ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបើកប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ជូនប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង
Tue,20 July 2021 (Time 11:35 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 470នាក់)

ខេត្តស្ទឹងត្រែង៖ មន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បើកប្រតិបត្តិការ ចាក់ថ្នាំវ៉ាក់សាំង បង្ការជម្ងី(កូវីដ១៩)ជូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងចាប់ពីថ្ងៃទី១៣កក្កដានេះទៅរយៈពេល១៤ថ្ងៃ ។
ក្នុងសកម្មភាពចាក់វ៉ាក់សាំង(ស៊ីណូហ្វាម-ស៊ីណូវ៉ាក់)បង្ការជម្ងីកូវីដ១៩នៅក្នុងក្រុង ស្ទឹងត្រែងថ្ងៃទី១៣កក្កដានេះ លោកវេជ្ជបណ្ឌិត អ៊ុងសូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៏ថា៖ សកម្មភាពចាក់វ៉ាក់សាំងអនុវត្តរយៈពេល១៤ចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី២៦កក្កដាដើម្បីឱ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងបង្ការជម្ងឺឆ្លងកូវីដ១៩។
លោកវេជ្ជបណ្ឌិតបន្តថា៖នេះជាវិធានការ ( បង្ការប្រសើរ ជាងព្យាបាល) ហើយក្រុមគ្រូពេទ្យប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងយុទ្ធនាការណ៏ចាក់វ៉ាក់សាំងដើម្បីបំរើប្រជាពលរដ្ឋឈានទៅពង្រឹងការអនុវត្តវិធានការសុខាភិបាលឱ្យមានប្រសិទ្ធភាព។
លោករឹត.ចំរើនប្រជាពលរដ្ឋនៅភូមិស្រែពោធិសង្កាត់ស្រះឬស្សីក្រុងខេត្តស្ទឹងត្រែង បានបញ្ចាក់ថា៖ថ្ងៃនេះដើម្បីចូលរួមអនុវត្តវិធានការណ៍ដឹកនាំដ៍ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលនិងតាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រជាពលរដ្ឋយើងបាននាំគ្នា មកចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺឆ្លងកូវីដ១៩ដើម្បីធ្វើឱ្យស្ថានភាពរស់នៅក្នុងគ្រួសារមានភាពប្រសើលោកស្រី គឹម ចាន់ថូ ប្រជាពលរដ្ឋនៅភូមិបាចុងសង្កាត់ព្រះបាទបានកត់សម្គាល់ថា៖ ការចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺ(កូវីដ១៩) នេះនិងមានប្រសិទ្ធភាព ព្រោះបច្ចុប្បន្ននៅតាមបណ្តាខេត្តមួយចំនួននិងរាជធានីភ្នំពេញប្រជាពលរដ្ឋយើងក៏មានហើយច្រើនដែរ។
លោកស្រីចង់ឱ្យក្រសួងសុខាភិបាលរៀបចំឱ្យប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងនេះឱ្យបានគ្រប់គ្នាចាប់ពីវ័យកុមារឡើងទៅ ដើម្បីធានាការបង្ការជម្ងឺកូវីដ១៩នេះ ឱ្យមានប្រសិទ្ធភាព ព្រោះបច្ចុប្បន្នមានប្រជាពលរដ្ឋយើងបានអនុវត្តនូវ(វិធាន៣ការពារ-និង៣កុំ)តាមអនុសាសន៍របស់រាជរដ្ឋាភិបាលបានល្អ តែខ្លះនៅតែឆ្លងជម្ងឺនេះទៀត។
សូមបញ្ជាក់ថា៖ប្រតិបត្តិការនេះមន្ត្រីសុខាភិបាល បានដាក់ទីតាំងចំនួន៣កន្លែងទី១នៅសាលាវិទ្យាល័យព្រះបូជនីយកិច្ចក្រុង ស្ទឹងត្រែង ទី២នៅសាលាវិទ្យាល័យស្រែពោធិសង្កាត់ស្រះឬស្សី និងទី៣នៅបរិវេណកីឡាដ្ឋានខេត្ត។ដោយ វង្ស សុភី

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ