអភិវឌ្ឍន៍ស្មើគ្រប់វិស័យ អរគុណសន្តិភាព ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមសុខ សម្បត្តិប្រធានក្រុមប្រឹក្សាភិបាលស្នាក់ការកណ្ដាលរាជធានីភ្នំពេញលោកបានមានប្រសាសន៍ទៅកាន់សមាជិកសមាជិកាសមាគមថ្នាយុវជនកម្ពុជាសយកខេត្តស្ទឹងត្រែង បានសំណេះសំណាល សួរសុខទុក្ខដល់សមាគមថ្នាលយុវជនកម្ពុជា.សយក. មកពីបណ្តាក្រុង ស្រុកចំនួន៥គឺក្រុងស្ទឹងត្រែង ស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង ស្រុកសេសានស្រុកសាលាបរិវ៉ាត ហើយឯកឧត្តមប្រធានស្នាក់ការកណ្តាល ក៏បានលើកឡើងនូវបទបញ្ចាផ្ទៃក្នុងលក្ខន្តិកៈ របស់សមាគមថ្នាលយុវជនកម្ពុជា.សយក. ដើម្បីពន្យល់ណែនាំដល់ក្រុមយុវជន.សយក.យើងបានជ្រាបច្បាស់ ក្រោយពីបានសេចក្តីប្រកាស មុខងារតួនាទី និងប័ណ្ណសម្គាល់ខ្លួនជាយុវជន.សយក.រួចហើយ មិនឲ្យយកទៅប្រើប្រាស់ ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈ ក្រៅពីគៀងគរ សមាជិកសមាជិកាថ្មី ដែលមានបំណង ស្មក្រចិត្តចូលជាសមាជិក ក្រុមយុជនកម្ពុជា.សយក.យើង និងគៀងគរ រកមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់ជន ក្រីក្រ ចាស់ជរា ជនពិការភាព ស្ត្រីម៉េម៉ាយ កូនច្រើន ទីទាល់ងាយរងគ្រោះ។
ជាកិច្ចចុងក្រោយលោកម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាសយកស្នាក់ការកណ្ដាល ក៏បានកើនរំលឹកដែលថាក្នុងលក្ខន្តិកៈផ្ទៃក្នុងរបស់សមាគមថ្នាលយុវជនកម្ពុជា ស យ ក សម្រាប់មនុស្សធម៌គៀងគរកមូលនិធិដើម្បីជួយដល់ជនក្រីក្រចាស់ជរាងាយរងគ្រោះ។
ក្នុងនោះផងដែរលោកក៏បានប្រគល់សេចក្តីប្រកាសនិងបំពាក់ប័ណ្ណជូនសមាជិក សមាជិកា សមាគមថ្នាលយុវជនកម្ពុជា.ស យ ក និងថតរូបអនុស្សាវរីយ៍ ជាមួយក្រុមការងារ ដោយក្តីសប្បាយរីករាយ រកអ្វីប្រៀបផ្ទឹមពុំបានឡើយ។
ចាប់ពីខែកុម្ភៈរហូតមកដល់ខែវិច្ឆិកាឆ្នាំ 2022 ចុះប្រតិបត្តិមនុស្សធម៌ចំនួន 9 លើក ចំណាយទឹកប្រាក់អស់ 7170$ ក្នុងពិធីសំណេះសំណាលតែងតាំងសមាជិកថ្មីនៅថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2022 នៅសណ្ឋាគាររស្មីពេជ្រ។
ចាប់ពីរខែកុម្ភៈរហូតមក ដល់ខែវិច្ឆិកាឆ្នាំ 2022 នេះសរុបទឹកប្រាក់ទាំងអស់ចំនួន 7.700$
ជាទីបញ្ចប់យើងខ្ញុំជាថ្នាក់ដឹកនាំសមាគមថ្នាលយុវជនកម្ពុជាសយកសាខាខេត្តស្ទឹងត្រែងសូមគោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមគាំទ្រឯកឧត្តមហ៊ុនម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ