ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
លោកហេង ផែវ ប្រធានក្រុមប្រតិបត្តិយុវជនការពារ សន្តិភាព ខេត្តក្រចេះនិងលោកវង្សសុភី ទីប្រឹក្សាសាខាខេត្តក្រចេះនិងលោកហាំស្ស៊ះ អាំមីណះទីប្រឹក្សាសាខានិង អ្នកស្រី ឌៀប សុថា អនុប្រធានទីក្រុមយុវជនការពារសន្តិភាពនាំអំណោយសប្បុរសធម៍ ជូនដល់ជនរងគ្រោះដោយភ្លើងសារឆេះ និងចាស់ជរា អមដំណើរដោយលោកអភិបាលស្រុកសំបូរ
Thu,16 September 2021 (Time 04:02 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 392នាក់)

ខេត្តក្រចេះ: លោកហេង ផែវ ប្រធានក្រុមប្រតិបត្តិយុវជនការពារសន្តិភាព ខេត្តក្រចេះនិងលោក វង្សសុភី ទីប្រឹក្សាសាខា និងលោក ហាំ ស្ស៊ះ អាំមីណះ ទីប្រឹក្សាសាខានិង អ្នកស្រី ឌៀប សុថាអនុប្រធានទី1ក្រុមយុវជនការពារសន្តិភាពនិងសមាជិកសមាជិកាក្រុមយុវជនការពារសន្តិភាព ខេត្តក្រចេះ ចុះសួរសុខទុកនិងបាននាំអំណោយសប្បុរសធម៌ ចែកជូនដល់ជនរងគ្រោះ ដោយសារភ្លើងឆេះ និងចាស់ជរាចំនួន១២អ្នក។
អមដំណើដោយលោកសូម សារឹទ្ឋ អភិបាលស្រុកសំបូរ លោកជុំទប់ឃុំទី១ និងលោកមេភូមិ។
នៅព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិដូនមាស ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។
តាមការឲ្យដឹងពីលោកសូម សារឹទ្ឋ អភិបាលស្រុកសំបូរ បាននិយាយថា: ជនរងគ្រោះឈ្មោះឃឹម ភត្ត ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិឃុំខាងលើ រងគ្រោះដោយសារភ្លើងឆេះ បណ្តាលមកពីគាត់បង្កាត់ភ្លើង យកដបសាំងមកចាក់ដិតស្មានតែប្រេងម៉ាសូត ទើបធ្វើឲ្យឆាបឆេះតែម្តង នៅឯផ្ទះស្រែរបស់គាត់ គ្មានអ្នកជួយធ្វើឲ្យគាត់ឆាបឆេះពេញខ្លួន។
លោកអភិបាលស្រុកបានបន្តថា: ក្រោយកើតហេតុភ្លាមៗក្រុមគ្រួសារ ក៍បានដឹកយកមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុក។ ក្រោយមកក៍បានក្រុមការងារកាកបាទក្រហមកម្ពុជាស្រុក និងសប្បុរសជនមនុស្សធម៌ នាំយកអំណោយចែកជូនជនរងគ្រោះ និងអំណោយរបស់លោកជំទាវហឹង ណារី វ៉ា ថន ភរិយាអភិបាលខេត្តក្រចេះ ចំនួន៥៥០ដុល្លា និងលុយខ្មែរ៧ម៉ីនរៀល និងលើកទីនេះជាអំណោយសម្បុរសធម៌ តាមរយ:លោកហេង ផែវ ប្រធានក្រុមយុវជនការពារសន្តិភាព សរុប៣លើកហើយ។
ក្នុងនោះផងដែរលោកហេង ផែវប្រធានក្រុមការងារយុវជន ការពារសន្តិភាព នេះជាអំណោយបន្តិចបន្តួច របស់សប្បុរសជនផ្ទាល់របស់ក្រុមការងារ យុវជនការពារសន្តិភាព យកមកចែកជូនដល់ជនរងគ្រោះដោយសារ គ្រោះថ្នាក់ភ្លើងឆេះ ដោយឧប្បតវហេតុ។ ទើបធ្វើឲ្យភ្លើងឆាបឆេះគាត់ផ្នែកខាងមុខស្ទើទាំងស្រុង ដោយនាំយកអំណោយរួមមានអង្គ១ប៉េ៥០គីឡូ ទឹកសុទ្ធ៤យួរ មី១កេះ ត្រីខ១យួរ ថវិការ៣០ម៉ីនរៀល និងចុះសួរសុខទុកដល់លោកយាយចាស់ៗជរា និងយកអំណោយចែកជូនពួកគាត់១២នាក់ ក្នុងម្នាក់សារ៉ុង១ និងថវិកា២ម៉ីនរៀលផងដែរ។វង្សសុភី

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ