ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ប្រជាការពារភូមិម្នាក់ចូលព្រៃទៅអារដើមឈើ នៅភ្នំត្រប់ត្រូវឈើដួលរលំសង្កត់អស់រយ:ពេល៣ថ្ងៃ៣យប់ អ្នកភូមិដើររកប្រទះឃើញរបួសធ្ងន់ យកទៅដល់ពេទ្យ ស្លាប់យ៉ាងអាណោចអាធ័ម
Thu,22 April 2021 (Time 03:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 701នាក់)

(ខេត្តប៉ៃលិន )៖ បុរសម្នាក់ ជាប្រជាការពារភូមិ នៅរស់មានជីវិត ដោយរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបាត់ខ្លួនអស់រយ:ពេល៣ថ្ងៃយប់ ហើយត្រូវបានអ្នកភូមិ ដើររកឃើញនៅលើភ្នំត្រប់ ត្រូវបានដើមឈើ១ដើមធំ រលំសង្កត់ចំពីលើពាក់កណ្តាលខ្លួនផ្នែកខាងក្រោម ខណ:ជនរងគ្រោះឡើងទៅអារដើមឈើពេលកំពង់អារឈើត្រូវឈើ រលំគេចមិនទាន់ ក៏សង្កត់ជាប់នៅនិងកន្លែង។
ប្រភពបានឲ្យដឹងថា÷ក្រោយពេលក្រុមគ្រួសារ និងអ្នកភូមិដើររកឃើញ ក៏ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ជនរងគ្រោះ
មានសភាពធ្ងន់ពេកលោកគ្រូពេទ្យក៏បញ្ជូ នៅបន្ត ទៅពេទ្យបាត់ដំបង តែជាអកុសលអី ដោយជនរងគ្រោះក្នុងសភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
ហេតុការណ៍ប្រជាការពារភូមិម្នាក់បានស្លាប់ ក្រោយពីត្រូវដើមឈើរលំសង្កត់លើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង០០នាទីអធ្រាត្រថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ។
ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ជិន ម៉ាលីន ភេទប្រុស អាយុ៣៩ឆ្នាំ ជាប្រជាការពារភូមិ មានកូន៣នាក់ក្នុងបន្ទុក រស់នៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ប្រហែលជាកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ គេឃើញជនរងគ្រោះខាងលើ បានធ្វើដំណើរឡើងទៅលើភ្នំត្រប់ តែម្នាក់ឯង ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីអារឈើយកសង់ផ្ទះស្នាក់នៅជួបជុំប្រពន្ធកូន លុះចេញទៅតាំងពីព្រឹកព្រឹលម រហូតដល់ពេលល្ងាច បាត់ខ្លួន ដោយមិនឃើញត្រឡប់មកវិញ ទើបនាំគ្នាទូរស័ព្ទទៅសួរនាំជនរងគ្រោះ ។ ជាអកុសល ទាក់ទងចូលដែរ តែគ្មានអ្នកទទួល ព្រោះជនរងគ្រោះទុកទូរស័ព្ទនៅឆ្ងាយពីខ្លួន មុនពេលកើតហេតុ ។ ដោយមិនអស់ចិត្ត ប្រពន្ធជនរងគ្រោះ ចេះតែទាក់ទងម្តងហើយម្តងទៀត រាប់សិបដង នៅតែគ្មានអ្នកទទួល ទើបធ្វើឱ្យម្នាក់ៗ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ លុះទូរស័ព្ទជនរងគ្រោះអស់ភ្លើង ក៏ទាក់ទងលែងចូល ក៏ពឹងពាក់អ្នកភូមិ ឱ្យជួយដើររកនៅលើភ្នំ អស់រយ:ពេលបីថ្ងៃ គឺរហូតមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ទើបនាំគ្នាចូលទៅក្នុងព្រៃជ្រៅ ក៏ប្រ ទះឃើញដើមឈើ១ដើមធំ សង្កត់ពីលើចំពាក់កណ្តាលខ្លួន គួរឱ្យអាណិតអាសូរពន់ពេក ។ ភ្លាមៗ នោះ អ្នកភូមិប្រញាប់សែងជនរងគ្រោះ ចេញពីក្នុងព្រៃជ្រៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ