ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ព្រៃឈើជាច្រើនហិចតា នៅក្នុងតំបន់អភិរក្សដងពែង កំពុងរងការកាប់បំផ្លាញ់
Mon,05 April 2021 (Time 09:41 AM)
ដោយ ៖ SRTV KHMER (ចំនួនអ្នកអាន: 647នាក់)

ខេត្តកោះកុង ៖ ដីព្រៃជាច្រើនហិចតា ដែលជាដីអភិរក្សជីវចំរុះ ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការកាប់បំផ្លាញ់ពីសំណាក់ជនខិចខូចស្ទើរតែរាងរាល់ថ្ងៃ។ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុងបានរាយការណ៍មកថា ដីព្រៃលិចទឹកនៅរដូវវស្សា ប្រភេទដើមស្មាច់ ជាច្រើនហិចតាកំពុងត្រូវបានជនជនខិលខូចដាក់កម្មកររាប់សិបនាក់ ចូលទៅធ្វើសកម្មភាពកាប់បំផ្លាញ់ រុករាន និងទន្រ្ទាន់យកដីធ្វើជាសកម្មសិទ្ធស្ទើតែរាងរាល់ថ្ងៃ ដោយមិនញញើតកោតក្រែងអាជ្ញាធរ និងមន្ត្រីជំនាញបរិស្ថានបន្តិចសោះឡើយ។ ក្រោយពីទទួលដំណឹងនេះអ្នកសារព័ត៍មានយើងបានចុះទៅដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញថាពិតជាមានការកាប់បំផ្លាញ់ធនធានធម្មជាតិ រុករាន និងទន្រ្ទាន់យកដីនៅក្នុងតំបន់អភិរក្សជីវរុះធ្វើជាសកម្មសិទ្ធយ៉ាងពិតប្រាកដមែន។
ជុំវិញករណីនេះ លោក ទន់ ថាន ប្រធានបរិស្ថានស្រុកស្រែអំបិល បានឆ្លើយប្រាប់អ្នកសារព័ត៍មាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នេះថា លោកមិនបានដឹងរឿងនេះទេ អោយសួរទៅកាន់លោកប្រធានស្នាក់ការនៅតំបន់នោះដោយផ្ទាល់ទើបដឹង ។
ចំណែកលោកប្រធានស្នាក់ការល្បាត់កណ្តាល ប្រចាំនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងវិញបានលើកឡើងថា ករណីនេះលោកបានធ្វើសេចក្តីរាយការណ៍ទៅថ្នាក់លើរួចរាល់អស់ហើយ ខាងលោកកំពុងធ្វើការស្រាវជ្រាវរកមេក្តោងដែលដាក់កម្មករចូលទៅធ្វើសកម្មភាពកាប់បំផ្លាញ់ រុករាន និងទន្រ្ទាន់យកដីធ្វើជាសកម្មសិទ្ធខាងលើនេះ។
ប្រជាពលរដ្ឋ និងមហាជនមានការងើយឆ្ងល់ថា ទីតាំងដែលគេកាប់បំផ្លាញ់នោះនៅមិនឆ្ងាយប៉ុន្មានពីទីស្នាក់ការបរិស្ថានទេ ពោលគឺប្រហែលជា ៣០០ម៉ែត្រប៉ុណ្ណោះ ហេតុអីក៏មន្ត្រី បរិស្ថានទាំងនោះបែរជាមិនដឹងថាគេចូលទៅកាប់ព្រៃអញ្ចឹង ? ឬមួយក៏មន្រ្តីបរិស្ថាន និងអាជ្ញាធរត្រូវបានគេសែនព្រេនរួចអស់ទៅហើយ? ទោះជាយ៉ាងណាក៏ដោយយើងសង្ឃឹមថាជនខិលខូចទាំងនោះ នឹងត្រូវបានចាប់យកមកផ្តន្ទាទោសតាមច្បាប់នៅពេលខាងមុខដ៏ខ្លីនេះទៅចុះ។ទំនាក់ទំនងផ្តល់ព័ត៍មាន ៖ 016/012 399 033

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ