ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
នគរបាលស្រុកព្រៃនប់ឃាត់ខ្លួនបុរស២នាក់បញ្ញូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
Thu,15 April 2021 (Time 10:43 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 433នាក់)

ខេត្តព្រះសីហនុ÷បុរស២នាក់ត្រូវបាននគរបាលស្រុកព្រៃនប់ចាប់បញ្ជូនខ្លួនទៅស្នងការខេត្តព្រះសីហនុនារសៀលថ្ងៃទី១៣ខែមេសាឆ្នាំ២០២១នៅចំណុចអូរត្រៀក ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពពីប្រជាពលរដ្ឋនៅតំបន់ខាងលើបានឲ្យដឹងថា÷មុនពេលចាប់ខ្លួនបុរស២នាក់នោះមានក្រុមជាងនិងម្នាក់ដែលអះអាងថាជាមេការរបស់យាយភូ បានមកសាងសង់របងកាត់បិទផ្លូវប្រជាពលរដ្ឋដែលមានទីលំនៅនៅតំបន់ខាងលើមិនឲ្យឆ្លងកាត់ ហើយប្រជាពលរដ្ឋក៏បាននាំគ្នាទៅរារាំងនិងបានវាយរបងនោះចេញមិនឲ្យសាងសង់កាត់ផ្លូវពួកគាត់ដើរកន្លងមក។
លោក លឹម វ៉ុន អាយុ៥១ឆ្នាំនិងអ្នកស្រី ចាន់ ធូ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តំណាងឲ្យពលរដ្ឋតំបន់នោះបានលើឡើងថា÷ប្រជាពលរដ្ឋពួកគាត់រស់នៅជាក់ស្តែងនៅតំបន់ខាងលើនេះជាង២០០គ្រួសារ មានលំនៅដ្ឋាននិងអាស្រ័យផលដំណាំបន្តិចបន្ទួចនៅទីនោះ។
ពួកគាត់លើកឡើងទៀតថា÷កន្លងមកដីក្រុមហ៊ុននៅម្ខាងប្រឡាយខាងត្បូងឯណោះទេដល់ពេលធ្វើរបងបែរជាតំណាងក្រុមហ៊ុនធ្វើរបងហ៊ំព័ទមកខាងជើងប្រឡាយដែលក្រុមហ៊ុនបានកាយហ៊ំព័ទដីខ្លួនកន្លងមកទៅវិញ មិនតែប៉ុណ្ណោះបានធ្វើរំលោភយកផ្លូវដែលប្រជាពលរដ្ឋធ្លាប់បានដើរកន្លងមកជាយូយាណាស់មកហើយ។
ពលរដ្ឋលើកឡើងទៀតថា÷បុរស០២នាក់ដែលសមត្ថកិច្ចនគរបាលបានចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៣ខែមេសាឆ្នាំ២០២១កន្លងទៅនេះមានឈ្មោះ វ៉ាន់ អូន ហៅ ម៉ាប់ និងឈ្មោះ ហេង សុគីន អ្នកទាំង០២នាក់រស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកទាំង០២នាក់ដែលនគរបាលចាប់ខ្លួននោះមិនពាក់ព័ន្ធក្នុងរឿងនេះទេ ចាប់ដោយមានការភ័ណ្ឌច្រឡំ។
ពលរដ្ឋជាច្រើននាក់នៅតំបន់នោះចោទប្រកាន់ថា មេការរបស់យាយភូ បានធ្វើរបងបិទផ្លូវដីក្រហមដែលពួកគេប្រើប្រាស់រាល់ថ្ងៃកន្លងមកពុំដែលមានអ្នកណាម្នាក់មកហាមឃាត់អ្វីឡើយ ហើយធ្វើដំណើរតាមផ្លូវនេះរាប់ឆ្នាំដោយសេចក្តីសុខនិងសុវត្ថភាពទៀតផង ទើបតែថ្ងៃកើតហេតុខាងលើទើបមានគេមកធ្វើរបងហ៊ំព័ទយកផ្លូវធ្វើជាកម្មសិទ្ធខ្លួនទៅវិញ។
ជាចុងក្រោយពលរដ្ឋនៅតំបន់ខាងលើអំពាវនាវសុំឲ្យគ្រប់ភាគីចូលរួមដោះស្រាយដោយសន្តិវិធីនិងស្នើសុំឲ្យមានការដោះលែងប្រជាពលរដ្ឋ០២នាក់ខាងលើដែលត្រូវសមត្ថកិច្ចនគរបានបានចាប់ខ្លួនឲ្យមានសេរីភាពឡើងវិញ។
លោក ហ៊ួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ អោយដឹងថា÷ក្មួយយាយភូ បានប្តឹងពលរដ្ឋជាច្រើននាក់ករណីវាយបំផ្លាញរបងថ្មរបស់ក្រុមហ៊ុនតែចាប់បានតែ០២នាក់ប៉ុណ្ណោះ នៅសល់ច្រើននាក់ទៀតមិនទាន់បានចាប់ខ្លួននៅឡើយ។
លោក ហ៊ួ យ៉ៃ លើកឡើងទៀតថា÷ការចាប់ខ្លួននេះមូលហេតុ ក្រុមប្រជាពលរដ្ឋទាំងនោះនាំគ្នាវាយបំផ្លាញរបងថ្មរបស់ក្រុមហ៊ុនយាយភូ នៅចំណុចជាប់តំបន់ក្បាលឆាយ ខាងក្រោយតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង។
ជុំវិញបញ្ហានេះក្មួយយាភូដែលលោកអធិការ ហ៊ួ យ៉ៃ ថាបានដាក់ពាក្យប្តឹងប្រជាពលរដ្ឋនោះហើយជាអ្នកពាក់ព័ន្ធករណីខាងលើអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបានឡើយព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនង៕ដោយ វ៉ែន សុីវន

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ