ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ឡានដឹកឈើ វេរអងខ្នាតយក្ស អស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចព្រៃឈើ អធិការខាងជើងបឹងទន្លេសាប.....
Fri,25 June 2021 (Time 10:18 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 636នាក់)

ខេត្តកំពត៖ កាលពីថ្ងៃទី 24 ខែ 6 ឆ្នាំ 2021 លោក ហោ ភាច នាយរងអធិការខាងជើងបឹងទន្លេសាប បានបញ្ជាឲ្យ កម្លាំងជំនាញ រដ្ឋបាលព្រៃឈើ ស្ទាក់ចាប់ឡានវេអង ដែលបានដឹកឈើចេញពី តំបន់អូរងាវក្នុងដែនព្រៃឡង់ ចេញឆ្លងកាត់ ឃុំទំរីង ឆ្ពោះទៅដាក់ នៅឯខេត្តកំពត។បើតាមប្រភពព័ត៌មានបាន បញ្ជាក់ឲ្យដឹងថា ឡានវេអងនេះ បានប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ដាក់ឈើថ្មី ពីក្រោម ហើយ ទិញឈើចាស់ៗដាក់គ្របពីលើ ដើម្បី បំភ័ន្ត ភ្នែកសមត្ថកិច្ច នៅតាមដងផ្លូវ រូបភាពនេះ គឺក្រុមឈ្មួញបានរកស៊ីកាក់កប ជាច្រើនឆ្នាំមកហើយ។
ដោយគេត្រូវ ជាមួយនឹងសមត្ថកិច្ច មួយចំនួនតូចនៅមូលដ្ឋាន រួចហើយធ្វើចរាចរណ៍ បាន យ៉ាងរលូន។
សូមបញ្ជាក់ផងដែរថា ចំណុចអូងាវ គឺជាផ្លូវ ដែល នៅក្នុងភូមិសាស្ត្រ ដែនព្រៃឡង់ ដែលជាព្រៃការពារ ដោយមន្ត្រីបរិស្ថាន យ៉ាងហ្មត់ចត់ជាទីបំផុត ហេតុអ្វី បានជាសកម្មភាព ការលើកឈើដាក់ នៅក្នុងឡានវេអង ដឹកចេញបាន យ៉ាងស្រួលដូច្នេះទៅវិញ នេះជាការលើកឡើងរបស់មហាជននិងប្រជាពលរដ្ឋ។
បើយោងទៅលើប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងថា ឡានវេអង ដែលធ្វើសកម្មភាពដឹកឈើ បន្លំភ្នែកសមត្ថកិច្ចនេះ គឺជាឡានឈ្មោះត្រា អតីតជាអ្នករកស៊ីឈើយ៉ាងសកម្មនៅតំបន់អូរងាវនេះ ហើយក៏បាត់មុខមួយរយៈពេលកន្លងមក ទើបពេលនេះឃើញលេចមុខមកសារជាថ្មីហើយបានសហការគ្នាជាមួយនឹងឈ្មោះ ហៅថា តានិត បានចាប់ដៃគូរសហការ យ៉ាងល្អប្រសើរ ជាមួយនឹងសមត្ថកិច្ច ដែលពាក់ព័ន្ធនៅ តំបន់ខាងលើ ធ្វើសកម្មភាពដឹក ឈើទាំងអស់នេះទៅលក់នៅឯទីផ្សារក្នុងខេត្តកំពតយកប្រាក់ចំណេញយ៉ាងក្រាស់ក្រែលមកចែកឲ្យមន្ត្រីដែល ពួកគាត់បានសន្យា ថានឹងចែកភាគផលគ្នា ឲ្យបានសមរម្យ ជាទីបំផុត។
តែរហូតមកដល់ពេលនេះយើងមិនទាន់អាចទាកទងមន្ត្រីអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបដើម្បីសុំកាបំភ្លឺបានទេ ដោយសារយើងបានទាកទងទៅលាកហោ ភាច មិនលើកទូរសព្វ័អ្នកសារព័ត៌មានឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ