ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ភ្លៀងលាយឡំនិងខ្យល់កន្រ្តាក់បោកបាក់ផ្សារជាប់អគារPARA MAX )ខូចខាតអស់ស្ទើទាំងស្រុង
Mon,05 April 2021 (Time 09:34 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 417នាក់)

បន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ភ្លៀងធ្លាក់មួយមេធំ លាយឡំនងខ្យល់កន្រ្តាក់បានបោកបាក់ ផ្សារជាប់អគារ ប៉ារ៉ាមិច ( PARA MAX ) ទល់មុខផ្សាររាត្រីបាញ់ទឹក និងផ្សារដើមស្រល់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបណ្ដាលឱ្យរងការខូចខាត តូបស្ទើរទាំងស្រុង ។
ក្រោយ បាតុភូតធម្មជាតិ ធ្វើឱ្យខូចខាតទ្រព្យសម្បិត្តបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពី ទទួលព័ត៌មាននេះភ្លាម ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយលោក ភោគ លន ចៅសង្កាត់ នៃសង្កាត់ប៉ោយប៉ែត បានអញ្ជើញចុះពិនិត្យដល់ទីតាំងដែលបានរងការខូចខាត ស្ទើរទាំងស្រុងដោយសារឥទ្ធិពលភ្លៀងមួយមេធំលាយឡំខ្យល់កន្រ្តាក់ដែលបានបោកបាក់តូបក្នុងផ្សារស្ទើររាបស្មើដី ។
សូមបញ្ជាក់ថា បាតុភូតធម្មជាតិ ( ភ្លៀងធ្លាក់មួយមេធំ លាយឡំនឹងខ្យល់កន្រ្តាក់ បណ្ដាលឱ្យ បាក់រោងនិងតូបផ្សារ នាល្ងាចនេះ បានបណ្តាលឱ្យមនុស្សចំនួន៥នាក់ រងរបួស និងមិនបណ្តាលឱ្យបាត់បង់ជីវិតមនុស្សនោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ