មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ៍១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ខែតុលា ឆ្នាំ២០២២៖ ១.លោក ហៃ ធូរ៉ា ប្រធានមន្ទីរស្តីទីបានចួលរួមកិច្ចប្រជុំគណៈអភិបាលខេត្ត ក្រោមកិច្ចដឹកនាំពី ឯកឧត្តម ចេងឡៃ អភិបាលរងតំណាង ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាល អភិបាលក្រុង/ស្រុក នាយក នាយករងទីចាត់ការ និងមន្ទីរពាក់ព័ន្ធយ៉ាងច្រើន។ខ្លឹមសារសំខាន់មានជារួម:-ឆ្លងរបាយការណ៍ប្រចាំខែកញ្ញា និងប្រចាំត្រីមាស ទី៣ ឆ្នាំ២០២២ ដើម្បីកែសម្រួល មុនឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនៅថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២២ ខាងមុខ,-ត្រួតពិនិត្យរបាយការណ៍របស់អនុគណៈកម្មការទាំង៦ នៃពិធីបុណ្យអុំទូករបស់ខេត្ត និង បែងចែកភារកិច្ចរបស់គណៈអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។២.លោក ហៃ ធូរ៉ា ប្រធានស្ដីទី បានចូលរួម ជាមួយ លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាល រួមជាមួយ លោក លោកស្រី អនុប្រធាន មន្ទីរ ប្រធានការិយាល័យ ជំនាញ មន្ត្រី រាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពុទ្ធសាសនិក ពុទ្ធបរិស័ទ មកពី ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ជាម្ចាស់ដើមកឋិនយ៉ាងច្រើនកុះករ បានដង្ហែអង្គ កឋិនទាន សាមគ្គី នៅវត្ត កោះស្រែបុណ្យ (ហៅវត្ត ចាន់សេរី) នៅភូមិចាន់សេរី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបាននាំយកនូវ ត្រៃយ៍ ជីវនិង បច្ច័យ គ្រឿង សក្ការៈ ផ្សេងៗ ប្រគេន ព្រះសង្ឃ ដែលរង់ចាំវស្សា អស់មួយត្រីមាស និងដង្ហែរ ជុំវិញព្រះវិហារចំនួនបីជុំ ស្របទៅតាមក្បូនច្បាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលបានបន្សល់ទុកជូនកូនចៅជំនាន់ក្រោយៗ ឱ្យ ប្រតិបត្តិបន្តជាយូរលង់ណាស់មកហើយ ។៣.លោក ហៃ ធូរ៉ា ប្រធានមន្ទីរស្តីទី ប្រជុំតាម zoom ស្តីពីការចុះវាយតម្លៃ ការត្រៀមនិងរៀបចំសំណើគ្រាប់ពូជស្រូវ និងគ្រាប់ពូជបន្លែ សម្រាប់ផ្តល់ជូនដល់កសិករ ខូចខាតស្រូវ បន្លែ ក្រោមការដឹកនាំ ពី លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ក្រោមអធិបតីភាព ឯកឧត្តមវង្ស សណ្តាប់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ និងជាប្រធានលេខាធិការដ្ឋាន នៃប្រពន្ធស្បៀងបម្រុងកម្ពុជា (បសបក) នៅសាលប្រជុំជាន់ទី១អគាររដ្ឋបាលខេត្តដោយមានការចូលរួម ពី លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកអភិបាល ក្រុង ស្រុក និងលោក លោកស្រីឃុំ ចៅសង្កាត់ទាំងអស់សរុបរួម ៥៩ នាក់ /ស្រី០៧នាក់។៤.លោក ហ៊ន់ សុវណ្ណ និងក្រុមការងារASPIREខេត្តពោធិ៍សាត់បាន បានចុះពិនិត្យ និងជួបពិភាក្សាការងារផលិតកម្ម របស់បណ្តុំអាជីវកម្មបន្លែ នៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ បន្ទាប់មកបានចុះពិនិត្យការងារដាំដំណាំ និងប្រមូលផលបន្លែស្ពៃរបស់សមាជិកបណ្តុំអាជីវកម្ម។៥.លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីការិ.ផបខេត្ត និងផ្នែក ប្រចាំស្រុកកណ្តៀង ចុះពិនិត្យស្ថានភាពសត្វនៅតំបន់ឬភូមិមួយចំនួន រងប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងឃុំស្រែស្តុកស្រុកកណ្តៀង គឺ បានត្រឡប់មកសភាពធម្មតាវិញទូទាំងឃុំ(គ្មានទឹកជំនន់) និងមិនមានការផ្ទុះជំងឺសត្វឡើយ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមការងារបានផ្តល់ថ្នាំព្យាបាលសត្វមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិពីរ ក្នុងឃុំស្រែស្តុក សម្រាប់ទប់ស្កាត់ជំងឺឆ្លងសត្វ ។ ចំពោះសត្វគោ ក្របី នៅក្នងស្រែស្តុក បានទទួលការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងសារទឹករួចហើយ ឬសត្វគោ ក្របីនៅរស់ក្នុងតំបន់រងគ្រោះចាក់វ៉ាក់សាំងសារទឹកបានជាភាគរយស្មើនឹង ៦០% ។ គិតត្រឹមនារសៀលថ្ងៃទី១១/១០/២០២២ ជំនន់ទឹកភ្លៀងបានស្រុកចេញពីភូមិមួយចំនួន ដែលត្រូវបានដកចេញពីតារាងរបាយការណ៍សត្វរងប៉ះពាល់ទឹកជំនន់មានចំនួន ០៨ភូមិ /៥០ ភូមិ និងមាននៅបន្ត ៤២ភូមិ ។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ