ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ស្រ្តីម្នាក់ដើរទិញឥវ៉ាន់ នៅផ្សាសាមគ្គីស្ទឹងត្រែង ត្រូវចាញ់ល្បិចកល ល្បួងទៅជិះម៉ូតូឌុប ទៅកន្លែងស្ងាត់ប្រមូលយកលុយអស់ពីខ្លួន
Thu,16 September 2021 (Time 03:59 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 382នាក់)

ខេត្តស្ទឹងត្រែង ស្រ្តីម្នាក់ត្រូវគេអះអាងថា បានសន្សំលុយទុក ៗយូរមកផ្សារស្ទឹងត្រែងម្តង បែរជា ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមបានល្បួងទៅកន្លែងស្ងាត់ប្រមូលយកលុយគ្រឿងអលង្ការនិងទូរសព្ទដៃសរុបជាទឹកប្រាក់អស់ប្រមាណជា៤លានរៀលពីស្ត្រីរងគ្រោះ។
កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា លោកសឿងមុន្នីរ័ត្ន សមាជិកគណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង បានប្រាប់ថាស្រ្តីម្នាក់ឈ្មោះវៀនមកពីឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ស្រ្តីមានឈ្មោះខាងលើគាត់តែងតែមកទិញឥវ៉ាន់នៅផ្សារសាមគ្គីស្ទឹងត្រែងបានចាញ់ល្បិចកល់ ក្រុមឆបោក។
ដំបូងឡើយហេតុការណ៍នោះពុំបានដឹងពីសកម្មភាព ដាក់ថ្នាំ ល្បួងយកលុយភ្លាមនោះទេ ព្រោះស្ត្រីរងគ្រោះ មានស្មារតីមិនទាន់ហ្នឹងនរ ហើយបាននិយាយប្រាប់អាជីវករនៅផ្សារ ក្រោយ ពីហេតុការណ៍កើតឡើង។
អាជីវករបានឲ្យដឹងថា នៅរសៀលថ្ងៃទី១៤កញ្ញាឆ្នាំ 2021 មានស្ត្រីពីរនាក់បានល្បួងធ្វើជាជ្រុះគ្រឿងអលង្ការនិយាយដោះដូរលុយចែកគ្នានៅកន្លែងស្ងាត់។ស្ត្រីទាំង២នាក់ដោយមិនមានអ្នកស្គាល់អត្តសញ្ញាណបាននាំស្ត្រីរងគ្រោះដើរចេញពីហ្វូងមនុស្សទៅមាត់ទន្លេក្បែរអតីតសាលាក្រុងមានបុរសម្នាក់ទៀតរង់ចាំធ្វើជាអ្នករត់ម៉ូតូឌុប។
ស្ត្រីរងគ្រោះបានប្រាប់អាជីវករផ្សារថាដំបូងឡើយគាត់បានប្រកែកមិនព្រមទៅតាមស្ត្រីពីរនាក់នោះទេ ប៉ុន្តែអារម្មណ៍របស់ស្ត្រីរងគ្រោះហាក់មានសភាពមិនអាចប្រកែកបាន នឹងស្រែកប្រាប់ទៅអ្នកដទៃ។ពេលនាំគ្នាជិះម៉ូតូទៅកន្លែងស្ងាត់នៅចំណុចមិនស្គាល់ហួសស្ពានសេកុងទើបក្រុមនោះធ្វើសកម្មភាពយកលុយគ្រឿងអលង្ការនៅក្នុងកាបូបរួចឱ្យកញ្ចប់ពណ៌ក្រហមដែលមានសំណទៅស្ត្រីរងគ្រោះនិងបានដឹកស្ត្រីរងគ្រោះមកទម្លាក់នៅក្បែរផ្លូវក៏គេចខ្លួនបាត់។
ស្ត្រីរងគ្រោះបានហៅម៉ូតូឌុបធ្វើដំណើរមកផ្សារស្ទឹងត្រែងវិញ។
ស្ត្រីរងគ្រោះបានបន្តទៀតថា គាត់ចាំមុខស្ត្រីពីរនាក់ដែលឆបោកយកប្រាក់ពីគាត់នោះច្បាស់ណាស់ ប្រសិនជាបានឃើញរូបគាត់មិនឡើយ។
អាជីវករផ្សារស្ទឹងត្រែងបាននិយាយថារូបភាពក្រុមយកសំណដាក់ថ្នាំល្បួងនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងដឹកទៅកន្លែងស្ងាត់យកលុយនិងទ្រព្យសម្បត្តិអស់ពីខ្លួនពីអ្នករងគ្រោះតែងតែកើតមានជាច្រើនករណីមកហើយ ក៏ប៉ុន្តែសមត្ថកិច្ចមិនទាន់បានឃាត់ខ្លួនជនល្មើសបនៅឡើយទេ។
ករណីខាងលើនេះ សមត្ថកិច្ចបានប្រាប់ថាមិនបានទទួលពាក្យបណ្ដឹងពីស្ត្រីរងគ្រោះ ដែលមានករណីថាដាក់ថ្នាំសណ្ដំយកលុយនៅឡើយទេ ។
តែមានស្ត្រីជា អាជីវករម្នាក់ដែលបានដឹងហេតុការណ៍ និងបង្ហោះតាមហ្វេសប៊ុកអំពីករណីស្ត្រីម្នាក់ បានចាញ់បោកពីជនខិលខូច ហើយល្បួងយកប្រាក់អស់ពីខ្លួន និងឲ្យ មហាជន ទាំងអស់គ្នាមានការប្រុងប្រយ័ត្នៗចាញ់ល្បិចមនុស្សមួយក្រុមប្រើរូបភាពខាងលើនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ