ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ឪពុក មាន ជំងឺ ស សៃ ប្រសាទ វ៉ៃ សម្លាប់ កូនប្រុស ហើយ សំងំ ដេក លើ ជង្រុក ធ្វើ ព្រងើយ
Tue,20 July 2021 (Time 11:30 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 596នាក់)

ខេត្តពោធិ៍សាត់៖ បុរស ម្នាក់ បាន ស្លាប់ ក្រោយពី ឪពុក បង្កើត មាន ជំងឺ ស សៃ ប្រសាទ វ៉ៃ សម្លាប់ នៅវេលា ម៉ោង ៨ ព្រឹក ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នៅផ្ទះ របស់ខ្លួន ( ជនរងគ្រោះ ) ស្ថិតនៅ ភូមិ អូរ ការ សង្កាត់ ចំរើន ផល ក្រុង - ខេត្តពោធិ៍សាត់ ។
ក៏ប៉ុន្តែ ជនសង្ស័យ ក្រោយមក បាន ត្រូវ អាជ្ញា ធរមាន សមត្ថកិច្ច ឃាត់ខ្លួន បាន ។
ស្នងការរង នគ បាល ខេត្តពោធិសាត់ ទទួល ផែន កណ្តាល យុត្តិធម៌ លោក ឧ ត្ត ម សេនីយ៍ ត្រី ម៉ូ លីដា បានអោយដឹងថាៈ បុរសរងគ្រោះ ឈ្មោះ គឹម ឆេង អាយុ ៣០ ឆ្នាំ រស់នៅ ភូមិ . សង្កាត់ . ក្រុង កើតហេតុ ខាងលើ មានមុខ របរ ជា កសិករដោយឡែក ជនសង្ស័យ ជា ឪពុក បង្កើត មានឈ្មោះ គឹម ហុង អាយុ ៦១ ឆ្នាំ រស់នៅ ភូមិ . សង្កាត់ កើតហេតុ ជាមួយគ្នា ខាងលើ ហើយ បុរស នេះ មានកូន បង្កើត ៩ នាក់ ប្រុស ៤ នាក់ និង ស្រី ៥ នាក់ ។
យោងតាម ការបំភ្លឺ ពី ឈ្មោះ គឹម ហេង ភេទ ស្រី អាយុ ៣១ ឆ្នាំ ត្រូវជា បងស្រី របស់ ជ ន រងគ្រោះ និង ត្រូវជា កូនបង្កើត ជនសង្ស័យ បានអោយដឹងថាៈ ឪពុក ខ្លួន ( ឈ្មោះ គឹម ហុង ) មាន ជំងឺ ស សៃ ប្រសាទ កាលពី អំឡុង ឆ្នាំ ២០២០ ឪពុក ខ្លួន បាន យក ដែកថ្នាំងអំពៅ វ៉ៃ ទៅលើ កូនប្រុស ទី ២ ឈ្មោះ គឹម ឆេង ម្តង ហើយ តែ ត្រូវ ប្អូនស្រី ពៅ ឈ្មោះ គឹម យា កលី អាយុ ២០ ឆ្នាំ បានរ ត់ម ករង ជំនួស បណ្តាលអោយ ត្រូវរបួស ដៃ ។ ក្រោយមកទៀត ឪពុក ខ្លួន បាន វ៉ៃ ប្អូនប្រុស ឈ្មោះ គឹម ឆេង ម្តងទៀត បណ្តាលអោយ បាក់ធ្មេញ មុខ អស់ បែក មាត់ បងប្អូន បាន ជួយ ឃាត់ អោយ ឈប់្រភព ខាងលើ ដដែល បានអោយដឹង បន្ថែមទៀតថាៈ នៅវេលា ម៉ោង ៧ ល្ងាច ថ្ងៃទី ១៨ កក្កដា ២០២១ ប្អូនប្រុស ខ្លួន ឈ្មោះ គឹម ឆេង បាន យក ប្អូនស្រី ពៅ ឈ្មោះ គឹម យា កលី ទៅ គេង នៅផ្ទះ បង ខាងមុខ ជាប់ ផ្លូវ ហើយ ចាក់សោរ ផ្ទះ ពី ខាងក្រៅ មិនអោយ ប្អូនស្រី ចេញមក ផ្ទះ ក្រោយ ទេ ហើយ បងប្រុស ឈ្មោះ គឹម ឆេង នៅពេល ល្ងាច មកពី បូមទឹក ដាក់ ស្រែ វិញ ក៏ នាំគ្នា ផឹកស្រា រួច ក៏ ដើរមក ដេក នៅផ្ទះ ខាងក្រោយ ។ រីឯ ឪពុក ដេក នៅក្នុង ជង្រុក ពីក្រោយ ផ្ទះ ធំ ចំងាយ ១០ ម៉ែត្រ ។
លុះដល់ នៅ ថ្ងៃទី ១៩ កក្កដា ២០២១ ប្អូនស្រី ឈ្មោះ គឹម យា កលី បាន ដើរមក ផ្ទះ ខាងក្រោយ ស្រាប់តែ ឃើញ បងប្រុស ឈ្មោះ គឹម ឆេង ដេកស្លាប់ នៅ ខាងជើង ផ្ទះ និង បាន រត់ ទៅប្រាប់ បងស្រី ហើយ បាន រាយ ការ ណ៏ ជូន សមត្ថកិច្ច នៅពេល ឪពុក របស់ខ្លួន សំងំ ដេក នៅក្នុង ជង្រុក ។
ក្រោយពេល កើតហេតុ ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តពោធិ៍សាត់ លោក កូយ កាន់ យ៉ា បាន ដឹកនាំ មន្ត្រីនគរបាល យុត្តិធម៌ ហ៊ុមព័ទ្ធ ទីកន្លែង កើតហេតុ និង បាន ហ៊ុមព័ទ្ធ ចាប់ ឃាត់ខ្លួន ជនសង្ស័យ ពួន នៅលើ ជង្រុក ស្រូវ បាន នៅវេលា ម៉ោង ៩ និង ៤៥ នាទី ព្រឹក ក្នុងករណី អំពើ ឃាតកម្ម ។
យោងតាម ការស្រាវជ្រាវ និង ពិនិត្យ របស់ គ្រូពេទ្យ ជំនាញ កោសល្យវិច័យ ខេត្ត មន្ត្រី នគ បាល ជំនាញ ការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ ព្រហ្មទណ្ឌ ខេត្ត មន្ត្រី កា រិ ព្រហ្ម ទន្ត កំរិតធ្ងន់ ចៅសង្កាត់ ចំរើន ផល លោក មេភូមិ អូរ រការ នៅវេលា ម៉ោង ១០ និង ១៥ នាទី ដល់ ម៉ោង ១១ ថ្ងៃទី ១៩ កក្កដា ២០២១ បាន សហការ ពិនិត្យ លើ សាកសព ឃើញ លលា ដ៏ ក្បាល ស្រុត បែកខ្ទេច សំប៉ែត ខួរក្បាល ចេញមក នៅក្រៅ ។
ទ្រូង ខ្នង ចង្កេះ គ្មាន ប៉ះទង្គិច សព ស្លាប់ លើសពី ១០ ម៉ោង សព ស្លាប់ ដោយ ប៉ះទង្គិច វត្ថុ រឹង ហើយ មាន ទង្ង ន់ បែក លលាដ៍ក្បាល ខួរ ចេញមកក្រៅ សព ឈ្មោះ គឹម ឆេង ។ សមត្ថកិច្ច បានធ្វើ កំណត់ហេតុ ប្រគល់អោយ ទៅ ឈ្មោះ គឹម ហេង ត្រូវជា បងស្រី បង្កើត នៃ សព ទទួល យកទៅ ធ្វើបុណ្យ តាម ប្រពៃណី។ ស៊ុំ សុខជា

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ